នាយករដ្ឋមន្រ្តីខ្មែរទទូចឲ្យមានការចរចាជាមួយភាគីថៃឲ្យបានឆាប់ ខែ សីហា 30, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.trackback
ដោយ មឿង ទុម
2008-08-29
នៅថ្ងៃសុក្រនេះខុទ្ទកាល័យរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ បានផ្តល់អនុសាសន៍ជូនលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ឲ្យទាក់ទងឡើងវិញជាមួយភាគីប្រទេសថៃ ដោយជំរុញឲ្យមានការចរចាជាថ្មីឲ្យបានឆាប់រហ័សជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ ស្តីពីករណីជម្លោះលើដែនដីតំបន់ប្រាសាទព្រះវិហារនោះ ។
AFP Photo
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។
បញ្ជារបស់លោក ហ៊ុន សែន នេះ ធ្វើឡើងនៅបន្ទាប់២ថ្ងៃពីពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានសុំលុបការចរចានៅថ្ងៃទី២៩ ខែសីហានេះ ដែលគ្រោងនឹងធ្វើនៅខេត្តសៀមរាប ដោយសំអាងថាប្រទេសថៃកំពុងមានវិបត្តិនយោបាយ៕
ប្រភព៖ http://www.rfa.org/khmer/indepth/PM-asked-2have-negotiation-soon-08292008233554.html
សូមចូលរួមជជែកពិភាក្សាលើប្រធានបទ ស្តីអំពីផលប៉ះពាល់ដែលបណ្តាលមកពីភាពរីកចម្រើននៃវិស័យ Games Online នៅប្រទេសកម្ពុជាយើងសព្វថ្ងៃ ឲ្យបានច្រើន?
មិនដឹងជានិយាយយ៉ាងណាដែរ
The bilateral resolution must be ended for this will absolutely undermine our beloved country´s territorial integrity and soveriegnty.
UNSC or ICJ mediator is a must this give an equal status for Cambodia with Thailand for a long term resolution and peace.