jump to navigation

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ប្រតិកម្ម​ជុំវិញ​បញ្ហា​ប្រាសាទ​ព្រះវិហារ ខែកក្កដា 2, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា ការ​ដែល​មាន​បាតុកម្ម​របស់​អ្នក​នយោបាយ​និង​ប្រជាពលរដ្ឋ​ថៃ ស្តីពី​ប្រាសាទ​ព្រះវិហារ​នោះ​គឺ​ដោយសារ​តែ​រដ្ឋាភិបាល​ខ្មែរ​បាន​សម្រេច​ចិត្ត​ខុស ដោយ​ធ្វើ​ផែនទី​ថ្មី​ស្តីពី​បរិវេណ​ប្រាសាទ​នេះ​តាម​ឥទ្ធិពល​របស់​ថៃ ។


Photo courtesy of Tharum Bun, http://tharum.info

អ្នកទេសចរ​ដើរ​ទស្សនា​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក ក្នុង​ឆ្នាំ​២០០៦។

លោក សុន ឆ័យ អ្នក​តំណាងរាស្រ្ត​មក​ពី​គណបក្ស​សមរង្ស៊ី បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ការគូរ​ផែនទី​បរិវេណ​ប្រាសាទ​ព្រះវិហារ​ថ្មី ដើម្បី​ដាក់​ជា​បេតិកភណ្ឌ​ពិភពលោក​តាម​សំណើ​របស់​ថៃ​នោះ គឺ​ជា​នយោបាយ​ខុសឆ្គង​របស់​រដ្ឋាភិបាល​ខ្មែរ និង​ធ្វើ​ឲ្យ​បាត់បង់​អធិបតេយ្យ​ជាតិ ។

លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា ៖ «ជា​កំហុស​របស់​រដ្ឋាភិបាល​ដែរ​ដែល​បង្កើត​បញ្ហា​នេះ​ឲ្យ​គេ​អាច​ទាមទារ ដែល​យើង​ឃើញ​ហើយ​ថា​មិន​ត្រឹមតែ​គេ​ទាមទារ​ដី​ដែល​នៅ​ក្បែរ​ប្រាសាទ ដើម្បី​ធ្វើ​ឲ្យ​យើង​មិន​អាច​នឹង​គ្រប់គ្រង​ប្រាសាទ និង​យក​ចំណេញ​វិស័យ​ទេសចរណ៍​បាន​ប៉ុណ្ណោះ​ទេ គឺ​គេ​ឈាន​មួយ​ជំហាន​ទៀត​ហើយ រហូត​ដល់​គេ​ជជែក​គ្នា​ថា​គេ​អាច​ទាមទារ​ប្ដឹង​តវ៉ា​ឲ្យ​យក​ប្រាសាទ​ព្រះវិហារ​នេះ​ពី​ខ្មែរ​ទៅ​ទៀត​ផង ។ នេះ​ជា​កំហុស​ធ្ងន់ធ្ងរ​ណាស់​ដែល​ការធានា​ជា​អន្តរជាតិ​ត្រូវ​បាន​សម្រេច​ជា​ស្ថាពរ​តាំងពី​ឆ្នាំ​១៩៦២ ហើយ​ថៃ​មិន​ដែល​តវ៉ា​ទាល់តែ​សោះ»

ប្រតិកម្ម​របស់​លោក សុន ឆ័យ នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​បាតុកម្ម​ជា​ច្រើន​ថ្ងៃ​មក​ហើយ​របស់​ប្រជាពលរដ្ឋ​និង​អ្នក​ប្រឆាំង​ថៃ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ខ្លួន​ប្រឆាំង​នឹង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក ហើយ​ថែម​ទាំង​អះអាង​ថា​ប្រាសាទ​ព្រះវិហារ​ជា​របស់​ថៃ ។

ប៉ុន្តែ​ឆ្លើយតប​ទៅ​នឹង​ការចោទ​ប្រកាន់​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​ថា​ការចោទ​ប្រកាន់​របស់​លោក សុន ឆ័យ​នោះ គឺ​ជា​រឿង​នយោបាយ​ដ៏​អាក្រក់​និង​មើលងាយ​ជាតិ​ខ្លួន​តែ​ប៉ុណ្ណោះ ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ៖ «ហើយ​ធ្វើ​មិនមែន​ក្រោម​ឥទ្ធិពល​របស់​ថៃ​ទេ និយាយ​អ៊ីចឹង​បាន​សេចក្ដី​ថា មើលងាយ​រដ្ឋាភិបាល​ខ្មែរ …ហើយ​រាជរដ្ឋាភិបាល​ខ្មែរ​ហ្នឹង​គ្មាន​នៅ​ក្រោម​ឥទ្ធិពល​អ្នក​ណា​ទេ»

គួរ​បញ្ជាក់​ថានា​ពេល​ថ្មីៗ​នេះ​រដ្ឋាភិបាល​ខ្មែរ​បាន​យល់ព្រម​តាម​សំណើ​របស់​រដ្ឋាភិបាល​ថៃ​ក្នុង​ការគូស​ផែនទី​ថ្មី​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ មុន​នឹង​បញ្ជូន​ឲ្យ​អង្គការ​យូណេស្កូ ដើម្បី​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ ។ តាម​ផែនទី​ថ្មី​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​ភាគី​កម្ពុជា​បាន​ស្នើ​ឡើង​នោះ ប្រាសាទ​ព្រះវិហារ​ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កម្ពុជា និង​មានបរិវេណ​ដី​ជុំវិញ​ប្រាសាទ​មាន​គម្លាត​ប្រវែង​៣០​ម៉ែត្រ នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។

មន្ត្រី​អ្នក​នាំ​ពាក្យ​របស់​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា តាម​ផែនទី​នេះ​គឺ​មិន​និយាយ​ពី​បញ្ហា​ទឹក​ដី​ព្រំដែន​ទេ ហើយ​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ក៏​នឹង​មិន​បាត់បង់​ទឹក​ដី​មួយ​ចំអាម​នោះ​ឡើយ ។

ពេល​នេះ​មន្ត្រី​ខ្មែរ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​នឹង​នៅតែ​បន្ត​បិទ​ច្រក​ចូល​ប្រាសាទ​ព្រះវិហារ​ជាមួយ​នឹង​ប្រទេស​ថៃ ដើម្បី​រក្សា​សុវត្ថិភាព​ដល់​អ្នក​ទេសចរណ៍ ដរាបណា​នៅតែ​មាន​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​និង​អ្នក​នយោបាយ​ថៃ​នោះ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/SRP-MP-reaction-over-PreahVihear-problem-06252008090213.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: