jump to navigation

កម្ពុជា​សង្ឃឹម​ថា ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នឹង​បាន​ជោគជ័យ ខែកក្កដា 2, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback
2008-07-01

មន្រ្តី​រដ្ឋាភិបាល​ខ្មែរ​បាន​ថ្លែង​ថា គេ​នៅតែ​មាន​សង្ឃឹម​អំពី​ជោគជ័យ​នៃ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​អង្គការ​យូណេស្កូ​ដែល​ចាប់ផ្តើម​នា​សប្តាហ៍​នេះ​នៅ​ប្រទេស​កាណាដា ទោះបី​ជា​មាន​ការជំទាស់​ពី​ប្រទេស​ថៃ​ក៏ដោយ ។

Photo courtesy of Tharum Bun, http://tharum.info

ទង់ជាតិ​ខ្មែរ​ដោត​លើ​ប្រាសាទ​ព្រះវិហារ​នៅ​លើ​កំពូល​ភ្នំ​ដងរែក។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ខ្មែរ និង​ជា​អ្នក​ធ្វើ​កិច្ចការ​ទាក់ទង​នឹង​បញ្ហា​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ៖ «ខ្ញុំ​ក៏​អរគុណ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​ដែរ យើង​ទាំងអស់​គ្នា​ដឹង​ថា ប្រាសាទ​ព្រះវិហារ​ជា​របស់​យើង ហើយ​ថៃ​ខ្លួន​ឯង​ជា​រាជ​រដ្ឋាភិបាល​ក៏​លោក​ដឹង​ថា ប្រាសាទ​ព្រះវិហារ​តាមរយៈ​ការកាត់ក្ដី នៅ​ឡាអេ គឺ​ជា​របស់​យើង ។ ដូច្នេះ​យើង​គ្មាន​អ្វី​ដែល​ភ្ញាក់ផ្អើល​ទេ អា​នេះ​ជា​សិទ្ធិ​របស់​មិត្ត​ជិត​ខាង​របស់​យើង​តើ​!»

សេចក្តី​ថ្លែង​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​គណៈ​រដ្ឋមន្រ្តី​ប្រទេស​ថៃ បាន​សម្រេច​ពន្យារ​ក្នុង​ការយល់ព្រម​គាំទ្រ​ការដាក់​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ជា​បេតិកភណ្ឌ​ពិភពលោក បន្ទាប់ពី​មាន​ការតវ៉ា​របស់​អ្នក​ប្រឆាំង​និង​ការសម្រេច​របស់​តុលាការ​រដ្ឋបាល​ថៃ កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ ។

គួរ​បញ្ជាក់​ថា ក្រោយពី​មាន​ការសម្រេច​របស់​កម្ពុជា​ក្នុង​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​នោះ ពី​ដំបូង​មាន​ការជំទាស់​ពី​ប្រទេស​ថៃ​ដោយ​បាន​អះអាង​ថា មាន​ការជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ព្រំដែន ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក រដ្ឋាភិបាល​ខ្មែរ​ក៏​បាន​សម្រេច​គូរ​ផែនទី​ថ្មី​នៃ​ប្រាសាទ​ដែល​មាន​ការព្រមព្រៀង​ជាមួយ​នឹង​ប្រទេស​ថៃ និង​មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ យូណេស្កូ ផងដែរ ដោយ​មិន​មាន​ការទាក់ទង​ទៅ​នឹង​បញ្ហា​ព្រំដែន​ឡើយ ។

 

ព្រះវិហារ៣
ផ្លូវ​ឡើង​ទៅ​ប្រាសាទ​ព្រះវិហារ​ពី​ខាង​ដី​ខ្មែរ។

ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ​ការសម្រេច​នោះ​ត្រូវ​បាន​ទទួល​ការរិះគន់​ពី​មន្រ្តី​អ្នក​ប្រឆាំង​ខ្មែរ ដោយ​យល់​ថា ការគូស​ផែនទី​ថ្មី​នោះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ ហើយ​នៅ​ប្រទេស​ថៃ​ឯណោះ​វិញ មាន​បាតុកម្ម​ផ្ទុះឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​បាងកក​ដោយ​ចោទ​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បញ្ហា​ទឹក​ដី​និង​រហូតដល់​ការទាមទារ​យក​ប្រាសាទ​វិញ​ផង ទោះបី​ជា​មាន​ការសម្រេច​ផ្លូវ​ច្បាប់​ជា​អន្តរជាតិ​ថា ជា​របស់​ខ្មែរ​នោះ​ក៏ដោយ ។ 

ដោយសារតែ​មាន​បាតុកម្ម​នៅ​ខាង​ប្រទេស​ថៃ​ជាប់​នឹង​ព្រំដែន​ប្រាសាទ​ព្រះវិហារ​នោះ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​ខ្មែរ​សម្រេច​បិទ​ច្រក​ព្រំដែន​ប្រាសាទ​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មិថុនា​កន្លង​ទៅ រហូត​មក​ទល់​នឹង​បច្ចុប្បន្ន​នេះ ដោយសារ​តែ​ហេតុផល​សុវត្ថិភាព​ដល់​អ្នក​ទេសចរ ។

តាម​សាក្សី​ដែល​កំពុង​រស់​នៅ​ឯ​ប្រាសាទ​ព្រះវិហារ​នា​កំពូល​ភ្នំ​ដងរែក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ស្ថានភាព​មាន​ការស្ងប់ស្ងាត់​នៅ​ខាង​ប្រទេស​ថៃ ប៉ុន្តែ​ច្រក​ព្រំដែន​នៅ​មិន​ទាន់​បើក​វិញ​នៅ​ឡើយ​ទេ ។

រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាត់ក្តី​កាលពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ ថា​ជា​របស់​ខ្មែរ ។

នៅ​ពេល​នេះ​ក៏​មាន​លេច​ឮ​ព័ត៌មាន​ថា មាន​ចលនា​ក្នុង​ប្រទេស​កម្ពុជា​ក៏​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ផងដែរ ទាក់ទង​នឹង​ការសម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក និង​ការប្រឆាំង​របស់ថៃ​នោះ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/cambodia-hopeful-on-temple-listing-07012008071955.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: