សម្តេចឪរំឭករឿងអតីតកាលពីរបន្ទាប់ពីតុលាការឡាអេសម្រេចក្តីប្រាសាទព្រះវិហារ ខែ កក្កដា 31, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.trackback
មានរឿងគួរឲ្យចង់សើចពីរ បន្ទាប់ពីជោគជ័យរបស់រដ្ឋាភិបាលសង្គមរាស្ត្រនិយមរបស់ខ្ញុំ នៅឯតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ក្នុងឆ្នាំ១៩៦២ ដែលតុលាការនេះចេញសាលក្រមថា “ប្រាសាទព្រះវិហារជារបស់កម្ពុជា”។
- លោក ថាណាត ខូម៉ាន់ មេដឹកនាំថៃជំនាន់នោះ បានហៅខ្ញុំថា “ក្រោមមនុស្ស”។
- ក្រុងទីក្រុងថៃក្នុងឆ្នាំ១៩៦២ គេបានផលិតរូបតុក្កតាធំមួយតំណាង នរោត្តម សីហនុ។ គេដាក់រូបតុក្កតាធំនោះ ដែលមានការតុបតែងលំអដោយប៉ង់តាតមួយដែលគូសបញ្ជាក់យ៉ាងច្បាស់ពីឈ្មោះរបស់តុក្កតានេះ “នរោត្តម សីហនុ” នៅលើរថយន្តកាំមីញ៉ុងបើកដំបូលមួយ។ ជនជាតិថៃចំនួន១០០នាក់ប្រឆាំងសីហនុដែលសើចក្អាកក្អាយ និងមានទឹកមុខរីករាយក៏នាំគ្នាឡើងជិះលើរថយន្តនេះដែលដឹករូបតុក្កតាធំ “នរោត្តម សីហនុ” នោះឆ្ពោះទៅកាន់កន្លែងផ្តន្ទាទោស គឺកន្លែងគេត្រូវប្រហាររូបតុក្កតាធំនេះដោយដុតឲ្យក្លាយទៅជាផះផង់។
ពលរដ្ឋថៃជាច្រើនសិបពាន់នាក់ទៀតដែលក៏សើចសប្បាយ និងរីករាយផងដែរ បានប្រមូលផ្តុំគ្នានៅតាមដងវិថីដែលរថយន្តកាំមីញ៉ុងបើកដំបូលបើកឆ្លងកាត់ និងប្រមូលផ្តុំគ្នានៅតាមចិញ្ចើមផ្លូវក្នុងពិធីដ៏រីករាយនៃការបូជាតុក្កតាធំនោះ ដែលមានឈ្មោះសីហនុ។ ពេលនោះព្រះក៏បានបញ្ចេញមហិទ្ធិឫទ្ធិធ្វើឲ្យរថយន្តនោះក្រឡាប់ធ្លាក់ចូលទៅក្នុងជង្ហុកមួយ។ មនុស្សម្នាក់ក្នុងចំណោមមនុស្សច្រើននាក់ដែលជិះលើរថយន្តនេះបានត្រូវស្លាប់ដោយសារគ្រោះថ្នាក់រថយន្តដែលនឹកស្មានមិនដល់។
ពេលនោះមានភាពចលាចលក្នុងចំណោមហ្វូងមនុស្ស។ គេបាននាំគ្នារត់ចេញឆ្ងាយពីរថយន្តកាំមីញ៉ុងដែលជួបគ្រោះថ្នាក់ ហើយបោះបង់ចោលការពិឃាតរូបតុក្កតាធំឈ្មោះ នរោត្តម សីហនុ នោះ។
ប្រភព ៖ កាសែតកោះសន្តិភាព
http://khmerism.wordpress.com/2008/07/30/ex-king-reviewed-his-pass-time/
សូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ឧត្តុងឧត្តមដល់ព្រះពុទ្ធជាម្ចាស់ដែលបានប្ដល់យុត្តិ
ធម៌ដល់សម្តេចឪ ហើយក៏ដូចជាដល់ប្រជាជនខ្មែរទាំងមូលដែរដែលផ្តន្ទាទោស
ដល់ពពួកសៀមយ៉ាងនេះ សាធុ !!!