មតិពលរដ្ឋខ្មែរជុំវិញការចរចាខ្មែរ-ថៃស្ដីពីជម្លោះនៅព្រះវិហារ ខែ សីហា 21, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
គឹម ពៅសុត្តន្ត
2008-08-21
ប្រជាពលរដ្ឋខ្មែរមួយចំនួនបានសម្ដែងមតិយោបល់រៀងៗខ្លួន ជុំវិញដំណើរការចរចារបស់ភាគីខ្មែរ-ថៃ អំពីជម្លោះនៅតំបន់ប្រាសាទព្រះវិហារ ។
RFA Photo/Uy Sophea
ប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក នៅខេត្តព្រះវិហារ។
ពលរដ្ឋខ្មែរជាច្រើននាក់ដែលបានជួបសម្ភាសន៍ បានសម្ដែងការខឹងសម្បាចំពោះកងទ័ពថៃ និងសម្មភាពរបស់ប្រទេសថៃ មកលើកម្ពុជា នៅពេលដែលវិទ្យុអាស៊ីសេរី សាកសួរមតិជុំវិញរឿង ប្រាសាទព្រះវិហារ និងការប្រឹងប្រែងចរចារបស់រដ្ឋាភិបាលខ្មែរ ដែលនាំឲ្យដកកងទ័ពជាបន្តបន្ទាប់ចេញពីតំបន់នោះ ។
លោក អាំងអេង សុភាព ជាវេជ្ជបណ្ឌិតម្នាក់សម្ដែងថា លោកអន់ចិត្តជាខ្លាំងចំពោះទង្វើរបស់រដ្ឋាភិបាលខ្មែរ ដែលមិនព្រមប្រគល់រឿងនេះទៅឲ្យអង្គការសហប្រជាតិជាអ្នកដោះស្រាយ ដើម្បីបញ្ចប់បញ្ហាជម្លោះទល់ដែនជាមួយថៃទាំងស្រុង ។
លោក អាំងអេង សុភាព បានមានប្រសាសន៍ដូច្នេះ ៖ «បើសិនជារដ្ឋាភិបាលយើងឆ្លាត យើងត្រូវយកចំណេញនៅកន្លែងហ្នឹង ប្ដឹងឲ្យអង្គការសហប្រជាជាតិសើរើព្រំដែនកម្ពុជា-ថៃ ទាំងមូលតែម្ដង នេះបានយើងមានផ្លូវចំណេញបាន ។ ភាគីខាងគេ គេមករំលោភខាងយើង យើងធ្វើសម្បទានបន្តិច គេសម្បទានបន្តិច អ៊ីចឹងមានន័យថា យើងជាអ្នកចាញ់ហើយ» ។
លោក ស៊ុន ធន់ គ្រូបង្រៀននៅកំពង់ធំ ថ្លែងថា លោកមិនដែលឃើញខ្មែរចំណេញទាល់តែសោះ នៅក្នុងការចរចាកន្លងមកជាមួយប្រទេសជិតខាងក្នុងរឿងទំនាស់ដែនដីនេះ ។ លោកបន្តទៀតថា ការធ្វើរបៀបនេះ កំពុងនាំឲ្យមានភាពច្របូកច្របល់ ។
លោក ស៊ុន ធន់ មានប្រសាសន៍ថា ៖ «យើង ការចរចារវាងខ្មែរ, យួន និងសៀម ចោរយួន ចោរសៀម បញ្ហាព្រំដែននេះ គឺអត់ដែលបានផលប្រយោជន៍ទេ គឺខ្មែរយើងមានតែការខាតបង់ ។ ដូច្នេះខ្ញុំយល់ថា រដ្ឋាភិបាលចរចាជាមួយរដ្ឋាភិបាលសៀមនេះ គឺយើងអត់បានទទួលផលប្រយោជន៍ទេ ពីព្រោះមិនអាចចរចាបានទេ ព្រោះរបស់យើងៗ ត្រូវឲ្យអន្តរជាតិដោះស្រាយ ឲ្យសហគមន៍អន្តរជាតិដោះស្រាយ ព្រោះជារបស់ខ្មែរ» ។
អ្នកស្រី រ៉ានី មានប្រសាសន៍ពីខេត្តពោធិ៍សាត់ថា មោទនភាពជាតិខ្មែរមិនដឹងជានៅកន្លែងណាទេ បើប្រាង្គប្រាសាទជារបស់ខ្មែរ បែរជាមន្ត្រីខ្មែរដាក់ខ្លួនយ៉ាងទន់ភ្លន់ ទៅចរចាជាមួយប្រទេសថៃ ដែលជាអ្នករំលោភយកទៅវិញនោះ ។
អ្នកស្រី រ៉ានី មានប្រសាសន៍ដូច្នេះ ៖ «ខ្ញុំគិតថាចម្រៀងមោទនភាពជាតិខ្មែរវាគ្មានន័យអីទេ អត់មានមោទនភាពអីទេ បើមោទនភាពគ្រាន់តែដើរតាមអង្វរចោរហើយឥឡូវហ្នឹង ។ ខកចិត្តចំពោះទង្វើរបស់រដ្ឋាភិបាល ។ ខ្ញុំមានអារម្មណ៍ធុញទ្រាន់ណាស់ពីរឿងចរចា ពីរឿងរៃភាគទានស្អីសប្បុរសជន សប្បុរសធម៌ហ្នឹង ។ បើតាមចិត្តខ្ញុំ ខ្ញុំគិតថា ការចរចាផ្អែមល្ហែមហ្នឹង វាសម្រាប់តែអ្នកខុសចរចាជាមួយអ្នកត្រូវ ប៉ុន្តែដល់យើងនេះជាអ្នកអស់ទឹកដី ជាជនរងគ្រោះ ដែលត្រូវជនបរទេសឈ្លានពាន រំលោភដីធ្លី តែបែរជាទៅទន់ភ្លន់ អង្វរករគេ ចរចាផ្អែមល្ហែមដាក់គេអ៊ីចឹង ខ្ញុំក៏អត់យល់ដែរ ហើយថែមទាំងធុញថប់ទៀត ។ ចុះហេតុអីក៏យើងមិនធ្វើតាមច្បាប់ទៅ ? យើងចាំបាច់ទៅចរចាស្អីជាមួយស្ដេចថៃ ទៅចរចាជាមួយអ្នកខុស ។ ខ្ញុំឧទាហរណ៍តូចមួយថា ផ្ទះខ្ញុំចោរប្លន់ម៉ូតូ ហើយប៉ូលិសអត់ទាំងទៅចាប់ចោរផងហ្នឹង ទៅចរចាអង្វរចោរ ឲ្យយកម៉ូតូមកឲ្យខ្ញុំមក» ។
និស្សិត ហ៊ុន ឈិន អាយុ ២៨ឆ្នាំវិញ អត្ថាធិប្បាយថា គេមានការព្រួយបារម្ភចំពោះបញ្ហានេះជាខ្លាំង ដោយគេគិតថា រដ្ឋាភិបាលគ្មានចេតនាដោះស្រាយបញ្ហានោះទេ ដោយហេតុថា ទំនងពាក់ព័ន្ធនឹងបញ្ហាអ្វីផ្សេងទៀតនៅពីខាងក្រោយក្នុងរឿងហ្នឹងហើយ ៖ «និយាយទៅសម្រាប់ខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំគិតថាវាគ្រាន់តែជាល្បែងនយោបាយមួយ របស់អ្នកដឹកនាំខ្មែរតែប៉ុណ្ណឹងទេ សម្រាប់ខ្ញុំជាប្រជាពលរដ្ឋសាមញ្ញម្នាក់ ដូចជាពិបាកនឹងថ្លែងដែរ បើនិយាយទៅវាគ្រាន់តែជាការយល់ឃើញទេ ។ ខ្ញុំគិតថាវាប្រាកដជាបញ្ហានៅពីក្រោយ» ។
លោក ថេន ចាន់ថា អាយុ ៣២ឆ្នាំបន្ថែមថា ការចរចា និងធ្វើឲ្យកម្ពុជាខាតបង់រឹតតែច្រើន ។ លោកគិតថា ការទម្លាក់រឿងរ៉ាវនេះឲ្យសមាជិកអាស៊ាន ឬក៏អង្គការសហប្រជាជាតិដោះស្រាយ នឹងធ្វើពលរដ្ឋខ្មែរមានទំនុកចិត្តច្រើនជាងទង្វើបច្ចុប្បន្ន ដែលផ្តោតទៅលើការចរចា ។
លោក ថេន ចាន់ថា មានប្រសាសន៍ដូច្នេះថា ៖ «ខ្ញុំយល់ថា បើសិនជាមិនប្ដឹងទៅអង្គការសហប្រជាជាតិទេ ហើយយើងចរចាគ្នារវាងកម្ពុជា-ថៃហ្នឹង ខ្ញុំជឿថា ខ្មែរនឹងខាតប្រយោជន៍ហើយៗ បើសិនជាយើងធ្វើរបៀបនេះ ព្រោះអីថៃគេមិនព្រមឲ្យយើងទេ ថ្វីត្បិតតែគេថាដកមែន តែគេនៅមានគំនិតមួយ គេនៅចង់ឲ្យព្រំដែនហ្នឹង ខ្មែរក៏កាន់មិនបាន ថៃក៏កាន់មិនបាន នៅគំនូសស ខ្មែរអត់ដដែលហ្នឹង» ។
អាជីវករម្នាក់ទៀតឈ្មោះ ផាន់នី អាយុជាង ៤០ឆ្នាំ ពិពណ៍នាថា លោកមានការភ័យព្រួយ នៅពេលដែលឮថា ភាគីកម្ពុជាសុខចិត្តទទួលការចរចា ជំនួសការវែកញែកអំពីរឿងច្បាប់ ៖ «មានការព្រួយបារម្ភទៅលើបញ្ហាដែលជារបស់ខ្មែរហើយ ត្រូវគេឈ្លានពាន ។ ខ្ញុំមិនជឿថាការចរចា បែបហ្នឹងទទួលបានជោគជ័យ ក្រៅពីអង្គការសហប្រជាជាតិ» ។
លោក កេង វណ្ណថា គ្រូបង្រៀន បានហៅការដកកងទ័ពរបស់ខ្មែរ ថាជាទង្វើកំសាក ។ លោកថា ទឹកដីខ្មែរបានបាត់បង់ជាបន្តបន្ទាប់មកទល់បច្ចុប្បន្ន ប៉ុន្តែខ្មែរនៅតែខំចរចា មិនដោះស្រាយតាមផ្លូវច្បាប់ ដែលមានស្រាប់សម្រាប់តំបន់ប្រាសាទព្រះវិហារ ។
លោក កេង វណ្ណថា មានប្រសាសន៍ដូច្នេះ ៖ «ថៃបានរំលោភយ៉ាងធ្ងន់ធ្ងរទាំងកំរោលតែម្ដង ទៅលើសាលក្រមរបស់តុលាការអន្តរជាតិក្រុងឡាអេ ។ អ្វីដែលទាក់ទងនឹងការព្រួយបារម្ភនោះ គឺក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅដែរ ខ្ញុំគិតថាមិនខុសគ្នាទេ គឺការដែលព្រួយបារម្ភនេះ គឺព្រួយបារម្ភខ្លាចបាត់បង់ទឹកដី ព្រោះយើងបានដឹងហើយថា តាមប្រវត្តិសាស្រ្ដខ្មែរយើងបានបាត់បង់ទឹកដីដ៏ច្រើន ប្រហែលជាបាត់បង់ ៣ភាគ៤ នៃទឹកដីបច្ចុប្បន្ន គឺខ្មែរយើងបានបាត់បង់អស់ ៣ភាគ៤ហើយ នៅសល់ប្រហែលជា ១ភាគ៤ទេ ។ បើរដ្ឋាភិបាលយើងនៅតែប្រកាន់ជំហរដោះស្រាយៗ តែក្នុងលក្ខណៈមួយរណបឲ្យបរទេស យើងមិនគួរណាចរចាឲ្យដកកងទ័ព នេះជារឿងមួយកំសាករបស់រដ្ឋាភិបាល ខ្ញុំយល់ថាអ៊ីចឹង» ។
នៅក្នុងការសាកសួរពលរដ្ឋសាមញ្ញជាច្រើននាក់ គេហាក់ដូចពិបាករកឃើញអ្នកផ្តល់យោបល់ យល់ស្របចំពោះការដកកងទ័ពខ្មែរ ចេញពីប្រាសាទព្រះវិហារ និងការចរចាដែលមន្ត្រីខ្មែរកំពុងធ្វើបច្ចុប្បន្ននេះ ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសខ្មែរ លោក ហោ ណាំហុង ដែលទើបនឹងត្រឡប់មកកម្ពុជាវិញក្រោយការចរចានោះ បានអះអាងថា ការចរចាជាមួយនឹងភាគីថៃបានទទួលជោគជ័យជាបន្តបន្ទាប់ ដោយភាគីសងខាងបានសុខចិត្តដកទ័ពចេញរៀងៗខ្លួន ចៀសវាងសង្រ្គាម ហើយរង់ចាំការដោះស្រាយដោយសន្តិវិធី ។
បច្ចុប្បន្ននេះបរិវេណប្រាសាទព្រះវិហា រក្សាទុកកងទ័ព ៣០នាក់ នៃភាគីម្ខាងៗ នៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ ។
លទ្ធផលនៃការចរចានេះ នាំឲ្យគេគិតថា វាមិនបានបង្ហាញអំពីការដោះស្រាយជាក់លាក់ណាមួយ និងបានផ្តល់ផលចំណេញសម្រាប់កម្ពុជា ដែលកំពុងត្រូវគេរំលោភបូរណភាពទឹកដីនោះឡើយ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/people_opinion_on_khmer_thai_negotiation-08212008052333.html
និស្សិតខ្មែរនៅឥណ្ឌា ត្រូវបានរដ្ឋាភិបាលខ្មែរហាមធ្វើបាតុកម្មប្រឆាំងថៃ ខែ សីហា 21, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សាន សុវិទ្យ
2008-08-21
និស្សិតនិងសមណនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសឥណ្ឌា កំពុងខកចិត្តដែលរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យធ្វើបាតុកម្មប្រឆាំងការឈ្លានពានរបស់ថៃមកលើបូរណភាពដែនដីកម្ពុជានៅតំបន់ប្រាសាទព្រះវិហារ។
ក្រុមនិស្សិតខ្មែរនៅរដ្ឋនានា រួមទាំងសមណនិស្សិតនៅពារាណសី និងពុទ្ធគយាផង បានត្រៀមធ្វើបាតុកម្មនៅមុខស្ថានទូតថៃនិងនៅមុខអគារមន្ទីរអង្គការសហប្រជាជាតិ (អ.ស.ប.) នាទីក្រុងញូវដែលីនៅថ្ងៃទី២៥និង២៦ សីហា ខាងមុខនេះ។
ក្នុងចំណោមការទាមទារមួយចំនួននៃញត្តិរបស់និស្សិតនៅឥណ្ឌានេះ លោក ប៊ុត ខេមរា តំណាងអ្នករៀបចំបាតុកម្មមានប្រសាសន៍ដូច្នេះ ៖ «យើងទាមទារយ៉ាងចាំបាច់ ឲ្យមានការចរចាពហុភាគី ដោយឲ្យមានអង្គការអាជ្ញាកណ្ដាល ជាអ្នកទទួលខុសត្រូវ ហើយយើងសុំកុំឲ្យរដ្ឋាភិបាលខ្មែរ ធ្វើការអីដោយសម្រេចតែលើអ្នកដឹកនាំមួយក្ដាប់តូច ហើយយើងសូមឲ្យរដ្ឋាភិបាលខ្មែរធ្វើការដោយពឹងពាក់យកគោលការណ៍ប្រជាមតិ។ ហើយយើងទាមទារឲ្យថៃ គោរពបូរណភាពទឹកដីខ្មែរ ហើយក៏ដូចជា គោរពច្បាប់អន្តរជាតិ នេះជាគោលការណ៍ទី២។ គោលការណ៍ទី៣ យើងសូមទទូចឲ្យអង្គការសហប្រជាជាតិ ចូលធ្វើការអន្តរាគមន៍រវាងជម្លោះខ្មែរ-ថៃ នៅតំបន់ប្រាសាទព្រះវិហារ»។
ជាការគួរឲ្យស្តាយសម្រាប់អ្នករៀបចំបាតុកម្មនេះ ដែលមានការហាមឃាត់ពុំអនុញ្ញាតឲ្យធ្វើ ថ្វីបើខាងនគរបាលឥណ្ឌាបានបើកភ្លើងខៀវឲ្យហើយក្តី ៖ «ត្រឡប់ទៅជាយើងអត់បានទាំងអស់ រឿងនេះ យើងបានការហាមឃាត់ពីរដ្ឋាភិបាលខ្មែរផង ហើយនិយាយរួមទៅ គឺថា នៅក្រោមសម្ពាធរបស់រដ្ឋាភិបាលខ្មែរ ដូច្នេះ ប្អូនអត់មានមធ្យោបាយណា ដែលធ្វើទៅបាន តាមចំណង់ចំណូលចិត្ត នឹងទឹកចិត្តជាតិ នៅក្នុងបេះដូងរបស់យើង យើងធ្វើទៅអត់រួច។ ហើយយើងព្យាយាមផ្ញើសំណុំបែបបទយើង ដែលយើងខំប្រឹងសរសេរបង្ហាញទាំងអស់ ហើយយើងផ្ញើជូនទៅឲ្យអាស៊ីសេរីបានជួយប្រកាស។ យើងនៅតែប្រកាន់ជំហររឹងមាំថា យើងនឹងឆ្លៀតឱកាសឆក់យកពេលវេលាថ្ងៃណាមួយ ដែលយើងអាចធ្វើទៅបាន បើសិនជាការចរចាមានធ្វើការសម្បទានទៅឲ្យថៃ ដែលជាមនុស្សធ្វើការបំពានលើច្បាប់ក្នុងតំបន់ និងច្បាប់អន្តរជាតិ»៕
ប្រភព៖ http://www.rfa.org/khmer/indepth/anti-thai-protest-banned-in-india-08212008040346.html
ខ្មែរនៅកាណាដា រៃអង្គាសប្រាក់សម្រាប់ជួយដល់យោធាខ្មែរនៅព្រំដែនថៃ ខែ សីហា 21, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សាន សុវិទ្យ
2008-08-21
ខ្មែរកាណាដានៅក្រុងហែម៉ឹលតឹន ខេត្តអុងតារីយ៉ូ បានរួមគ្នាចេញប្រាក់ក្នុងពិធីបុណ្យសូត្រជយន្តោនិងបើកជាពិធីរាំកំសាន្តរៃអង្គាសថវិកាដើម្បីផ្ដល់ដល់យោធា ពលរដ្ឋ និងព្រះសង្ឃខ្មែរក្នុងតំបន់ប្រាសាទព្រះវិហារដែលកំពុងប្រឈមមុខនឹងអំពើឈ្លានពានរបស់ទាហានឈុតខ្មៅថៃ។
លោក រឹម ជេង តំណាងឲ្យគណៈកម្មាធិការបង្គោលនៃសមាគមពុទ្ធសាសនានិងវប្បធម៌ខ្មែរ ក្រុងហែម៉ឹលតឹនបានប្រកាសឲ្យដឹងថា រួមជាមួយបងប្អូនខ្មែរពីទីក្រុងនានានៃប្រទេសកាណាដា ដូចជាទីក្រុងតូរ៉ុងតូ នូម៉ាខេត (New Market) ណេផឺល (Naples) ឡុនដុន (London) កវិលហ្វ៍ (Guelph) ឃិតឆឹនន័រ (Kitchener) និងសេនខិតធ្រិន (St Catherines) ផង បានរៃអង្គាសប្រាក់កាលពីថ្ងៃសោរ៍ ទី១៦ សីហា បានយ៉ាងច្រើនគួរឲ្យកត់សម្គាល់។
លោក រឹម ជេង មានប្រសាសន៍ដូច្នេះថា ៖ «បច្ច័យរួមដែលយើងខ្ញុំបានប្រមូលពីព្រឹក រហូតដល់ពេលយប់ គឺបានចំនួនសរុបទាំងអស់គឺ ១ម៉ឺនដុល្លារកាណាដា។ ដូច្នេះ យើងខ្ញុំដែលជាគណៈកម្មការបង្គោលហ្នឹង នឹងបញ្ជូនបច្ច័យ ១ម៉ឺនដុល្លារកាណាដាហ្នឹង ឲ្យបានទៅដល់ដៃកងទ័ពនិងព្រះសង្ឃ ប្រជាជន ជាមិនខានទេ»។
យោងតាមប្រសាសន៍លោក រឹម ជេង ប្រាក់១ម៉ឺនដុល្លារកាណាដា ស្មើនឹងជាង ៩ពាន់៣រយដុល្លារអាមេរិកនេះ នឹងត្រូវចែកជា ៨៥% ជូនដល់យោធា និង ១៥% ប្រគេនព្រះសង្ឃនិងជូនប្រជាពលរដ្ឋតាមរយៈមន្ត្រីមួយរូបនៃបណ្តាញទូរទស្សន៍ស៊ីធីអិន ៖ «បងងួន ដែលលោកជាអនុប្រធាននៅស៊ីធីអិន នៅភ្នំពេញហ្នឹង គាត់នឹងរៀបចំបច្ច័យទាំងអស់នេះ ជួយទិញជារបស់ដូចជា ថ្នាំពេទ្យ តង់ អង្រឹង ស្បែកជើង ឬក៏ស្បៀង។ល។ ហើយ គាត់នឹងចុះទៅជួយចែកផ្ទាល់ ដោយពុំបានកាត់ជាសោហ៊ុយដឹកជញ្ជូន ឬក៏ថ្លៃសាំង ឬមួយក៏ថ្លៃស៊ីចុកទេ»។
លោកបញ្ជាក់ផងដែរថា ការចែកចាយជំនួយនេះនឹងមានចែកតាមបណ្តោយខ្នងភ្នំដងរែក ៖ «កាលពិភាក្សាហ្នឹង ដែលចាប់ផ្ដើមដំបូង គឺមានតែនៅតបន់ព្រះវិហារទេ ក្រោយមកគឺមានការរុកគួន រហូតទៅដល់តំបន់តាមាន់ធំ។ ដូច្នេះ នៅពេលដែលយើងខ្ញុំទាំងអស់គ្នា ដែលបានទូរស័ព្ទទាក់ទងជាមួយនឹងបងងួន ដែលជាអនុប្រធាននៅស៊ីធីអិនហ្នឹង គាត់ក៏បានជម្រាបជូនដល់បងប្អូនយើងដែរថា ក្នុងពេលនេះ គឺមិនមានតែតំបន់ព្រះវិហារទេ គឺរហូតដល់តំបន់ជួរភ្នំដងរ៉ែកហ្នឹង គឺមានបញ្ហារហូតដល់តំបន់តាមាន់ធំផងដែរ»៕
ប្រភព៖ http://www.rfa.org/khmer/news/khmer-in-canada-raise-funds-for-soldiers-08212008043045.html
រដ្ឋមន្ត្រីការបរទេសខ្មែរនិយាយពីលទ្ធផលនៃការចរចានៅហួហ៊ីន ខែ សីហា 21, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សាន សុវិទ្យ
2008-08-21
នៅពេលត្រឡប់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃពុធម្សិលមិញ បន្ទាប់ពីបានដឹកនាំគណៈប្រតិភូខ្មែរទៅជួបចរចាទ្វេភាគីជាមួយភាគីថៃ នាក្រុងមាត់សមុទ្រហួហ៊ីន ខេត្តប្រាជួបឃិរីខាន់ រយៈពេល២ថ្ងៃរួចមក ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានធើ្វសន្និសីទកាសែតមួយដើម្បីប្រាប់អ្នកកាសែតពីជោគជ័យនៃបេសកកម្មគណៈប្រតិភូរបស់លោក។
RFA Photo/Pong Khemerak
រដ្ឋមន្ត្រីការបរទេសខ្មែរ លោក ហោ ណាំហុង (ឆ្វេង) ចាប់ដៃជាមួយសមភាគីថៃ លោក តេជ ប៊ុណ្ណាក នាថ្ងៃទី១៩ សីហា ២០០៨ នៅខាងក្រៅជំនួបប្រជុំនៅក្នុងក្រុងហួហ៊ីន ប្រទេសថៃ។
លោក ហោ ណាំហុង មានប្រសាសន៍ថា បន្ទាប់ពីកិច្ចពិភាក្សានៅខេត្តសៀមរាប ក៏មានការដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារយ៉ាងច្រើន ដែលលោកចាត់ទុកថា ជាជំហានទៅមុខធំណាស់ ៖ «ក្រោយពីការប្រជុំនៅសៀមរាប ថ្ងៃ២៨ កក្កដា កន្លងមកនេះ មានការដកកងទ័ពមួយចំនួនយ៉ាងធំ ទុកសល់តែបន្តិចបន្តួចបំផុត នៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ ១០នាក់ ហើយ ២០នាក់ នៅជុំវិញវត្តតែប៉ុណ្ណោះ។ ពី ៤00-៥00នាក់ នៅសល់តែ ៣០នាក់ ដូច្នេះជាជំហានទៅមុខធំណាស់»។
ស្តីពីកិច្ចចរចានៅហួហ៊ិន ស្រុកឆៈអាំ ខេត្តប្រាជួបឃិរីខាន់ កាលពីថ្ងៃ១៨-១៩ សីហានោះ លោកក៏ចាត់ថា ជាការបោះមួយជំហានទៅមុខមួយទៀតដែរ ៖ «ហើយការប្រជុំនៅឯឆៈអាំ ហួហ៊ីន កាលពីម្សិលមិញនេះ ក៏បានបោះមួយជំហានទៅមុខទៀត គឺយើងសម្រេចឲ្យក្រុមការងារពិសេស ហៅថា task force របស់ខ្មែរយើង ដែលដឹកនាំដោយឯកឧត្តមឧត្ដមសេនីយ៍ នាង ផាត ធ្វើការជាមួយនាយភូមិភាគរបស់ថៃ មេបញ្ជាការភូមិភាគរបស់ថៃ ដើម្បីបោះជំហានទី២ទៀត ឈានទៅការរៀបចំកងទ័ពឡើងវិញ។ ដូច្នេះ ខ្ញុំសង្ឃឹមថា ទៅអនាគត នឹងអាចដកទាហានដែលសេសសល់ចុងក្រោយនៅក្នុងវត្តព្រះវិហារនេះ និងនៅតំបន់ជុំវិញវត្តនេះជាស្ថាពរ»។
លោករដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ ក៏បានឲ្យដឹងដែរថា លោកឯកភាពគ្នានឹងលោករដ្ឋមន្ត្រីការបរទេសថៃអំពីការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ៖ «ខ្ញុំបានជម្រាបឯកឧត្ដមរដ្ឋមន្រ្តីការបរទេស[ថៃ]ហើយថា ក្នុងយុគសម័យយើងនេះ ដោះស្រាយបញ្ហាមានទំនាស់បន្តិចបន្តួចតាមព្រំដែន តាមវិធីយោធា វាហួសសម័យហើយ។ ឯកឧត្ដមរដ្ឋមន្រ្តីការបរទេស[ថៃ] ក៏បានឯកភាពចំពោះបញ្ហានេះដែរ»៕
ប្រភព៖ http://www.rfa.org/khmer/indepth/results-of-huahin-talks-08212008005741.html
កម្ពុជា-ថៃឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ខែ សីហា 21, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សុខ សេរី
2008-08-20
មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលថៃនិងព្រះមហាក្សត្រថៃ ជាមួយគ្នានឹងមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា បានឯកភាពគ្នានឹងបន្តការដោះស្រាយបញ្ហាព្រំដែននិងប្រាសាទព្រះវិហារ ព្រមទាំងប្រាសាទតាមាន់ដោយសន្តិវិធី គឺមិនប្រើកងកម្លាំងប្រយុទ្ធគ្នានោះទេ ។
RFA Photo/Pong Khemerak
កិច្ចចរចារវាងរដ្ឋមន្ត្រីការបរទេសកម្ពុជានិងថៃ កាលពីថ្ងៃទី១៩ សីហា ២០០៨ នៅក្នុងក្រុងហួហ៊ីន ប្រទេសថៃ។
លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាវិលត្រទ្បប់មកពីការចរចារយៈពេលពីរថៃ្ងក្នុងប្រទេសថៃ និងបានចូលគាល់ព្រះមហាក្សត្រថៃផងដែរនោះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតនៅថៃ្ងពុធនេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដូច្នេះថា ៖ «ព្រះមហាក្សត្រថៃ ខ្ញុំបានធ្វើរបាយការណ៍ថ្វាយលោក អំពីជោគជ័យនៃការពិភាក្សាគ្នាបន្តបន្ទាប់ តាំងពីសៀមរាបរហូតមកដល់ថ្ងៃម្សិលមិញនេះ បានទូលថ្វាយលោក ។ លោកក៏មានបន្ទូលបញ្ជាក់ហើយបញ្ជាក់ទៀតថា យើងគួរដោះស្រាយបញ្ហានេះដោយសន្តិភាព ចៀសវាងសង្គ្រាម ក្នុងស្មារតីប្រទេសជិតខាង ។ ឯកឧត្ដម តេជ ប៊ុនណាក រដ្ឋមន្ត្រីក្រសួងការបរទេសថៃក៏ឯកភាពជាមួយខ្ញុំថា យុគសម័យនេះការដោះស្រាយបញ្ហាព្រំដែនដោយវិធីយោធាវាហួសសម័យហើយ» ។
ក្រៅពីនេះប្រទេសកម្ពុជានិងថៃបានឯកភាពគ្នាបើកការចរចាទេ្វភាគីជាលើកទី៤ រវាងក្រុមការងារនៃប្រទេសទាំងពីរ នឹងធ្វើឡើងនៅថៃ្ងទី២៩ ខែសីហាសប្តាហ៍ខាងមុខនេះនៅក្នុងខេត្តសៀមរាប និងផ្តោតទៅលើការរៀបចំកងកម្លាំងទ័ពទាំងសងខាងទ្បើងវិញ ឈានទៅរកការដកកងទ័ពលើកទី២ ពីប្រាសាទព្រះវិហារ ជាពិសេសនៅវត្តកែវសិក្ខាគិរីស្វារៈ ឬវត្តប្រាសាទព្រះវិហារ នាពេលខាងមុខ ។
លោក ហោ ណាំហុង ប្រមុខការទូតកម្ពុជានៃប្រទេសកម្ពុជា បានអះអាងឲ្យដឹងថា ប្រទេសកម្ពុជានិងថៃបានឯកភាពគ្នាដោះមីនរួមគ្នានៅតាមខ្សែបន្ទាត់ព្រំដែននៃតំបន់ដែលកំពុងតែមានជម្លោះនឹងគ្នានោះ ។
លោកបានបញ្ជាក់ឲ្យដឹងថា នៅពេលណាមានការរៀបចំដកទាំងស្រុងនៃកងទ័ពភាគីកម្ពុជានិងថៃពីតំបន់ប្រាសាទព្រះវិហារនោះ កម្ពុជាមានគម្រោងការបើកច្រកព្រំដែននៅប្រាសាទព្រះវិហារ ដើម្បីទទួលភ្ញៀវទេសចរណ៍ឲ្យមកទស្សនាប្រាសាទព្រះវិហារ ហើយកម្ពុជានឹងដកពាក្យបណ្តឹងរបស់ខ្លួននៅឯក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិដែលប្រទេសកម្ពុជាកំពុងតែសុំព្យួរនោះ ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានធ្វើបាតុកម្មអហិង្សាមិនបានសម្រេច កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះនៅក្នុងទីក្រុងភ្នំពេញ ដើម្បីសម្ដែងការប្រឆាំងនឹងការឈ្លានពានរបស់កងទ័ពថៃ បានមានប្រសាសន៍ប្រតិកម្មចំពោះលទ្ធផលនៃការចរចានេះថា ៖ «យើងឈ្នះ យើងមានប្រៀបលើសៀម បើយើងស្នើសុំទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជួយធ្វើអន្តរាគមន៍ទាក់ទិនទៅនឹងចោរសៀមឈ្លានពានកម្ពុជា» ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះដោះស្រាយបញ្ហាវិវាទព្រំដែនកម្ពុជា បានមានប្រសាសន៍នៅថៃ្ងពុធនេះ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ថា កម្ពុជាមានឯកសារកម្មសិទ្ធិនិងឯកសារផែនទីទទួលស្គាល់ដោយអន្តរជាតិថា ប្រាសាទតាមាន់តូចនិងប្រាសាទតាមាន់ធំដែលជាបញ្ហានៅសេលសល់នោះ គឺជាកម្មសិទ្ធិស្របច្បាប់របស់កម្ពុជា ។
លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា ៖ «កម្មសិទ្ធិរបស់យើងដូចជា តាមាន់ធំ តាមាន់តូច យើងមានកម្មសិទ្ធិ» ។
សូមរំឭកថាកម្ពុជានិងថៃបានយល់ព្រមគ្នាដកកងទ័ពទាំងសងខាងភាគច្រើនរួចទៅហើយកាលពីពេលថ្មីៗនេះ ហើយការចរចាទេ្វភាគីលើកទី៤នៅខេត្តសៀមរាប នៅថៃ្ងទី២៩ ខែសីហាសប្តាហ៍ខាងមុខនេះ គឺឈានទៅរកការដកកងទ័ពទាំងស្រុងនៃភាគីកម្ពុជានិងថៃ៕
ប្រភព៖ http://www.rfa.org/khmer/indepth/Cam-Thai-agree-2solve-border-tension-peacefully-08202008085727.html
សម្ភាសន៍ជាមួយមន្ត្រីខ្មែរស្ដីពីកិច្ចចរចាខ្មែរ-ថៃជុំវិញជម្លោះនៅព្រះវិហារ ខែ សីហា 21, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សំ បូរិន្ទ
2008-08-19
ទស្សនកិច្ចតាមបណ្ដោយព្រំដែនខ្មែរ-ថៃរបស់នាយករដ្ឋមន្ត្រីថៃ នាថ្ងៃទី១៩ សីហានេះ គឺនៅចំដែលមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បណ្ដាលឲ្យមានមន្ទិលពីជំហររបស់ថៃលើបញ្ហាទំនាស់តាមបណ្ដោយព្រំដែនខ្មែរ-ថៃ។
RFA Photo/Keo Nimol
លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យនៃគណៈរដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសចុះទស្សនកិច្ចប្រាសាទព្រះវិហារនាថ្ងៃទី១៨ កក្កដា ២០០៨។
ខាងក្រោមនេះ គឺជាបទសម្ភាសន៍របស់លោក សំ បូរិន្ទ ជាមួយអ្នកនាំពាក្យគណៈរដ្ឋមន្ត្រីខ្មែរ លោក ផៃ ស៊ីផាន ជុំវិញក្ដីសង្ស័យចំពោះដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃនោះ។
សំ បូរិន្ទ ៖ ពីល្ងាចមិញនេះ ដូចឯកឧត្ដមបានជ្រាបហើយ គឺរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសទាំងពីរ បានជួបជុំគ្នាលៀងសាយភោជន៍នៅសណ្ឋាគារតុសិត នៃប្រទេសថៃ។ តើឯកឧត្ដមមានអ្វី ជម្រាបអស់លោកអ្នកនាងនិងមិត្តអ្នកស្ដាប់ ទាក់ទងនឹងកិច្ចប្រជុំហ្នឹងយ៉ាងម៉េច?
ផៃ ស៊ីផាន ៖ នេះជារូបភាពមួយ ដែលមានលក្ខណៈតំណាងមួយ គឺក្រសួងការពារជាតិ បូកជាមួយនឹងក្រសួងការបរទេស ដែលគេនិយាយថា ក្រសួងការបរទេសជាតំណាងអធិបតេយ្យ ក្រសួងការពារជាតិ តំណាងបូរណភាពទឹកដី។ ការជំនួបគណៈរដ្ឋមន្រ្តីលើកនេះ គឺយើងសង្ឃឹមថា នឹងអាចប្រសើរជាងការប្រជុំគណៈរដ្ឋមន្រ្តីនៅសៀមរាប ដោយសារការជួបប្រជុំលើកនេះ គឺចាប់ផ្ដើមពីលៀងភោជនាហារស្វាគមន៍រាក់ទាក់គ្នា។ ហើយយើងឃើញមានអ្វី ដែលជាព្រឹត្តិការណ៍ចាប់ផ្ដើមមុនពេលលៀងភោជនាហារនេះ យើងឃើញមានការដកកម្លាំងប្រដាប់អាវុធ ជាអ្នកប្រយុទ្ធហ្នឹង ចេញពីតំបន់វត្តនៃប្រាសាទព្រះវិហារ ក៏ដូចជាតំបន់ប្រាសាទព្រះវិហារ។
នេះជានិមិ្មតសញ្ញាមួយ ដែលគេហៅថា សន្ដិភាព យើងទាំងអស់គ្នាចាប់ផ្ដើម គឺចាកចេញពីការប្រយុទ្ធ ទៅដល់លើតុក្នុងការជជែកគ្នា បកមករកពីអ្វីដែលយើងបានព្រមព្រៀងជាមួយគ្នា កាលនៅអនុស្សរណៈព្រមព្រៀងគ្នា ឆ្នាំ២០០០ ក៏ដូចជាអ្វីដែលជានីតិវិធីនិងបច្ចេកទេស ក្នុងការជជែកគ្នាអំពីបញ្ហាព្រំដែន ដែលយកអ្វីដែលជាស្មារតីនៃសន្ធិសញ្ញា អនុសញ្ញាឆ្នាំ១៩០៤, ១៩០៧ និងការគូសវាសផែនទីនៅឆ្នាំ១៩០៨។ នេះជាការសង្កេតរបស់ខ្ញុំ។
សំ បូរិន្ទ ៖ ឯកឧត្ដម មានចំណុចជាច្រើន ដែលតែងបានលើកឡើងជាសំណួរទាក់ទងនឹងការធ្វើការចរចានេះ ដោយហេតុថា នៅក្នុងភ្នែកនៃសហគមន៍សង្គមស៊ីវិល មើលឃើញថា បញ្ហាដែលមានទំនាស់នៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃនេះ គឺកើតឡើងចេញមកពីការឈ្លានពាននៃកងទ័ពរបស់ថៃ ហើយការចូលទៅជួបប្រជុំនៅកន្លែងអ្នកឈ្លានពានហ្នឹង បង្ហាញអំពីភាពទន់ខ្សោយរបស់រដ្ឋាភិបាលកម្ពុជា។ ក្នុងចំណុចនេះ តើឯកឧត្ដមឆ្លើយតបយ៉ាងម៉េច?
ផៃ ស៊ីផាន ៖ ចម្លើយរបស់ខ្ញុំយ៉ាងខ្លី គឺរហូតដល់ពេលនេះ គឺយើងបានជោគជ័យ ជោគជ័យនៅក្នុងកិត្តិយសជាមនុស្សជាតិ ជោគជ័យនៅក្នុងអ្វីដែលជាស៊ីវីល័យនៃសម័យថ្មីនេះ គឺការនឹងមិនយកដំណោះស្រាយនៃការប្រយុទ្ធគ្នានោះទេ។
នេះហើយជាគោលជំហររបស់រាជរដ្ឋាភិបាល យើងឃើញហាក់បីដូចជាខ្សោយ ដូចជាអ្វីដែលជាការវាយតម្លៃរបស់សង្គមស៊ីវិល ក៏ប៉ុន្តែ សង្គមស៊ីវិលទាំងអស់គ្នាហ្នឹង គួរត្រេកអរថា គ្មានមនុស្សម្នាក់ណាស្លាប់ដោយសារការប្រយុទ្ធគ្នា ដោយសារការវិវាទគ្នានៅលើព្រំដែននេះ។ ដូចនេះ យើងដោះស្រាយតាមអ្វីដែលជាភាពស៊ីវីល័យ ភាពថ្លៃថ្នូររបស់មនុស្សជាតិ គឺមិនមែនយកការប្រយុទ្ធគ្នាជាការដោះស្រាយទេ។ ហើយយើងឃើញថា ព្រំដែនរវាងកម្ពុជាថៃហ្នឹង គឺកើតឡើងពីសន្ធិសញ្ញា មិនមែនកើតឡើង លើកទ័ពទៅវាយប្រហារគ្នាដើម្បីដណ្ដើមទឹកដីនោះទេ នេះហើយជាកិត្តិយសរបស់មនុស្សជាតិ ដែលយកវិធីសាស្រ្ដ និងយកទិសដៅការដោះស្រាយដោយសន្តិវិធី ដែលគ្មានអ្នកណាស្លាប់។ នេះជាជោគជ័យរបស់មនុស្សជាតិ ដែលជាពិសេសកម្ពុជាហ្នឹង ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន សន្តិភាព ហើយគ្មានការបាត់បង់ជីវិតដោយការផ្ទុះអាវុធនេះហើយ គឺជានិម្មិតរូបថ្មីមួយនៃសាមគ្គីភាពរវាងកម្ពុជាថៃ ហើយគ្មានអ្នកណាមួយខាត គ្មានអ្នកណាមួយចំណេញ។
សំ បូរិន្ទ ៖ បាទ! ឯកឧត្ដមបានជ្រាបស្រាប់ហើយ កាលពីម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តី សាម៉ាក់ ស៊ុនដារ៉ាវេទ ដែលលោកក៏ជារដ្ឋមន្រ្តីក្រសួងការពារជាតិនៃរាជាណាចក្រថៃផង បានអញ្ជើញទៅធ្វើទស្សនកិច្ចជាមួយមេទ័ពរបស់ថៃ នៅតំបន់ទំនាស់ទាំងពីរហ្នឹង គឺនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទព្រះវិហារ។ ហើយសេចក្ដីរាយការណ៍ឲ្យដឹងថា លោកនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិនេះ លោកបានធ្វើជាចុងភៅស្ល ដាំម្ហូបចំណីអាហារជូនដល់កងទ័ពថៃ នៅក្នុងតំបន់ព្រំដែននោះផង។
តាមកាយវិការនេះ ជាធម្មតា គឺជាកាយវិការលើកទឹកចិត្តកងទ័ពរបស់ខ្លួន ដែលកំពុងតែប្រឈមមុខជាមួយបច្ចាមិត្ត ក្នុងពេលជាមួយគ្នា ក៏កំពុងតែធ្វើការរៀបចំការចរចាស្ដីអំពីទំនាស់នៅតាមព្រំដែនជាមួយបច្ចាមិត្តផងដែរ។ តើឯកឧត្ដមមើលឃើញ កាយវិការរបស់លោកនាយករដ្ឋមន្រ្តី សាម៉ាក់ ស៊ុនដារ៉ាវេទ និងកាយវិការនៃការជួបចរចាព្រឹកនេះ តើឆ្លុះបញ្ចាំងគ្នាយ៉ាងដូចម្ដេច?
ផៃ ស៊ីផាន ៖ ចំពោះខ្ញុំផ្ទាល់ ខ្ញុំឃើញថា ជាសកម្មភាពមួយដ៏ល្អ នៅក្នុងការបង្កើតឲ្យមានឯកភាពរវាងរដ្ឋាភិបាលស៊ីវិល ដែលកើតឡើងដោយការបោះឆ្នោត ហើយនិងកងទ័ពរបស់ថៃ។ នេះហើយជាសញ្ញាមួយល្អ ដែលបង្កើតឲ្យមានបរិយាកាសមួយ ដែលយើងអាចនិយាយគ្នាបាន ពិភាក្សាគ្នាបាន ហើយយើងនាំមកលើតុវិញ និយាយអំពីអ្វីដែលយើងមានកិច្ចព្រមព្រៀងគ្នា ដែលគេហៅថា អនុស្សរណៈយោគយល់គ្នា នៅឆ្នាំ២០០០ ដើម្បីលើកស្ទួយសន្តិភាពនិងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ហើយនិងមិត្តភាព។
ដូច្នេះ កាលពីកន្លងមកយើងឃើញ នៅថ្ងៃទី២១ កក្កដា ពេលនោះ យើងឃើញយោធាតំណាងខាងរាជាណាចក្រថៃ ជួបគ្នាជាមួយនឹងឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ លោកក៏តំណាងខាងកងទ័ពខ្មែរ ទៅជួបគ្នា ក៏ប៉ុន្តែ យើងឃើញមានភាពបាត់បង់នូវតួនាទីរបស់ក្រសួងការបរទេស ហើយដោយសារអ៊ីចឹងហើយ យើងឃើញថា ការនិយាយគ្នាហ្នឹង មិនទាន់បានជាអ្វី ដែលជាឯកភាពគ្នាក្រៅពីនិយាយថា យើងមិនឈ្លោះគ្នា យើងមិនប្រយុទ្ធគ្នាទេ។ ដល់បន្ទាប់មកទៀត យើងឃើញការឯកភាពគ្នា បន្ទាប់ពីការប្រជុំគ្នា នៅថ្ងៃទី២៨ គេហៅថា ការប្រជុំថ្នាក់រដ្ឋមន្រ្តី គឺមានរដ្ឋមន្រ្តីក្រសួងការបរទេស ជាមួយនឹងខាងការពារជាតិហ្នឹង មកនិយាយគ្នា នោះហើយដែលជាភាគីតំណាងនៃប្រជាជាតិនីមួយៗ តំណាងពីអ្វី ដែលគេហៅអធិបតេយ្យ ហើយតំណាងអ្វីដែលគេហៅថា បូរណភាពដែនដី។
ហើយដែលយើងឃើញថា សញ្ញានយោបាយរាជរដ្ឋាភិបាលថៃ កើតឡើងពីសាមគ្គីភាពគ្នា ឯកភាពគ្នា រវាងរាជរដ្ឋាភិបាលថៃ ស៊ីវិល ជាមួយនឹងយោធារបស់ថៃ។ ដូចយើងឃើញ នៅពេលមុនឯកឧត្ដម រដ្ឋមន្រ្តីក្រសួងការបរទេសត្រូវបានលាលែងហ្នឹង លោកបាននិយាយប្រាប់ថា លោកចង់ឃើញការសាមគ្គីភាពគ្នា រវាងរាជរដ្ឋាភិបាល ក្រសួងការបរទេសថៃ ជាមួយនឹងមន្រ្តីដទៃទៀត ជាពិសេសជាមួយនឹងកងការពារជាតិ យោធារបស់ថៃ អាហ្នឹងចំណុចទី១។ ចំណុចទី២ មុននឹងប្រជុំថ្នាក់រដ្ឋមន្រ្តីនៅសៀមរាបហ្នឹង បានដំបូន្មានរបស់ឯកឧត្ដម ឈួន លីកផៃ បាននិយាយថា គួរតែរដ្ឋមន្រ្តីការបរទេសថៃហ្នឹង ត្រូវតែឯកភាពគ្នាទៅនិយាយគ្នា សហការគ្នាជាមួយនឹងយោធាថៃ ដើម្បីឲ្យមានដំណោះស្រាយនៅពេលនេះ។
សំ បូរិន្ទ ៖ ឯកឧត្ដម ប្រសិនបើខ្ញុំស្ដាប់សេចក្ដីពន្យល់របស់ឯកឧត្ដម មិនច្រឡំទេ គឺថា ទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី សាម៉ាក់ ស៊ុនដារ៉ាវេទ នៅព្រំដែនកាលពីម្សិលមិញនេះ មានន័យត្រឹមតែជាសំណើសុំឲ្យមានសហប្រតិបត្តិការរវាងរដ្ឋាភិបាល ជាមួយនឹងកងយោធា ដែលក្នុងនោះ មានរួមទាំងលោកនាយករដ្ឋមន្រ្តី ជាមួយកងយោធា ព្រមទាំងរដ្ឋមន្រ្តីក្រសួងការបរទេសថៃ ជាមួយកងយោធាថៃផងដែរ អ៊ីចឹងមែនទេ?
ផៃ ស៊ីផាន ៖ ហ្នឹងជាយោបល់ខ្ញុំផ្ទាល់ទេ ដែលខ្ញុំក្លាយការវាយតម្លៃនៃនយោបាយ ក៏ប៉ុន្តែ នេះជាការលើកទឹកចិត្តរបស់យុទ្ធជនរបស់ថៃ ជាមួយនឹងនាយករដ្ឋមន្រ្តីរបស់ថៃ៕
ប្រភព៖ http://www.rfa.org/khmer/interview/interview-phay-siphan-19aug-08202008034954.html
សង្គមស៊ីវិលដាក់មន្ទិលសង្ស័យជុំវិញការចូលគាល់ស្ដេចថៃរបស់ប្រតិភូខ្មែរ ខែ សីហា 21, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ហ៊ុយ វណ្ណៈ
2008-08-20
ក្រុមប្រតិភូខ្មែរដែលបានចូលគាល់ព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុល យ៉ាដេត នៅក្រុងហួហ៊ីន បានញ៉ាំងឲ្យមន្ត្រីអង្គការសង្គមស៊ីវិលដាក់ក្តីមន្ទិលសង្ស័យថា តើការចូលគាល់នោះគឺក្នុងន័យទទួលព្រះរាជតម្រិះ ឬក៏ជាការចូលគាល់គួរសមព្រះមហាក្សត្រថៃតាមវិធីការទូត ។
RFA Photo/Pong Khemerak
រដ្ឋមន្ត្រីការបរទេសខ្មែរ លោក ហោ ណាំហុង (ស្ដាំ) ក្នុងឱកាសចូលគាល់ព្រះមហាក្សត្រថៃ នាថ្ងៃទី១៩ សីហា ២០០៨ នៅក្នុងប្រទេសថៃ។
ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ គឺលោក មឿង សុន បានថ្លែងយ៉ាងដូច្នេះថា ៖ «បើយើងទៅគ្រាន់តែឋានៈជាភ្ញៀវទៅសម្ដែងការគួរសមជាមិត្តភាពប្រទេសជិតខាងបាន ។ តែបើយើងទៅនិយាយរឿងព្រំដែនឲ្យស្ដេចថៃធ្វើអន្តរាគមន៍ ហ្នឹងគឺខុសទាំងស្រុងតែម្ដង គឺធ្វើឲ្យប៉ះពាល់កិត្តិយសរបស់ព្រះរាជាណាចក្រយើង ពិសេសគឺមហាក្សត្រយើង ហើយនិងរាជរដ្ឋាភិបាលយើងដែលដឹកនាំដោយសម្ដេច ហ៊ុន សែន ។ តែសំខាន់ជាងហ្នឹងទៀត យើងមានការបារម្ភមួយដោយសារតែយើងអត់បានដឹងការជជែកចរចាគ្នាហ្នឹង តើមានលក្ខខណ្ឌអ្វីខ្លះ ?» ។
ទោះបីជាយ៉ាងណាក៏ដោយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងជារដ្ឋមន្ត្រីការបរទេសខ្មែរ បានថ្លែងនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃអង្គារនេះ ក្រោយពេលត្រឡប់មកពីកិច្ចចរចាជាមួយសមភាគីថៃពីបញ្ហាព្រំដែននិងជម្លោះនៅតំបន់ប្រាសាទព្រះវិហារនោះ ថា គេមិនអាចបកស្រាយជាសាធារណៈអំពីការចូលគាល់ព្រះមហាក្សត្រថៃនោះឡើយ ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងបន្ថែមយ៉ាងដូច្នេះថា ៖ «ជាទម្លាប់របស់ថៃ គេបានប្រាប់ខ្ញុំថា ការចូលគាល់ព្រះមហាក្សត្រនេះ យើងមិនអាចយកទៅបកស្រាយជាសាធារណៈបានទេ ។ ប៉ុន្តែខ្ញុំគ្រាន់តែអាចជម្រាបបានថា ព្រះមហាក្សត្រថៃ ខ្ញុំបានធ្វើរបាយការណ៍ថ្វាយលោក អំពីជោគជ័យនៃការពិភាក្សាគ្នាបន្តបន្ទាប់ តាំងពីសៀមរាបរហូតមកដល់ថ្ងៃម្សិលមិញនេះ» ។
សូមជម្រាបថាក្រុមប្រតិភូខ្មែររួមទាំងមន្ត្រីថៃផងបានចូលគាល់ព្រះមហាក្សត្រថៃ នៅថ្ងៃទី១៩ សីហា បន្ទាប់ពីកិច្ចចរចាដំណើរការជាង៧ម៉ោង ។
លោក វ៉ា គឹមហុង មន្ត្រីខ្មែរផ្នែកកិច្ចការព្រំដែនដែលបានចូលគាល់ព្រះមហាក្សត្រថៃដែរនោះ បានថ្លែងបញ្ជាក់អំពីការមិនធ្វើអធិប្បាយនោះថា ៖ «ជាធម្មតា… លោកមិនធ្វើអត្ថាធិប្បាយលើការដែលស្ដេចពិចារណា ស្ដេចថៃលោកមានបន្ទូលយ៉ាងម៉េចទេ យើងមិនដែលធ្វើអត្ថាធិប្បាយលើហ្នឹងទេ ហ្នឹងជាពិធីការដែលគេតែងតែគោរពតាំងពីដើមមក» ។
សូមជម្រាបបន្ថែមថា រយៈពេលពីរថ្ងៃមុនកិច្ចប្រជុំនៅក្រុងហួហ៊ីននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចូលគាល់ព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីទូលថ្វាយអំពីស្ថានភាពបញ្ហានៅព្រំដែននោះផងដែរ ។
យោងតាមប្រសាសន៍លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសលើកទី២ នៅក្រុងហួហ៊ីននោះ គឺមិនបានឈានដល់កិច្ចព្រមព្រៀងផ្លូវការលើបញ្ហាព្រំដែននោះឡើយ ក៏ប៉ុន្តែថានឹងមានកិច្ចប្រជុំបន្តទៀតនៅក្រុងសៀមរាប នាថ្ងៃទី២៩ ខែសីហា ដើម្បីជជែកអំពីការដកកងទ័ពនៅតំបន់ដែលមានជម្លោះនោះ៕
ប្រភព៖ http://www.rfa.org/khmer/indepth/NGO-questioned-meeting-with-Thai-King-08202008094438.html
Border to be closed ខែ សីហា 21, 2008
Posted by សុភ័ក្ត្រ in News.add a comment
Phnom Penh (dpa)
Although talks with Thailand over disputed border territory achieved modest progress, the border crossing at the ancient Preah Vihear temple would remain closed indefinitely, Cambodian Foreign Minister Hor Namhong said Wednesday.
Cambodia remained firm in its stance that Thailand had sent troops into Cambodian territory, he told a press conference at Phnom Penh International Airport upon his return from Thailand after talks there Tuesday.
However, he said he remained convinced that bilateral diplomacy remained the way forward and Cambodia could yet avoid taking the matter to the UN Security Council for mediation.
“ We two countries should solve this issue by peaceful means and avoid war,” he said.
He said his Thai counterpart, Tej Bunnag, wholeheartedly agreed.
The 11th-century Preah Vihear temple was listed as a World Heritage site by UNESCO over Thai objections on July 7, and a week later, Thai troops moved into nearby areas Bangkok claims are disputed and Cambodia says is its territory.
Late last month, Thai troops also moved into the Ta Moan temple complex, 150 kilometres west of Preah Vihear. Preah Vihear lies around 300 kilometres north of Phnom Penh on Cambodia’s northern border.
Cambodia closed the Preah Vihear border crossing June 22 as Thai protestors began to gather there and would not reopen it without a complete resolution to the dispute, Hor Namhong said.
“ When the situation is normal in Preah Vihear, then we will think about reopening the border,” he said.
Cambodia has reported that tourism to the clifftop temple has doubled since the crisis began despite the border closure
ប្រភព៖ http://www.bangkokpost.com/topstories/topstories.php?id=129797
Singapore welcomes moves by Thailand, Cambodia to resolve temple dispute ខែ សីហា 21, 2008
Posted by សុភ័ក្ត្រ in News.add a comment
SINGAPORE, Aug. 20 (Xinhua) — Singapore Wednesday welcomed the efforts of Thailand and Cambodia to hold talks on the Preah Vihear Temple issue.
A spokesman for the Singapore Foreign Ministry said in a statement that resolving the disagreement in an amicable manner was in line with the spirit of ASEAN (the Association of Southeast Asian Nations) solidarity and good neighborliness.
The spokesman added, Singapore wishes them well in their continuing efforts to work towards a good outcome for both sides.
Cambodia and Thailand announced earlier that they have agreed to arrange a second-phase troop redeployment at the disputed border area near the temple.
The Preah Vihear Temple straddles the Cambodian-Thai border atop the Dangrek Mountain and was listed as a World Heritage Site on July 7 by UNESCO’s World Heritage Committee.
In 1962, the International Court of Justice decided that the 11-century temple and the land around belongs to Cambodia, which rankled the Thais and has led to continuous disputes.
ប្រភព៖ http://news.xinhuanet.com/english/2008-08/20/content_9545689.htm
Cambodia, Thailand to discuss 2nd phase of troop redeployment at disputed border area ខែ សីហា 21, 2008
Posted by សុភ័ក្ត្រ in News.add a comment
Both sides will convene a meeting between Head of the Cambodian Temporary Coordinating Task Force and Head of the Thai Regional Border Committee (RBC) On Aug. 29 in Cambodia to discuss the second-phase of redeployment, said Hor, Minister of Foreign Affairs and International Cooperation, who just returned home from Thailand after having a meeting with his Thai counterpart Tej Bunnag to end the 37-day-long military standoff at the two countries’ border area.
Both troops started to face off there on July 15 and the personnel gradually accumulated to over a thousand in the coming weeks. However, major evacuation occurred on Aug. 16 and there are now only dozens of officers and soldiers left near the area.
In addition, Hor said Wednesday at the airport, both ministers also agreed to recommend to their governments that the next meeting of legal experts and the Thai-Cambodian Joint Commission on Demarcation for Land Boundary (JBC) be convened in early Oct. 2008 to discuss the issues related to the survey and demarcation of the relevant sectors under the term of reference and master plan of JBC.
On July 15, Thai troops went into the border area to fetch three trespassers who had intended to claim Thai sovereignty over the Preah Vihear Temple. The troops stationed there ever since, thus triggering the military stalemate.
On July 28, foreign ministers from Cambodia and Thailand held a meeting in Siem Reap province and agreed to mull the possibility of evacuating troops from the border.
On Aug. 3, Thai troops entered the Tamone Toch and Tamone Thom temples in neighboring Otdar Meanchey province of Cambodia, thus aggravating the standoff.
On Aug. 16, most of the troops at the Keo Sikha Kiri Svara Pagoda and within the surrounding area of the Preah Vihear Temple were evacuated according to both sides’ agreement.
The Preah Vihear Temple straddles the Cambodian-Thai border atop the Dangrek Mountain and was listed as a World Heritage Site on July 7 by UNESCO’s World Heritage Committee.
In 1962, the International Court of Justice decided that the 11-century temple and the land around belongs to Cambodia, which rankled the Thais and has led to continuous disputes.
Source:Xinhua