jump to navigation

ថៃ​ដក​ការគាំទ្រ​ចំពោះ​សំណើ​របស់​កម្ពុជា​ស្ដីពី​ប្រាសាទ​ព្រះវិហារ ខែកក្កដា 4, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-03

រដ្ឋមន្រ្តី​ការបរទេស​ថៃ លោក ណុបផាដុន ប៉ាត់តៈម៉ា (Noppadon Pattama) បាន​ថ្លែង​ថា ប្រទេស​ថៃ បាន​ប្រកាស​ដក​ការគាំទ្រ​របស់​ខ្លួន ចំពោះ​សេចក្តី​ស្នើ​របស់​កម្ពុជា​ ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ។

Photo courtesy of Tharum Bun, http://tharum.info

ប្រាសាទ​ព្រះវិហារ នៅ​លើ​ភ្នំ​ដងរែក​នៃ​ខេត្ត​ព្រះវិហារ។

យោង​តាម​កាសែត​ថៃ The Nation លោក​រដ្ឋមន្ត្រី​រូប​នេះ បាន​ថ្លែង​បង្ហាញ​អំពី​ជំហរ​របស់​រដ្ឋាភិបាល​ថៃ​យ៉ាង​ដូច្នេះ នៅក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ បន្ទាប់​ពី​តុលាការ​ថៃ បាន​ចេញ​អធិបញ្ជា​ឲ្យ​រដ្ឋាភិបាល​ថៃ ផ្អាក​រាល់​សកម្មភាព​ទាំងឡាយ​ណា ដែល​ទាក់ទង​នឹង​បញ្ហា​ប្រាសាទ​ព្រះវិហារ​នេះ ។

លោក​រដ្ឋមន្រ្តី ណុបផាដុន ប៉ាត់តៈម៉ា ដែល​នឹង​ទៅ​ចូលរួម​កិច្ច​ប្រជុំ​របស់​អង្គការ​យូណេស្កូ ដែល​នឹង​ផ្តើមធ្វើ​នៅ​ទីក្រុង​កេបិក ប្រទេស​កាណាដា ចាប់​ពី​ថ្ងៃ​ទី​២ កក្កដា​ទៅ បាន​បញ្ជាក់​ថា យូណេស្កូ នឹង​ពិនិត្យ​មើល​របៀបវារៈ​ស្តីពី​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅចុង​សប្តាហ៍​នេះ ឬ​ដើម​សប្តាហ៍​ក្រោយ ។

ប៉ុន្តែ គេ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ថា​តើ​ការប្តូរ​ជំហរ​របស់​រដ្ឋាភិបាល​ថៃ ពី​គាំទ្រ​មក​ប្រឆាំង​វិញ​នេះ នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​នៃ​សេចក្តី​ស្នើ​របស់​ខ្មែរ ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ ជាបេតិកភណ្ឌ​ពិភពលោក ដែរ​ឬ​មួយ​យ៉ាងណា​នោះ​ទេ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/thais-withdraw-support-for-temple-proposal-07032008062331.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: