jump to navigation

មន្ត្រី​ខ្មែរ​និយាយ​ពី​ការបិទ​ច្រក​ចូល​ប្រាសាទ​ព្រះវិហារ ខែមិថុនា 25, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

ដោយ ជា មករា
2008-06-24

មន្ត្រី​ខ្មែរ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា រដ្ឋាភិបាល​នឹង​នៅតែ​បន្ត​បិទ​ច្រក​ចូល​ប្រាសាទ​ព្រះវិហារ ដរាបណា​នៅតែ​មាន​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​និង​ទាហាន​ថៃ ។

 
Photo courtesy of Tharum Bun, http://tharum.info
អ្នកទេសចរ
​ដើរ​សួ​តាម​ជញ្ជាំង​នៃ​ប្រាសាទ​ព្រះវិហារ​ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ដងរែក​នៃ​ខេត្ត​ព្រះវិហារ។

មន្ត្រី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ខ្មែរ លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​បិទ​ច្រក​នោះ​ដោយ​ភ័យខ្លាច​ថា អាច​មាន​ការប៉ះទង្គិច​គ្នា​រវាង​ភាគី​ខ្មែរ​និង​ថៃ ។

លោក ខៀវ កាញារីទ្ធ បាន​មាន​ប្រសាសន៍​ថា ៖ «បើ​ថា​នៅតែ​មាន​បាតុកម្ម​ជ្រួលច្របល់​ទៀត អា​ហ្នឹង​យើង​បិទ​សិន យើង​អត់​ទាន់​កំណត់​ទេ ខ្លាច​មាន​គេ​សម្រុក​ចូល​អី​ទៅ​វា​នាំ​ប៉ះ​ពារ​គ្នា» ។

គួរ​ជម្រាប​ថា​នេះ​ជា​ថ្ងៃ​ទី​បី​ហើយ​ដែល​ភាគី​កម្ពុជា​បាន​ធ្វើការ​បិទ​ច្រក​ប្រាសាទ​ព្រះ វិហារ បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ថៃ​ប្រមាណ​១០០​នាក់ ដោយ​មាន​ការជួយ​ការពារ​ពី​ក្រុម​ប៉ូលិស​និង​យោធា​ឈុត​ខ្មៅ កាលពី​ថ្ងៃ​ច័ន្ទ​បាន​ធ្វើ​បាតុកម្ម​នៅ​ទី​នោះ ប្រឆាំង​រដ្ឋាភិបាល​ថៃ​ថា​បាន​កាត់​ដី​ជិត​ប្រាសាទ​ព្រះវិហារ​មក​ឲ្យ​កម្ពុជា ។

ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ថៃ​បាន​ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ថៃ​បាន​យល់ព្រម​លើ​ផែនទី​ប្រាសាទ​ព្រះវិហារ​ថ្មី ដែល​ភាគី​កម្ពុជា​បាន​គូរ​ដើម្បី​បញ្ជូន​ទៅ​ឲ្យ​អង្គការ​យូណេស្កូ​ត្រួត​ពិនិត្យ ក្នុង​ដំណើរការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់​នៅ​លើ​ខ្នង​ភ្នំ​ជិត​ប្រាសាទ​ព្រះវិហារ​បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​មាន​ការបិទ​ច្រក​ចេញ​ចូល​មក​ប្រាសាទ​ព្រះវិហារ​មាន​សភាព​ស្ងប់ស្ងាត់ ៕

ប្រភពhttp://www.rfa.org/khmer/indepth/official-talked-about-PreahVihear-gate-closing-06242008091359.html

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: