jump to navigation

ឧបនាយក​រដ្ឋមន្ត្រី៖ គ្មាន​ចលនា​ប្រឆាំង​ថៃ​ទាក់ទង​នឹង​បញ្ហា​ព្រះវិហារ​ឡើយ ខែកក្កដា 2, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-06-27

មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា នៅពេល​នេះ​គេ​មិន​ឃើញ​មាន​ចលនា​ណា​មួយ ក្នុង​ការប្រឆាំង​ថៃ​ទាក់ទង​នឹង​បញ្ហា​ប្រាសាទ​ព្រះវិហារ​នោះ​ឡើយ ។

Photo courtesy of Tharum Bun, http://tharum.info

អ្នកទេសចរ​ដើរ​ទស្សនា​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក ក្នុង​ឆ្នាំ​២០០៦។

លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង និង​ជា​រដ្ឋមន្រ្តី​ការបរទេស​ខ្មែរ​បាន​មាន​ប្រសាសន៍​ប្រាប់​អ្នកកាសែត​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា ស្ថានការណ៍​ប្រទេស​គឺ​មាន​ភាព​ស្ងប់ស្ងាត់​ល្អ​ប្រសើរ ៖ «ខ្ញុំ​អាច​ជម្រាប​ថា មាន​ការស្ងាត់ស្ងៀម​ល្អ​ណាស់ … ឥឡូវ​នេះ ខ្ញុំ​បាន​ធ្វើ​កំណត់​ទូត​ជូន​ទៅ​ស្ថានទូត​ថៃ​ហើយ ប្រាប់​ទៅ​ខាង​ថៃ​ថា យើង​បិទ​ច្រក​ព្រះវិហារ​មក​ពី​ខាង​ថៃ​ជា​បណ្ដោះ​អាសន្ន​សិន»

ការបញ្ជាក់​របស់​លោក ហោ ណាំហុង នេះ បាន​ធ្វើ​ឡើង​នៅពេល​ដែល​មាន​ការលើក​ឡើង​ពី​ក្តី​បារម្ភ​ខ្លះ​របស់​ពលរដ្ឋ​ថៃ​និង​អ្នកជំនួញ​ថៃ​នានា ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា អាច​មាន​ចលនា​ប្រឆាំង​ថៃ​កើត​ឡើង​ដែល​អាច​នឹង​ប៉ះពាល់​ដល់​បញ្ហា​សន្តិសុខ​និង​ការរកស៊ី​របស់​ពួកគេ ។

កាលពី​ខែ​មករា ឆ្នាំ​២០០៣ ក្រុម​អ្នក​ប្រឆាំង​ថៃ​បាន​ធ្វើ​បាតុកម្ម​ដោយ​បាន​វាយ​កម្ទេច​ស្ថានទូត​និង​អគារ​ពាណិជ្ជកម្ម​ថៃ​ជា​ច្រើន​កន្លែង ដែល​ធ្វើ​ឲ្យ​ខាតបង់​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ ដោយ​សារ​តែ​ពាក្យ​ចចាម​អារ៉ាម​ថា តារា​ភាពយន្ត​ថៃ​បាន​និយាយ​ថា អង្គរ​វត្ត​ជា​របស់​ថៃ​នោះ ។

លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា នឹង​មិន​មាន​អំពើ​ហិង្សា​បែប​នោះ កើត​មាន​ទៀត​ទេ​នា​ពេល​នេះ ៖ «ពីព្រោះ​វា​មាន​កត្តា​ពីរ​ដែល​សំខាន់ គឺ​កត្តា​ទី​មួយ ដោយសារ​មាន​បទពិសោធន៍​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ ប្រជាពលរដ្ឋ​ខ្មែរ​យើង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ទូតថៃ​និង​សហគ្រាស​ថៃ​ហ្នឹង ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ខាត​បង់​អស់​រាប់​លាន​ដុល្លារ ។ កត្តា​ទី​ពីរ រឿង​ប្រាសាទ​ព្រះវិហារ រាស្ត្រ​ខ្មែរ​យើង​មិន​មាន​ការព្រួយបារម្ភ​អី ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​បាតុកម្ម​ទេ ពីព្រោះ​ប្រាសាទ​ព្រះវិហារ ទាំង​ប្រវត្តិសាស្ត្រ ទាំង​ផ្លូវ​តុលាការ គឺ​បាន​បញ្ជាក់​ច្បាស់​ថា ប្រាសាទ​ព្រះវិហារ​គឺ​ជា​របស់​ខ្មែរ​យើង​រួច​ទៅ​ហើយ»

នៅ​ពេល​ជា​មួយ​គ្នា​នេះ លោក ហោ ណាំហុង ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ការដែល​អ្នក​ប្រឆាំង​ថៃ​បាន​លើក​យក​បញ្ហា​ការបាត់​ទឹក​ដី​និង​ចោទ​ប្រកាន់​ថា មាន​ការទាក់ទង​ផែនការ​រកស៊ី​សម្ងាត់​រវាង​នាយក​រដ្ឋមន្រ្តី​ខ្មែរ លោក ហ៊ុន សែន និង​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ លោក ថាក់ស៊ីន ជាមួយ​នឹង​ការដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ គឺ​ជា​លេស​នយោបាយ​សុទ្ធសាធ​ដើម្បី​ចង់​ទម្លាក់​លោក សាម៉ាក់ នាយក​រដ្ឋមន្រ្តី​ថៃ​ពី​អំណាច​តែ​ប៉ុណ្ណោះ ។

សកម្មភាព​របស់​អ្នកប្រឆាំង​នៅ​ប្រទេស​ បាន​កើត​ឡើង​ច្រើន​ថ្ងៃ​មក​ហើយ ដោយ​បាតុកម្ម​របស់​អ្នក​ប្រឆាំង​នៅ​ទីក្រុង​បាងកក និង​នៅ​បណ្ដា​ខេត្ត​នានា ហើយ​មាន​សេចក្តី​រាយការណ៍​ថា ស្ថានទូត​ខ្មែរ​នៅ​ទីនោះ​ក៏​ស្ថិត​ក្រោម​ការពង្រឹង​សន្តិសុខ​ដ៏​មាំទាំ​ដែរ​នា​ពេល​នេះ ។

រីឯ​នៅ​ទីក្រុង​ភ្នំពេញ​វិញ មិន​មាន​មន្រ្តី​ខ្មែរ​ណា​ម្នាក់​អះអាង​ថា គេ​មាន​បង្កើន​កិច្ចការពារ​ពិសេស​ណា​មួយ​ចំពោះ​ស្ថានទូត​ថៃ​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ឡើយ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/no-anti-thai-movement-in-cambodia-06272008093131.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: