នាយករដ្ឋមន្ត្រីព្រមានជុំវិញជម្លោះព្រំដែនរវាងខ្មែរនិងថៃ ខែ សីហា 7, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ម៉ៅ សុធានី
2008-08-07
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានកាលពីថ្ងៃពុធ ទី៦ សីហានេះ ថា ប្រសិនបើការប្រឈមមុខរវាងទាហានខ្មែរនិងថៃនៅតំបន់ប្រាសាទព្រះវិហារក្លាយទៅជាការផ្ទុះអាវុធច្បាំងគ្នាទៅវិញទៅមកនោះ សេដ្ឋកិច្ចនៃប្រទេសទាំងពីរនឹងរងការលំបាកជាមិនខាន ។
AFP Photo
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ។
លោក ហ៊ុន សែន មានប្រសាសន៍បន្តថាជំហររាជរដ្ឋាភិបាលខ្មែរនៅតែចង់ឲ្យមានការដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃដោយសន្តិវិធី ហើយថាប្រទេសទាំងពីរត្រូវពង្រឹងពង្រីកមិត្តភាពនិងសហប្រតិបត្តិការបន្ថែមទៀត ។
នៅទន្ទឹមនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងរិះគន់ចំពោះខិត្តប័ណ្ណដែលបានចែកចាយកាលពីពេលថ្មីៗនេះ អំពាវនាវសុំឲ្យប្រជាពលរដ្ឋខ្មែរឈប់នាំទំនិញថៃចូលមកកម្ពុជានិងឈប់ទិញទំនិញទាំងនោះយកមកប្រើប្រាស់ ដើម្បីជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់ទាហានថៃ រំលោភចូលបូរណភាពទឹកដីកម្ពុជានៅវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារ និងនៅប្រាសាទតាមាន់ធំក្នុងខេត្តឧត្តរមានជ័យ ។
លោកថាគ្រាន់តែបញ្ហាជម្លោះព្រំដែនគេមិនគួរធ្វើឲ្យប្រទេសទាំងពីរក្លាយទៅជាសត្រូវជាមួយគ្នា នៅរាល់គ្រប់បញ្ហាទាំងអស់នោះទេ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/PM-warns-over-border-dispute-08072008000001.html
នាយករដ្ឋមន្ត្រីថៃនិយាយប្រាប់ប្រធានាធិបតីអាមេរិកពីបញ្ហាជម្លោះជាមួយខ្មែរ ខែ សីហា 7, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ពង្ស ខេមរៈ
2008-08-07
នាយករដ្ឋមន្រ្តីថៃ លោក សាម៉ាក់ ស៊ុនថរ៉ាវ៉េទ កាលពីរាត្រីថ្ងៃពុធនេះ បានថ្លែងសេចក្ដីអំណរអរគុណដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចច្ច ដាប់ប៊ែលយូប៊ូស្ហ ចំពោះការយល់ដឹងរបស់លោកជុំវិញដំណោះស្រាយបញ្ហាជម្លោះតំបន់ប្រាសាទព្រះវិហាររវាងប្រទេសថៃនិងកម្ពុជា ។
លោក សាម៉ាក់ បានថ្លែងថាយើងសូមអរគុណចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានយល់ដឹងអំពីបញ្ហាប្រាសាទព្រះវិហារ ។ លោក សាម៉ាក់ ថ្លែងដូច្នេះនៅក្នុងឱកាសដែលលោកបានទទួលជួបពិភាក្សា និងពិសារភោជនាហាររួមគ្នាមួយជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចច្ច ដាប់ប៊ែលយូប៊ូស្ហ នៅវិមានរដ្ឋាភិបាលថៃនៅក្នុងក្រុងបាងកក កាលពីវេលាយប់ម៉ោង ៧ ថ្ងៃពុធនេះ ។
គេពុំបានឮដោយផ្ទាល់ថាលោកប្រធានាធិបតី ប៊ូស្ហ បានមានប្រសាសន៍អំពីបញ្ហាប្រាសាទព្រះវិហារជាមួយលោកនាយករដ្ឋមន្រ្តីថៃនោះទេ ក៏ប៉ុន្តែគេអាចសន្និដ្ឋានថានៅអំឡុងនៃកិច្ចពិភាក្សានោះ ទំនងជាលោក សាម៉ាក់ បានលើកយកបញ្ហាជម្លោះតំបន់ប្រាសាទព្រះវិហាររវាងកម្ពុជានិងថៃជម្រាបជូនលោកប្រធានាធិបតី ប៊ូស្ហ ។
ការថ្លែងរបស់លោក សាម៉ាក់ បានថ្លែងថាធ្វើឡើងនៅចំពេលដែលលោកនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន បានថ្លែងអំពីគម្រោងការបញ្ជូនរដ្ឋមន្រ្តីការបរទេសរបស់កម្ពុជា គឺលោក ហោ ណាំហុង ឲ្យទៅជួបចរចាជាមួយរដ្ឋមន្រ្តីការបរទេសថៃ លោក តឹក ប៊ុនណាត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០០៨ នេះ ដើម្បីពិភាក្សាអំពីការដកកងទ័ពនិងនៅចំពេលដែលមានរបាយការណ៍ពីជាយដែនថៃខ្មែរមកថា ទាហានជួរមុខរបស់ថៃពីអង្គភាពលេខ២៦០៦ នៃយោធភូមិភាគទីពីរ និងកងទាហានជួរមុខរបស់កម្ពុជា ចំណុះឲ្យយោធភូមិភាគទី៤ បានត្រូវដាក់ពង្រាយឲ្យយាមល្បាតការពារខ្សែក្រវ៉ាត់ព្រំដែនរួមគ្នា ចាប់ពីបង្គោលឡាក់ទី២២ ក្នុងខេត្តសុរិន្ទរបស់ថៃ និងខេត្តឧត្ដរមានជ័យរបស់កម្ពុជា រហូតដល់ទិសខាងកើតចម្ងាយ៤គីឡូម៉ែត្ររៀងៗខ្លួន ដោយរង់ចាំដំណោះស្រាយភាពតានតឹងនៃជម្លោះព្រំដែន ខណៈមេបញ្ជាការយោធាជាន់ខ្ពស់ និងក្រុមកិច្ចការព្រំដែនរវាងប្រទេសទាំងពីរ ជុំវិញជម្លោះតំបន់ព្រំដែនប្រាសាទតាមាន់ និងប្រាសាទព្រះវិហារ ។
លោកប្រធានាធិបតី ចច្ច ដាប់ប៊ែលយូប៊ូស្ហ ដែលបានមកដល់ប្រទេសថៃនៅល្ងាចថ្ងៃពុធនេះ ត្រូវបានគេរាយការណ៍មកថាលោកគ្រោងនឹងថ្លែងសុន្ទរកថាមួយ នៅព្រឹកថ្ងៃទី៧ ខែសីហានេះ អំពីនយោបាយរបស់សហរដ្ឋអាមេរិកទៅលើតំបន់អាស៊ីប៉ាស៊ីហ្វិក នៅព្រះរាជដំណាក់ម្ចាស់ក្សត្រី ស៊ីរកៀត ចំណែកឯភរិយារបស់លោកគឺអ្នកស្រី ឡូរ៉ា ប៊ូស្ហ នឹងធ្វើដំណើរទៅកាន់ជំរំជនភៀសខ្លួនភូមាដែលស្ថិតនៅតំបន់ព្រំដែនថៃភូមា ៕
ប្រភព៖ http://www.rfa.org/khmer/indepth/Thai-PM-told-Bush-ab-dispute-with-Cam-08072008033652.html
កម្ពុជានិងថៃព្រមព្រៀងគ្នាដកទ័ពចេញពីតំបន់ជម្លោះ ខែ សីហា 7, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ហាស់ សាន
2008-08-06
មន្រ្តីខ្មែរនិងថៃបានសុខចិត្តព្រមព្រៀងគ្នាដកកម្លាំងទ័ពរបស់ខ្លួនរៀងៗខ្លួនចេញពីតំបន់ប្រាសាទខ្មែរ ឈ្មោះ តាមាន់ធំ ដែលកងទ័ពប្រទេសទាំងពីរប្រឈមមុខគ្នាកាលពីប្រមាណជិតមួយសប្តាហ៍មកនេះ ។
RFA Photo/Savyouth
ទាហានខ្មែរអង្គុយជាមួយទាហានថៃក្បែរប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃក្នុងខែត្រព្រះវិហារ នាថ្ងៃទី២០ កក្កដា ២០០៨ ។
នាយទាហាននៃអង្គភាពការពារព្រំដែន វរសេនីយ៍ត្រី ស៊ិម សុខា បានឲ្យទីភ្នាក់ងារព័ត៌មាននានាដឹងថា ស្ថានការណ៍នៅតំបន់នោះបានធូរស្រាលឡើងវិញហើយ ហើយថាទាហានខ្មែរប្រមាណ៥០នាក់ និងទាហានថៃប្រមាណ៧០នាក់ បានដកថយទៅកាន់ទីតាំងរបស់ខ្លួនហើយដែលស្ថិតនៅចម្ងាយប្រមាណ៣០០ម៉ែត្រពីប្រាសាទតូចនោះ ។
តាមការអះអាងរបស់វរសេនីយ៍ត្រី ហូ ប៊ុនធី មេបញ្ជាការប្រចាំការនៅតំបន់ព្រំដែននោះថា កិច្ចប្រជុំរវាងភាគីខ្មែរនិងថៃធ្វើនៅទីប្រជុំជនអូរស្មាច់ក្នុងខេត្តឧត្តរមានជ័យកាលពីថ្ងៃអង្គារ ។
ចំណែកវិវាទជុំវិញប្រាសាទព្រះវិហារ យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោករដ្ឋមន្រ្តីការពារជាតិ ទៀ បាញ់ មានប្រសាសន៍ថាប៉ុន្មានថ្ងៃមុននេះទាហានថៃបានចូលទៅកាន់ប្រាសាទ ហើយហាមមិនឲ្យទាហានខ្មែរចូលទៅទីនោះ ។ ទោះជាយ៉ាងណាក៏ដោយលោកថាភាគីទាំងពីរបានដោះស្រាយបញ្ហានោះជាមួយគ្នាហើយ ហើយថាទាហានទាំងសងខាងត្រូវដកទៅកាន់កន្លែងរៀងៗខ្លួន ។
ក្នុងបញ្ហាវិវាទរឿងខ្មែរថាប្រាសាទទាំងនោះជារបស់ខ្មែរ ហើយថៃថាជារបស់ថៃនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រើសយកមាគ៌ាដោះស្រាយតាមសន្តិវិធី ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍នៅថ្ងៃពុធនេះទំនងជាដាក់កំហុសថា ភាពមិនច្បាស់លាស់នេះបណ្តាលមកពីគ្មានអ្វីសម្គាល់តាមព្រំដែនប្រមាណ១សតវត្សរ៍មកនេះ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ៖ «ការដោះស្រាយទ្វេភាគីយើងអាចដោះស្រាយបាន ថ្ងៃ១៨ខាងមុខនេះ នឹងមានការជួបរដ្ឋមន្ត្រីការបរទេសលើកទី២ ដែលម្សិលមិញទទួលព័ត៌មានមកថា ឯកឧត្ដម ហោ ណាំហុង ជួបនៅហួហិន ហើយបន្ទាប់ពីការជួបនោះឯកឧត្ដម ហោ ណាំហុង នឹងចូលគាល់ព្រះមហាក្សត្រថៃតែម្ដង អ៊ីចឹងទេនេះក៏ជាការល្អដែរ ។ ឥឡូវអាចនឹងសម្រួលទ័ពទាំងសងខាងឲ្យថយ ហើយទុកវត្ត ទុកលោកសង្ឃ ទុកយាយជី រួចហើយចាប់ដោះមីនព្រោះមីននៅច្រើនណាស់ ភាគីទាំងពីរសហការគ្នាដោះមីន ។ រួចហើយវាស់វែងព្រំដែន បោះបង្គោលទៅ ព្រោះជាយដែនបង្គោលមានតែប៉ុន្មានសិបបង្គោលហ្នឹង ប៉ុន្មានរយគីឡូ ៨០០គីឡូប្លាយមានតែចិតសិបប៉ុន្មានបង្គោល ហើយបង្គោលខ្លះមិនដឹងបាត់ទៅណា ? ហើយដី១០០ឆ្នាំហើយ…» ។
ជាមួយគ្នានេះកាសែតថៃ ឈ្មោះ The Nation ផ្សាយថ្ងៃពុធនេះថារដ្ឋមន្រ្តីការបរទេសថៃ តិក ប៊ុណ្ណៈ និងរដ្ឋមន្រ្តីការបរទេសកម្ពុជា ហោ ណាំហុង បានព្រមព្រៀងគ្នាកាលពីអាទិត្យមុនថា ភាគីទាំងសងខាងនឹងដកកម្លាំងទ័ពចេញពីវត្តកែវសិក្ខាគិរីស្វារៈ ហៅវត្តប្រាសាទព្រះវិហារនោះ ដើម្បីបន្ធូរភាពតានតឹងផ្លូវយោធា៕
ប្រភព៖ http://www.rfa.org/khmer/indepth/Cam-Thai-agree-2withdraw-troops-08062008103854.html
“ฮุนเซน” หยอดคำหวานชวนไทยหย่าศึก ខែ សីហា 7, 2008
Posted by សុភ័ក្ត្រ in ข่าว.add a comment
ผู้จัดการออนไลน์ — นายกรัฐมนตรีกัมพูชา สมเด็จฯ ฮุนเซน กล่าวว่า ไทยกับกัมพูชาจะต้องลืมความหลัง เลิกเป็นปรปักษ์ต่อกันในกรณีปราสาทพระวิหาร โดยระบุว่า สองประเทศเพื่อนบ้านไม่ควรเข้าสู่สงครามเพียงเพราะเรื่องชายแดนเล็กๆ แค่นี้
“เราจะต้องไม่นำประเทศของเราเข้าสู่สงคราม เพียงเพราะความขัดแย้งที่ชายแดน” สมเด็จฯ ฮุนเซน กล่าวในการปราศรัยทางโทรทัศน์เมื่อวันพุธ (6 ส.ค.) ทั้งนี้ เป็นรายงานของสำนักข่าวรอยเตอร์
นายกรัฐมนตรีกัมพูชา กล่าวว่า ไทย และ กัมพูชา จะต้องอยู่ด้วยกันยาวนานอีกนับหมื่นปีข้างหน้า ควรจะหาทางลดความขัดแย้ง และเพิ่มความร่วมมือสองฝ่ายให้มากที่สุด รวมทั้งด้านการค้าด้วย
“เราจะต้องอยู่ร่วมกันในฐานะเพื่อนบ้านที่ดีตลอดนับหมื่นปีข้างหน้า เราจะต้องจำกัดความขัดแย้งระหว่างเราให้ลดลง และขยายความร่วมมือทวิภาคีให้สูงที่สุด..” นายกรัฐมนตรีกัมพูชา ที่อยู่ในตำแหน่งมานาน 23 ปี กล่าว
การออกปราศรัยที่มีการถ่ายทอดสดครั้งนี้ น้ำเสียงของสมเด็จฯ ฮุนเซน เปลี่ยนไปจากช่วงที่กำลังหาเสียงเลือกตั้งเดือนที่แล้วที่ชูความชาตินิยมอย่างเต็มที่ รอยเตอร์ กล่าว
ไทย และ กัมพูชา ได้เสริมกำลังทหารและอาวุธหนักเข้าสู่ดินแดนพิพาทพื้นที่ราว 4.6 ตารางกิโลเมตรที่ชายแดนรอบๆ ปราสาทพระวิหาร
สองฝ่ายได้จัดให้มีการพบเจรจาระหว่างรัฐมนตรีต่างประเทศขึ้นในวันที่ 28 ก.ค.หลังการหย่อนบัตรเลือกตั้งในกัมพูชาผ่านไปเพียง 1 วัน โดยพรรครัฐบาลของสมเด็จฯ ฮุนเซน มีชัยอย่างท่วมท้น
ប្រភព៖ http://manager.co.th/IndoChina/ViewNews.aspx?NewsID=9510000092867
ទាហានឈុតខ្មៅថៃនៅតំបន់ប្រាសាទតាមាន់ដកថយទៅវិញខ្លះហើយ ខែ សីហា 7, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ កេសរណ្ណីយ្យា
2008-08-06
ក្រុមទាហានឈុតខ្មៅថៃដែលបានចូលមករំលោភកាន់កាប់ដោយខុសច្បាប់នូវតំបន់ប្រាសាទតាមាន់កាលពីពេលថ្មីៗនេះ ត្រូវបានរាយការណ៍ថាបានដកថយទៅវិញខ្លះហើយ កាលពីថ្ងៃអង្គារម្សិលមិញនេះ ។
RFA file photo/Savyuth
ទាហានថៃដើរនៅក្បែរប្រាសាទព្រះវិហារនាថ្ងៃ១៩ កក្កដា ២០០៨។ សេចក្ដីរាយការណ៍ឲ្យដឹងថា នៅថ្ងៃទី៥ សីហា ២០០៨ ទាហានថៃបានដកចេញខ្លះវិញហើយពីប្រាសាទតាមាន់ក្នុងខេត្តឧត្ដរមានជ័យ។
អតីតព្រឹទ្ធសមាជិក លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រាប់វិទ្យុអាស៊ីសេរីកាលពីយប់មិញនេះថា ប្រទេសថៃបានយល់ព្រមកាត់បន្ថយកងទ័ពថៃដែលជាកម្លាំងប្រយុទ្ធចេញពីតំបន់ជម្លោះ និងបានដកទ័ពចេញពីប្រាសាទតាមាន់ហើយដែរ ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ៖ «រដ្ឋមន្ត្រីក្រសួងការបរទេសថៃជាមួយនឹងក្រសួងការពារជាតិរបស់ថៃហ្នឹង បានឆ្លងយោបល់គ្នាទៅគណៈរដ្ឋមន្ត្រីហើយ ។ ការព្រមព្រៀងគ្នាបាននិយាយថាត្រូវតែដក បន្ថយកម្លាំងប្រដាប់អាវុធប្រឈមមុខដាក់គ្នា ហើយនិយមន័យនៃកងកម្លាំងប្រដាប់អាវុធប្រឈមមុខដាក់គ្នាហ្នឹងគឺជាអ្នកដែលមានឯកសណ្ឋាន មានសព្វាវុធក្នុងការច្បាំងគ្នា មិនមែនជាកម្លាំងក្នុងកិច្ចការពារព្រំដែនឬរក្សាសណ្ដាប់ធ្នាប់ទេ ។ ក្នុងន័យហ្នឹងអ្វីដែលយើងទទួលដោយរីករាយហ្នឹង គឺថាមានការដាក់កម្មវិធីបន្ថយទ័ពដើម្បីកុំឲ្យមានការប្រឈមមុខដាក់គ្នា អាហ្នឹងមួយ ។ ហើយទីពីរហ្នឹងឃើញថាប្រាសាទតាមាន់ធំ តាមសេចក្ដីរាយការណ៍ជាផ្លូវការហ្នឹង គឺថាកងទ័ពថៃដែលប្រដាប់អាវុធក្នុងរូបភាពជាប្រយុទ្ធហ្នឹងបានដកថយពីប្រាសាទតាមាន់ ។ ហើយភាគីទាំងពីរព្រមព្រៀងថារៀបចំឲ្យមានជំនួបសាជាថ្មីម្ដងទៀតរវាងរដ្ឋមន្ត្រីការបរទេសជាមួយនិងក្រសួងការពារជាតិទាំងពីរហ្នឹង ក៏ប៉ុន្តែថ្ងៃណាដែលច្បាស់លាស់ខាងខ្ញុំអត់បានដឹងទេ…» ។
ឆ្លើយតបនឹងសំណួរថាតើរដ្ឋាភិបាលខ្មែរអាចជឿទុកចិត្តចំពោះព័ត៌មាននៃការដកទ័ពថៃពីប្រាសាទតាមាន់បានប៉ុណ្ណានោះ លោក ផៃ ស៊ីផាន បានមានប្រសាសន៍សម្ដែងនូវជំនឿទុកចិត្តចំពោះការសន្យារបស់ភាគីថៃ ក្នុងការដោះស្រាយបញ្ហាស្ថានភាពតឹងតែងផ្នែកយោធានៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរយ៉ាងដូច្នេះ ៖ «អានេះយើងជឿថាជាផ្លូវការដែលថាជាសម្ដី ជាការសម្រេចរបស់ប្រជាជាតិដែលស៊ីវីល័យ ឬក៏មានអរិយធម៌ខ្ពស់ ដែលយើងយកពាក្យហ្នឹងថាជាពាក្យបានការ ។ ហើយខាងភាគីខ្មែរខ្ញុំបានជម្រាបជារឿយៗថា សម្ដេចតេជោ ហ៊ុន សែន លោកជ្រើសរើសយកសន្តិភាពក្នុងការដោះស្រាយ លោកជ្រើសរើសយកផ្លូវច្បាប់ជាតិឬក៏អន្តរជាតិមកដោះស្រាយ លោកជ្រើសរើសយកអ្វីដែលជាមិត្តល្អរវាងប្រជាជាតិថៃហើយនិងខ្មែរ ឲ្យបន្តទៅមុខទៀតដើម្បីផ្ដល់ឱកាសក្នុងការរីកចម្រើន ការអភិវឌ្ឍទាំងសងខាង» ។
គួរជម្រាបថារដ្ឋមន្ត្រីការបរទេសថៃនិងកម្ពុជា កាលពីថ្ងៃទី២៨ កក្កដា ២០០៨ បានឯកភាពគ្នាថានឹងដកកងទ័ពចេញរៀងៗខ្លួនពីតំបន់ជម្លោះប្រាសាទព្រះវិហារ ជាតំបន់ដែលទ័ពថៃបានចូលមកកាន់កាប់ដោយខុសច្បាប់ដំបូងគេ ប៉ុន្តែភាគីទាំងពីរនៅរង់ចាំការអនុម័តពីរដ្ឋាភិបាលរៀងៗខ្លួន ក្នុងការកំណត់ពេលវេលានិងចំនួនកងទ័ពដែលត្រូវដកនោះ ។
ភាពតានតឹងផ្នែកយោធារវាងថៃនិងកម្ពុជាបានចាប់ផ្តើមឡើងពីក្រុមធម្មយាត្រាជនជាតិថៃ៣នាក់ ដែលបានឆ្លងចូលទឹកដីកម្ពុជាដោយខុសច្បាប់ ដើម្បីចូលទៅកាន់ប្រាសាទព្រះវិហារកាលពីថ្ងៃទី១៥ ខែកក្កដា ២០០៨ កន្លងទៅនេះ ក្នុងបំណងមកសម្ដែងការប្រឆាំងទៅនឹងការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយប្រទេសកម្ពុជា ។
ជម្លោះនេះបានបន្តរហូតដល់ប្រាសាទតាមាន់ធំ ក្រោយពីទាហានថៃមិនអនុញ្ញាតឲ្យក្រុមទាហានខ្មែរ ចូលទៅកាន់ប្រាសាទបុរាណរបស់ខ្មែរមួយនេះ ព្រមជាមួយនឹងការបញ្ជូនកងទ័ពរបស់ខ្លួនចំនួន ៧០នាក់បន្ថែមទៀត មកកាន់តំបន់ប្រាសាទតាមាន់ធំនេះ ដែលស្ថិតនៅតាមបណ្តោយជួរភ្នំដងរែកជាប់ព្រំដែនខេត្តសុរិន្ទរបស់ថៃ និងខេត្តឧត្តរមានជ័យរបស់កម្ពុជា៕
ប្រភព៖ http://www.rfa.org/khmer/indepth/some-Thai-troops-withdraw-from-TaMorn-08062008005011.html
ทูตไทยแฉเล่ห์เขมรยังไม่ถอนมติพระวิหารจาก UN ខែ សីហា 7, 2008
Posted by សុភ័ក្ត្រ in ข่าว.add a comment
ผู้จัดการรายวัน — แม้ผู้นำกัมพูชาจะเคยพูดว่า จะถอนกรณีพิพาทชายแดนด้านเขาพระวิหาร กับ ไทย ออกจากวาระการประชุมพิจารณาของคณะมนตรีความมั่นคงแห่งสหประชาชาติ (UNSC) ก็ตาม แต่ความจริงรัฐบาลกัมพูชายังไม่เคยถอน เพียงแต่ขอเลื่อนออกไป จึงเป็นการง่ายที่จะขอให้ UNSC ฟื้นเรื่องขึ้นมาใหม่อีกครั้ง
นายดอน ปรมัตถ์วินัย เอกอัครราชทูตผู้แทนถาวรไทยประจำองค์การสหประชาชาติ กล่าวก่อนหน้านี้ ว่า การที่นำเรื่องนี้เข้าสู่การพิจารณาของคณะมนตรีความมั่นคงนั้น กัมพูชามีเจตนาที่จะเรียกร้องดินแดนอื่นๆ อีกหลายแห่งตลอดแนวชายแดนไทย-กัมพูชา ปัจจุบัน
นายดอน ให้สัมภาษณ์ทางโทรศัพท์สถานีวิทยุแห่งหนึ่งในกรุงเทพฯ ตรงจากนครนิวยอร์ก เมื่อวันพุธ (23 ก.ค.) ระบุว่า ทางการทูตของกัมพูชาในขณะนี้มุ่งหวังจะได้ดินแดนจากไทยเพิ่มมากขึ้น
“กรณีนี้ได้ไปไกลกว่าพระวิหาร ซึ่งตกเป็นของพวกเขาเรียบร้อยไปแล้ว” สำนักข่าวเอเอฟพีรายงานอ้างการให้สัมภาษณ์ ของเอกอัครราชทูตไทยจากนิวยอร์ก
นายดอน กล่าวว่า กัมพูชากำลังพยายามทำให้ประชาคมระหว่างประเทศยอมรับแผนที่ฝรั่งเศสฉบับหนึ่งที่จัดทำขึ้นครั้งที่กัมพูชายังเป็นดินแดนอาณานิคม ซึ่งจะทำให้ได้ดินแดนอีกหลายจุดที่ไทยกล่าวอ้างอธิปไตยอยู่ในขณะนี้
“บางครั้งมิตรภาพอันจริงใจของเรา ก็ทำให้เรามองข้ามเจตนาอันสูงสุดของเพื่อนบ้านเราไป” นายดอน กล่าว
“ในกรณีนี้พวกใช้ยุทธวิธีกองโจรในการโจมตี (ทางการทูต) เรา” เอกอัครราชทูตไทยประจำยูเอ็น กล่าว
กระทรวงการต่างประเทศกัมพูชา ออกคำแถลงก่อนหน้านั้นเพียง 1 วัน แจ้งว่า รัฐบาลกัมพูชาได้นำปัญหาพิพาทพรมแดนกับไทยเข้าสู่การพิจารณาของคณะมนตรีความมั่นคงแห่งสหประชาชาติ (UN Security Council) โดยขอเปิดประชุมเป็นการเร่งด่วน
“เพื่อหลีกเลี่ยงการเผชิญหน้ากันด้วยอาวุธ รัฐบาลแห่งราชอาณาจักรกัมพูชาได้ตัดสินใจร้องขอให้มีการประชุมฉุกเฉินคณะมนตรีความมั่นคงแห่งสหประชาชาติ เพื่อหาวิธีการการแก้ไขปัญหาที่สอดคล้องกับกฎหมายระหว่างประเทศ” คำแถลงของกัมพูชาระบุในตอนหนึ่ง
แต่เวลาต่อมา นายเขียว กัญฤทธิ์ โฆษกรัฐบาลกัมพูชา ประกาศว่า สมเด็จฯ ฮุนเซน ได้สั่งการให้ถอนเรื่องออกจาก UNSC ขณะที่ นายฮอร์ นัม ฮอง (Hor Nam Hong) รองนายกฯ และ รมว.ต่างประเทศ กำลังจะเดินทางไปพบเจรจากับ นายเตช บุนนาค รมว.ต่างประเทศของไทยที่เมืองเสียมราฐ
แต่สถานการณ์บานปลายออกไปอีกในสัปดาห์นี้ เมื่อกัมพูชาพยายามส่งทหารเข้าไปยังเขตปราสาทตาเมือนใหญ่ ชายแดน จ.สุรินทร์ โดยอ้างว่าอยู่ในดินแดนกัมพูชา
ប្រភព៖ http://manager.co.th/IndoChina/ViewNews.aspx?NewsID=9510000092731
រដ្ឋាភិបាលខ្មែរត្រូវបានស្នើឲ្យដោះស្រាយជម្លោះជាមួយថៃតាមរយៈអ.ស.ប. ខែ សីហា 7, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ហ៊ុយ វណ្ណៈ
2008-08-05
ក្រុមបញ្ញវ័ន្ត រួមទាំងមន្ត្រីអង្គការសង្គមស៊ីវិលនិងអ្នកតំណាងរាស្ត្រ បានស្នើឲ្យរដ្ឋាភិបាលខ្មែរ រកការដោះស្រាយបញ្ហាព្រំដែនខ្មែរ-ថៃជាបន្ទាន់ ដោយស្នើឲ្យធ្វើឡើងតាមរយៈក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (អ.ស.ប.)។
AFP Photo
រូបថតឯកសារថតថ្ងៃទី២១ មិថុនា ២០០៨ បង្ហាញពីទាហានខ្មែរដើរក្នុងបរិវេណប្រាសាទព្រះវិហារ។ នៅថ្ងៃទី ១៦ កក្កដា ២០០៨នេះ កម្ពុជាបញ្ជូនទាហានជិត ៣០០នាក់ទៅល្បាតការពារប្រាសាទព្រះវិហារ។
សេចក្ដីស្នើខាងលើនេះ គឺបានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងទ័ពឈុតខ្មៅថៃ ពី៧០នាក់រហូតដល់១០០នាក់ បានចូលកាន់កាប់ប្រាសាទតាមាន់ ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យ និងនៅគ្រាដែលទាហានឈុតខ្មៅថៃជាច្រើនរយនាក់ទៀត កំពុងបន្តឈរជើង នៅឯតំបន់ប្រាសាទព្រះវិហារ តទៅទៀតនោះ។
លោកតំណាងរាស្ត្រ ម៉ោញ សុផាន បានថ្លែងយ៉ាងដូច្នេះថា ៖ «វាចម្លែកដែរ ចម្លែកដែលថា ភាគីថៃ ចូលមកទឹកដីខ្មែរ ហើយមកចរចាគ្នាឲ្យដកទ័ពទាំងសងខាង។ ខ្មែរយើងដកទៅណា ព្រោះយើងនៅទឹកដីយើង គេមកនៅក្នុងទឹកដីយើង។ ឧទាហរណ៍ថា គេមកនៅផ្ទះយើង ហើយដល់ចរចាគ្នា ឲ្យម្ចាស់ផ្ទះ ហើយនិងអ្នកមកនៅហ្នឹង ចេញទាំងសងខាង ម៉េចនឹងត្រូវ។ អាហ្នឹង វាមានតែភាគីថៃ ត្រូវដកចេញជាឯកតោភាគី ពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយយើងចង់ដោះស្រាយបញ្ហាទល់ដែន វាស់បន្ទាត់ទល់ដែន ហើយមើលតាមផែនទីអី អាហ្នឹង ចាំយើងជជែកគ្នា ក្រោយទៀត ប៉ុន្តែក្នុងករណីដែលទ័ពបរទេសនៅក្នុងទឹកដីយើង ហើយយើងចរចា ខ្ញុំយល់ឃើញថា ជាការមួយអត់ប្រយោជន៍»។
ចំណែកឯ លោក មឿង សុន ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ មានប្រសាសន៍ថា វត្តមានរបស់កងទ័ពឈុតខ្មៅថៃបន្ថែម នៅតំបន់ប្រាសាទតាមាន់នោះ គឺកាន់តែធ្វើឲ្យមើលឃើញច្បាស់ថា ការដោះស្រាយទ្វេភាគីលើបញ្ហាព្រំដែន ដូចដែលបានសន្យារវាងខ្មែរ-ថៃ គឺមិនអាចទៅរួចឡើយ។
បើនិយាយពីថៃ គឺជាសត្វតិរច្ឆាន ពីព្រោះពួកនេះ វាត្រូវដឹងច្បាប់ ច្បាប់នៅទីក្រុងឡាអេ ឆ្នាំ១៩៦២ បានកាត់ឲ្យខ្មែរហើយ ប៉ុន្តែអ្វីដែលថៃ យកទ្វេភាគីទៅចរចា ថៃមិនដែលស្ដាប់ទេ គឺយើងមានតែអង្គការសហប្រជាជាតិទី១ ទី២ ប្រជាជនកម្ពុជា ឆ្លើយតបទៅនឹងកម្លាំងយោធា, បណ្ឌិត សុខ ទូច
លោក មឿង សុន មានប្រសាសន៍ដូច្នេះ ៖ «វត្តមានរបស់កងទ័ពថៃ នៅលើប្រាសាទតាមាន់នេះ គឺហាក់ភាពមួយដូចថា អត់ស្មោះត្រង់និងសេចក្ដីប្រកាសរួមជាមួយនឹងក្រសួងការបរទេសខ្មែរយើង ហាក់ដូចជាមានភាពស្មោះត្រង់ គាត់មានគោលការណ៍ប្រុងនឹងដកទ័ព វាទៅជាគាត់ខំប្រឹងពង្រឹងកម្លាំងកងទ័ពរំលោភទឹកដីកម្ពុជាយើងទៅវិញ។ អាហ្នឹងខ្ញុំយល់ថា ជាការបង្ហាញថា មិនមានឆន្ទៈមួយចង់រកដោះស្រាយតាមសន្តិវិធីទ្វេភាគី»។
លោក មឿង សុន មានប្រសាសន៍បន្ថែមទៀតថា ៖ «ហើយមិនត្រឹមតែប៉ុណ្ណោះទៀត គឺឮដំណឹងថា គាត់ខំប្រឹងដើរធ្វើទំនាក់ទំនងអូសទាញប្រទេសធំៗ ដូចជា ជប៉ុននិងបារាំងឲ្យមកជួយធ្វើអ្នកអាជ្ញាកណ្ដាល នៅក្នុងរឿងទ័ពថៃ ចូលក្នុងទឹកដីកម្ពុជានេះផង។ ក៏ប៉ុន្តែ ក៏មិនត្រូវទុកពេលវេលាហ្នឹង អូសបន្លាយដែរ គឺយើងត្រូវតែបញ្ជូនសមត្ថកិច្ចរបស់យើង ចាប់ផ្ដើមធ្វើការងារជាមួយនឹងអង្គការសហប្រជាជាតិ មហាប្រទេសធំៗ»។
សូមជម្រាបថា កងទ័ពឈុតខ្មៅថៃ ចូលកាន់កាប់ប្រាសាទតាមាន់ ដែលជាក្រុមប្រាសាទខ្មែរ នៅតំបន់ជួរភ្នំដងរែកនោះ គឺកើតឡើងជាង២សប្តាហ៍ ក្រោយកងទ័ពឈុតខ្មៅថៃ ចូលកាន់កាប់វត្តខ្មែរមួយ ស្ថិតនៅក្បែរប្រាសាទព្រះវិហារ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនិងកិច្ចការអន្តរជាតិមួយរួប គឺលោក បណ្ឌិត សុខ ទូច មានប្រសាសន៍ថា វត្តមានកងទ័ពថៃនៅតំបន់ប្រាសាទតាមាន់នោះ គឺបង្ហាញថា ថៃមិនបោះបង់ចោលមហិច្ឆតាឈ្លានពានទឹកដីខ្មែរនោះឡើយ។
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ដូច្នេះថា ៖ «រឿងឲ្យថៃវាគោរពទៅនឹងបូរណភាពទឹកដី វាគោរពច្បាប់ វាអត់គោរពទេ ព្រោះសត្វតិរច្ឆាន មិនអាចពន្យល់ច្បាប់បានទេ។ ព្រោះយើងដឹងហើយថា ក្រោយតុលាការក្រុងឡាអេ ឆ្នាំ១៩៦២ កាត់ក្ដីឲ្យកម្ពុជាឈ្នះ គេឲ្យតវ៉ា ១០ឆ្នាំ ឥឡូវហេតុអីទើបមកតវ៉ានៅថ្ងៃនេះ។ កន្លែងនេះ គឺចង់បង្ហាញថា រឿងទ្វេភាគី ត្រីភាគី មិនអាចមានទេ»។
លោកបណ្ឌិត សុខ ទូច មានប្រសាសន៍បន្ថែមទៀតថា ៖ «បើនិយាយពីថៃ គឺជាសត្វតិរច្ឆាន ពីព្រោះពួកនេះ វាត្រូវដឹងច្បាប់ ច្បាប់នៅទីក្រុងឡាអេ ឆ្នាំ១៩៦២ បានកាត់ឲ្យខ្មែរហើយ ប៉ុន្តែអ្វីដែលថៃ យកទ្វេភាគីទៅចរចា ថៃមិនដែលស្ដាប់ទេ គឺយើងមានតែអង្គការសហប្រជាជាតិទី១ ទី២ ប្រជាជនកម្ពុជា ឆ្លើយតបទៅនឹងកម្លាំងយោធា»។
ការដែលកងទ័ពឈុតខ្មៅថៃ ចូលកាន់កាប់តំបន់ប្រាសាទតាមាន់នេះ ក៏ត្រូវមន្ត្រីជាន់ខ្ពស់ខ្មែរ ទទួលបន្ទុកកិច្ចការព្រំដែន គឺលោក វ៉ា គឹមហុង បានអះអាងថា កងទ័ពថៃកំពុងរំលោភបំពានទឹកដីខ្មែរដោយខុសច្បាប់។
លោក វ៉ា គឹមហុង ថ្លែងដូច្នេះថា ៖ «វាខុសច្បាប់ហើយ បើសិនជាវាចូលមកគ្រប់គ្រងកាន់កាប់ប្រាសាទតាមាន់ ពួកយោធាទេ ខ្ញុំនិយាយយោធា បើថាយោធាចូលមកមែន វាខុសច្បាប់ហើយ។ មួយទៀត យើងដឹងស្រាប់ហើយ មាត្រា៥ របស់អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ វាមិនត្រូវធ្វើអ្វីឲ្យផ្លាស់ប្ដូរកន្លែងស្ថានភាពនៅតាមតំបន់បណ្ដោយព្រំដែនទេ ព្រំដែនកន្លែងហ្នឹង វាមិនទាន់បានច្បាស់លាស់ អាហ្នឹងយើងត្រូវរក្សាស្ថានភាពដដែល។ មួយទៀត យើងដឹងហើយ ប្រាសាទតាមាន់ធំ តាមាន់តូច នៅក្នុងទឹកដីខ្មែរ អាហ្នឹងទៅតាមប្លង់ តាមបង្គោលលេខ ២៣ នៅតំបន់នោះ»។
លោក វ៉ា គឹម ហុង មានប្រសាសន៍បន្ថែមថា កម្ពុជានិងថៃមានព្រំដែនគោកជាប់គ្នា ចម្ងាយ ៨០៥គីឡូម៉ែត្រ។ ចំណែកឯព្រំដែនទឹកនៃប្រទេសទាំងពីរ ក៏មានតំបន់ត្រួតស៊ីគ្នា ដែលមិនទាន់ដោះស្រាយរួចរាល់ផងដែរ។
ចំណែកឯ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី មានប្រសាសន៍ឲ្យដឹងថា ជំនួបប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសនិងក្រសួងការពារជាតិរបស់ខ្មែរ-ថៃ គ្រោងនឹងជួបគ្នាសាជាថ្មីម្តងទៀត ដើម្បីរកការដោះស្រាយជម្លោះខ្មែរ-ថៃនៅតាមព្រំដែននេះ ក៏ប៉ុន្តែ លោកមិនទាន់បញ្ជាក់ឲ្យដឹងពីកាលបរិច្ឆេទនៃកិច្ចប្រជុំនោះនៅឡើយទេ។
សូមជម្រាបបន្ថែមថា កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមក មានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសខ្មែរ-ថៃ ម្តងរួចមកហើយ នៅឯខេត្តសៀមរាប ដើម្បីរកការដោះស្រាយបញ្ហាវត្តមានកងទ័ពឈុតខ្មៅថៃ នៅឯតំបន់ប្រាសាទព្រះវិហារនោះ។ ភាគីទាំងសង្ខាងបានព្រមព្រៀងដកទ័ពចេញពីព្រំដែន។
ក៏ប៉ុន្តែរហូតមកទល់បច្ចុប្បន្ននេះ ជាមួយនឹងសេចក្តីរាយការណ៍ថា មានកងទ័ពឈុតខ្មៅថៃ ចូលកាន់កាប់ប្រាសាទតាមាន់ បន្ថែមទៀតនោះ គឺមិនទាន់មានសេចក្តីរាយការណ៍អំពីថៃដកកងទ័ពខ្លួននោះទៅវិញនោះ នៅឡើយទេ។
ទាក់ទិនការជំរុញរបស់បញ្ញវ័ន្តខ្មែរនិងតំណាងរាស្ត្រក្នុងការស្នើឲ្យមានការដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃ តាមរយៈក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនោះ លោក ផៃ ស៊ីផាន មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «យើងស្វាគមន៍ហើយអាហ្នឹង មិនបាច់គេប្រាប់ទេ យើងរៀបចំមួយជំហានរួចស្រេចហើយ ដែលយើងធ្វើឲ្យខាងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់អារម្មណ៍ខ្លាំង ក៏ប៉ុន្តែ យើងសុំព្យួរមួយរយៈសិន ដោយសារមានយោបល់ពីប្រទេសក្នុងចំណោមអង្គការសន្តិសុខ អង្គការសហប្រជាជាតិហ្នឹង និង UNSC ហ្នឹង គឺគេសុំឲ្យយើងនិយាយគ្នាសិនមក។ ហើយប្រទេសហ្នឹង ខ្ញុំមិនជម្រាបថា ប្រទេសណាខ្លះទេ គឺគេឲ្យ[អនុសាសន៍] មកយើងថា យើងចាប់ផ្ដើមនិយាយអំពីទ្វេភាគីសិនទៅ បើថាម៉េចៗ ចាំយើងនិយាយតទៅទៀត ដើម្បីឲ្យអស់ពីលទ្ធភាពនៃភាគីទាំងពីរហ្នឹង»៕