jump to navigation

តុលាការ​ថៃ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្អាក​ការគាំទ្រ​កម្ពុជា​ក្នុង​រឿង​ប្រាសាទ​ព្រះវិហារ ខែកក្កដា 2, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-06-28

តុលាការ​រដ្ឋបាល​ប្រទេស​ថៃ​បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​និង​ក្រសួង​ការ​បរទេស​ថៃ ពន្យារ​រាល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ជា​ការគាំទ្រ​ដល់​ប្រទេស​កម្ពុជា ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ។

Photo courtesy of Tharum Bun, http://tharum.info

អ្នកទេសចរ​ដើរ​ទស្សនា​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក ក្នុង​ឆ្នាំ​២០០៦។

កាសែត​ថៃ​បាន​សរសេរ​ថា​ការចេញ​អធិ​បញ្ជា​របស់​តុលាការ​នេះ បាន​ប៉ះពាល់​ដល់​សេចក្ដី​ប្រកាស​រួមគ្នា​រវាង​កម្ពុជា​និង​ថៃ​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​រួច​មកហើយ​នោះ ហើយ​នៅ​ក្នុង​សេចក្ដី​ប្រកាស​រួមគ្នា​នោះ​បាន​បង្ហាញ​ពី​ការគាំទ្រ​យ៉ាង​សកម្ម​ពី​ភាគី​ថៃ​ក្នុង​ការ​ដែល​ប្រទេស​កម្ពុជា បាន​ស្នើសុំ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

ប្រទេស​កម្ពុជា​គ្រោង​នឹង​ភ្ជាប់​សេចក្ដី​ប្រកាស​រួមគ្នា​នោះ​ជាមួយ​នឹង​សំណើ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភព​លោក ហើយ​បញ្ជូន​ទៅ​ឲ្យ​អង្គការ​យូណេស្កូ​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នៅ​ទីក្រុង​កេបិច ប្រទេស​កាណាដា នា​ដើម​ខែ​ក្រោយ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Preah-Vihear-issue-06292008010611.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: