jump to navigation

អាជ្ញាធរ​ខ្មែរ​ដាក់​កម្លាំង​រក្សា​សន្តិសុខ​នៅ​ស្ថានទូត​ថៃ ខែកក្កដា 3, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-02

មន្រ្តី​នគរបាល​ខ្មែរ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា គេ​បាន​ដាក់​កម្លាំង​ដើម្បី​រក្សា​សន្តិសុខ​នៅ​ស្ថានទូត​ថៃ និង​ត្រៀម​កម្លាំង​ដើម្បី​ជួយ​អន្តរាគមន៍​ដល់​បណ្តា​ទីស្នាក់ការ​ក្រុមហ៊ុន​ថៃ​ផងដែរ បន្ទាប់ពី​មាន​ព័ត៌មាន​ដែល​និយាយ​ថា​នឹង​មាន​បាតុកម្ម​ប្រឆាំង​ថៃ​ក្នុង​ការរារាំង​ដល់​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ ។

Photo courtesy of Tharum Bun, http://tharum.info

អ្នកទេសចរ​ដើរ​ទស្សនា​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក ក្នុង​ឆ្នាំ​២០០៦។

ស្នងការ​នគរបាល​ក្រុង​ភ្នំពេញ លោក​ឧត្តមសេនីយ៍ ទូច ណារ៉ុថ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ថា កិច្ច​ការពារ​ស្ថាន​ទូត​ត្រូវ​បាន​ពង្រឹង​ដើម្បី​កុំ​ឲ្យ​មាន​ការថ្លោះធ្លោយ​នៃ​អំពើ​ហិង្សា​ដូច​កាលពី​ពេល​មុន​ទៀត ។

គួរ​បញ្ជាក់​ថា​ព័ត៌មាន​ស្តីពី​បាតុកម្ម​ប្រឆាំង​ថៃ​នេះ​បាន​កើតឡើង​ភ្លាមៗ​បន្ទាប់ពី​មាន​ការតវ៉ា​របស់​ក្រុម​អ្នក​ប្រឆាំង​ថៃ និង​ពលរដ្ឋ​ថៃ​ខ្លះ កុំ​ឲ្យ​រដ្ឋាភិបាល​ក្រុង​បាងកក​គាំទ្រ​ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ជា​បេតិកភណ្ឌ​ពិភពលោក និង​មាន​អ្នក​ខ្លះ​បាន​ប្រកាស​ទាមទារ​យក​ប្រាសាទ​ព្រះវិហារ​ថា​ជា​របស់​ថៃ​ទៀត​ផង ។

មន្រ្តី​ជាន់ខ្ពស់​នគរបាល​ជាតិ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា មាន​ដំណឹង​ស្តីពី​គម្រោង​បាតុកម្ម​របស់​ចលនា​ប្រឆាំង​ថៃ​នោះ​វិញ​មែន ដែល​គ្រោង​នឹង​សុំ​ច្បាប់​ពី​អាជ្ញាធរ​ហើយ​បាតុកម្ម​នោះ​អាច​នឹង​កើតមាន​ឡើង​នៅ​ក្រោយ​ការសម្រេច​ណា​មួយ​របស់​អង្គការ​យូណេស្កូ ក្នុង​កិច្ចប្រជុំ​នា​ទីក្រុង​កេបិច ប្រទេស​កាណាដា ក្នុង​សប្តាហ៍​នេះ​ឬ​សប្តាហ៍​ក្រោយ ថា​តើ​នឹង​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ជា​បេតិកភណ្ឌ​ពិភពលោក​ឬ​ក៏​មិន​ព្រម​តាម​ការប្រឆាំង​របស់​ថៃ​នោះ ។

ទាក់ទង​នឹង​បញ្ហា​បាតុកម្ម​ប្រឆាំង​ថៃ​នេះ​ដែរ​នាយក​រដ្ឋមន្រ្តី​ថៃ​ក៏​បាន​ស្នើ​ដល់​នាយក​រដ្ឋមន្រ្តី​ខ្មែរ​ឲ្យ​មាន​ការការពារ​ដល់​សុវត្ថិភាព​ប្រជាជន​ថៃ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ទីភ្នាក់ងារ​សារព័ត៌មាន​ថៃ​បាន​និយាយ​ថា នាយក​រដ្ឋមន្រ្តី​ថៃ លោក សាម៉ាក់ ស៊ុនដារាវេដ ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​ប្រជាមានិត បាន​ទូរស័ព្ទ​មក​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃ​អង្គារ ដោយ​សុំ​ឲ្យ​ជួយ​ធានា​សុវត្ថិភាព​និង​សន្តិសុខ​ស្ថានទូត​និង​ប្រជាពលរដ្ឋ​ថៃ ហើយ​ថៃ​ក៏​ធ្វើការ​ឆ្លើយតប​នូវ​វិធានការ​ដូច​គ្នា​នេះ​ដែរ ។

កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០០៣​កន្លង​ទៅ មាន​កុបកម្ម​ប្រឆាំង​ថៃ​ដោយ​ការវាយ​កម្ទេច​ស្ថានទូត​និង​អគារ​ពាណិជ្ជកម្ម​ថៃ​នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​មាន​ពាក្យ​ចរចាមអារ៉ាម​ថា​តារា​ភាពយន្ត​ថៃ​មួយ​រូប​ឈ្មោះ​នាង ស៊ុ​វ៉ាក់​ណាន់ ឃុន​យីង បាន​និយាយ​ថា​ប្រាសាទ​អង្គរ​វត្ត​ជា​របស់​ថៃ ។ លទ្ធផល​នៃ​កុបកម្ម​នោះ​នាំ​ឲ្យ​មាន​ការប៉ះពាល់​ដល់​ទំនាក់​ទំនង​ការទូត​ប្រទេស​ទាំង​ពីរ​មួយ​រយៈ ហើយ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចំណាយ​ប្រាក់​រាប់​សិប​លាន​ដុល្លារ​សម្រាប់​សង​ការខូចខាត​ដល់​រដ្ឋាភិបាល​និង​ពលរដ្ឋ​ថៃ ។

ទោះជា​យ៉ាងណា​ក៏ដោយ​មន្រ្តី​រដ្ឋាភិបាល​ខ្មែរ​បាន​និយាយ​ថា​នៅ​ពេល​ថ្មីៗ​នេះ​ថា​គេ​នៅតែ​មាន​សង្ឃឹម​អំពី​ជោគជ័យ​នៃ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​យូណេស្កូ​នៅ​ប្រទេស​កាណាដា​នោះ ទោះបី​ជា​មាន​ការជំទាស់​ពី​ប្រទេស​ថៃ​ក៏ដោយ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/armed-forces-put-2protect-Thai-embassy-07022008090550.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: