jump to navigation

អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​គ្រោង​ប្រារព្ធ​ពិធី​បួងសួង​នៅ​ប្រាសាទ​ព្រះវិហារ ខែកក្កដា 2, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-06-28

អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ​បាន​ឲ្យ​ដឹង​ថា គេ​នឹង​ប្រារព្ធ​ពិធី​បួងសួង​មួយ​នៅ​ប្រាសាទ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ មិថុនា​នេះ ។

Photo courtesy of Tharum Bun, http://tharum.info

អ្នកទេសចរ​ដើរ​សួ​តាម​ជញ្ជាំង​នៃ​ប្រាសាទ​ព្រះវិហារ​ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ដងរែក​នៃ​ខេត្ត​ព្រះវិហារ។

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន បាន​មាន​ប្រសាសន៍​ថា អង្គការ​របស់​លោក​នឹង​ប្រារព្ធ​ពិធី​នោះ​ដើម្បី​បួងសួង​សុំ​ឲ្យ​មាន​សន្តិភាព ជោគជ័យ​ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក សុំ​ឲ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​នៅ​គង់វង្ស​យូរ​អង្វែង ។

លោក មឿង សុន ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​អង្គការ​របស់​លោក​នឹង​នាំ​យក​អំណោយ​ជា​សម្ភារៈ និង​គ្រឿង​ឧបភោគ​បរិភោគ ទៅ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​លើ​ខ្នង​ភ្នំ​ប្រាសាទ​ព្រះវិហារ​ផងដែរ បន្ទាប់ពី​មាន​សេចក្ដី​រាយការណ៍​ថា ប្រជាពលរដ្ឋ​ប្រមាណ​១០​គ្រួសារ​ដែល​រស់​នៅ​ទី​នោះ​កំពុងតែ​ជួប​ប្រទះ​នឹង​បញ្ហា​ខ្វះ​ស្បៀង​អាហារ ដោយសារ​ការបិទ​ច្រក​ចូល​ប្រាសាទ​ព្រះវិហារ​ពី​ខាង​ទឹក​ដី​ថៃ​មក ។

លោក មឿង សុន បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​ក៏​សូម​ជម្រាប​ដែរ​គឺ​ថា​ថ្ងៃ​អាទិត្យ ២៩​ហ្នឹង ពួក​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្ញុំ​នេះ នឹង​ទៅ​ធ្វើ​បុណ្យ​ហើយ​និង​ចែក​គ្រឿង​បរិភោគ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​លើ​ប្រាសាទ​ព្រះវិហារ ហើយ​ឆ្លៀត​ពេល​ហ្នឹង​យើង​នឹង​ធ្វើការ​បន់​បួងសួង​ដើម្បី​ឲ្យ​មាន​សុខ​សន្តិភាព​រវាង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ជិត​ខាង ចំពោះ​បញ្ហា​ប្រាសាទ​ព្រះវិហារ​ហើយ​និង​សូម​ឲ្យ​បាន​សម្រេច​ជោគជ័យ​ក្នុង​ការដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ទៅ​ក្នុង​បេតិកភណ្ឌ​ពិភពលោក​ទៀត​ផង»

គួរ​ជម្រាប​ថា​ស្ថានការណ៍​នៃ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​មាន​ការតានតឹង បន្ទាប់ពី​មាន​ការប្រឆាំង​តវ៉ា​ពី​សំណាក់​ប្រជាពលរដ្ឋ​ថៃ និង​ក្រុម​គណបក្ស​ប្រឆាំង ដែល​ចោទ​ថា​រដ្ឋាភិបាល​ថៃ​ដែល​បាន​យល់ព្រម​លើ​ផែនទី​ប្រាសាទ​ព្រះវិហារ​ថ្មី​នោះ កំពុងតែ​កាត់​ទឹក​ដី​មក​ឲ្យ​ភាគី​កម្ពុជា ។

ទោះជា​យ៉ាងណា​មន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​បាន​អះអាង​ជា​ញឹកញាប់​ថា គ្មាន​ភាគី​ណា​មួយ​បាន​បាត់បង់​ទឹក​ដី​មួយ​ចំអាម​ឡើយ បើ​យោង​តាម​ផែន​ទី​ថ្មី​នោះ ។ ទន្ទឹម​នឹង​នេះ​អ្នក​ជំនួញ​និង​ប្រជាពលរដ្ឋ​ថៃ​ដែល​កំពុង​រកស៊ី​ក្នុង​ប្រទេស​កម្ពុជា ក៏​មាន​ការព្រួយ​បារម្ភ​ខ្លាចក្រែង​មាន​ការប្រឆាំង​តវ៉ា​នឹង​ប្រទេស​ថៃ​ណា​មួយ​កើតឡើង ដូច​ព្រឹត្តិការណ៍​កម្ទេច​ស្ថានទូត​ថៃ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០០៣​ទៀត ៕

ប្រភព៖ http://www.rfa.org/khmer/indepth/NGO-2hold-ceremony-at-PreahVihear-temple-06292008011914.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: