jump to navigation

រដ្ឋាភិបាល​ខ្មែរ​រង​ការចោទ​ថា​ធ្វើ​ឲ្យ​បាត់បង់​អធិបតេយ្យ​ភាព​ខ្លួន​ក្នុង​រឿង​ប្រាសាទ​ព្រះវិហារ ខែកក្កដា 2, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-06-29

ក្រុម​ពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​ចោទ​រាជ​រដ្ឋាភិបាល​ថា បាន​ធើ្វ​ឲ្យ​បាត់បង់​សិទ្ធិ​អធិបតេយ្យ​ភាព​របស់​ខ្លួន​ក្នុង​ដំណើរការ​ចរចា​ជាមួយ​ភាគី​ថៃ ដើម្បី​ដាក់​ប្រាសាទ​ព្រះវិហារ​និង​ផ្ទៃ​ដី​បរិវេណ​ជុំវិញ​ប្រាសាទ​ជា​សម្បត្តិ​ពិភពលោក ។

AFP Photo

ប្រាសាទ​ព្រះវិហារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

កាសែត​ថៃ The Nation ក្នុង​ច្បាប់​ចេញ​ផ្សាយ​ថ្ងៃ​សុក្រ​បាន​ស្រង់​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ប្រឹក្សា​អន្តរជាតិ​ឃ្លាំមើល​កម្ពុជា​ដែល​អះអាង​ថា “…រដ្ឋបាល​ក្រុងភ្នំពេញ​ចាញ់​កល​ថៃ​ដោយ​បាន​កំណត់​យក​ផ្ទៃ​ដី​បរិវេណ​ជុំវិញ​ប្រាសាទ​ព្រះវិហារ ទំហំ​ត្រឹមតែ​៣០​ម៉ែត្រ​ប៉ុណ្ណោះ…” ។

កាសែត​ថៃ The Nation ក៏​បាន​សរសេរ​រំឮក​ឡើង​វិញ​អំពី​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​បាន​កាត់ក្តី​ក្នុង​ឆ្នាំ​១៩៦២ សម្រេច​ប្រគល់​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​ខ្មែរ​ស្រប​តាម​សន្ធិ​សញ្ញា​សៀម​-​បារាំង ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ហើយ​និង​ផែនទី​ដែល​គូស​ដោយ​ប្រទេស​បារាំង​ផងដែរ ។

កាសែត​ថៃ The Nation បាន​ដកស្រង់​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​អន្តរជាតិ​ឃ្លាំមើល​កម្ពុជា ដែល​បាន​សរសេរ​បន្ថែម​ទៀត​ថា “…ផែនទី​គូស​ដោយ​បារាំង​នេះ​ ដែល​មាន​តម្កល់​ទុក​នៅ​ឯ​ទីក្រុង​ឡាអេ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ដី​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ដែល​ថៃ​ចាត់ទុក​ថា​ជា​តំបន់​ត្រួត​ស៊ី​គ្នា​នោះ​គឺ​ជា​របស់​ខ្មែរ ។ ដូច្នេះ​ការ​ដែល​កំណត់​ដាក់តែ​តួ​ប្រាសាទ​ព្រះវិហារ​និង​ដី​បរិវេណ​ជុំវិញ​ទំហំ​ត្រឹមតែ​៣០​ម៉ែត្រ ដែល​ជា​តំបន់​គ្រឹះ​ប្រាសាទ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​គឺ​ជា​ការបាត់បង់​ទឹក​ដី​ទៅ​ឲ្យ​ប្រទេស​ថៃ…” ។

ក្រុមប្រឹក្សា​ដដែល​នេះ​បាន​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល​ខ្មែរ​ដក​ផែនទី​ថ្មី​នេះ​ចេញ និង​ស្នើសុំ​យ៉ាង​ទទូច​ឲ្យ​ប្រើ​ផែនទី​ច្បាប់​ដើម​ដែល​គូស​ដោយ​បារាំង​យក​មក​ភ្ជាប់​ជាមួយ​ពាក្យ​សុំ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​វិញ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Preah-Vihear-issue-06292008015029.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: