jump to navigation

ក្រសួង​សុខាភិបាល​ចែក​មុង​និង​អង្រឹង​ដល់​ទាហាន​នៅ​ព្រះវិហារ ខែ កក្កដា 31, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment
2008-07-30

មន្ដ្រី​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​នៃ​ក្រសួង​សុខាភិបាល​នៅ​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០០៨​នេះ ថា មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​បាន​ធ្វើការ​ចែកចាយ​មុង​និង​អង្រឹង​ជ្រលក់​ថ្នាំ​ការពារ​ជំងឺ​គ្រុនចាញ់​ឲ្យ​ដល់​កងទ័ព​ជាតិ​ខ្មែរ​ដែល​កំពុង​តែ​ឈរ​ជើង​ការពារ​តំបន់​ប្រាសាទ​ព្រះវិហារ ពីព្រោះ​ថា​នៅ​ទី​នោះ​គឺ​ជា​តំបន់​មួយ​មាន​អត្រា​ជំងឺ​គ្រុនចាញ់​ខ្ពស់ ។

 
RFA Photo/Uy Sophea
ទាហាន​ខ្មែរ​យាម​ល្បាត​ប្រាសាទ​ព្រះវិហារ​នៅ​ក្នុង​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០០៨ ។

ប្រធាន​ផ្នែក​មុង​ជ្រលក់​ថ្នាំ​នៃ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់ លោក​វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បាន​មាន​ប្រសាសន៍​ថា​ពេល​នេះ​គឺ​ជា​រដូវ​ភ្លៀង​ធ្លាក់​ខ្លាំង ដូច្នេះ​ជំងឺ​គ្រុនចាញ់​អាច​នឹង​កើត​មាន​ច្រើន​ជាង​ពេល​ធម្មតា ជា​ពិសេស​នៅ​តាម​តំបន់​ព្រំដែន​ដូច​ជា​ខេត្ត​ព្រះវិហារ​នោះ ។

លោក​បាន​បន្ត​ទៀត​ថា ប៉ុន្តែ​សម្រាប់​កងទ័ព​ខ្មែរ​ដែល​កំពុងតែ​ការពារ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ គេ​នៅ​មិន​ទាន់​ឃើញ​មាន​ករណី​ណា​មួយ​កើតឡើង​នូវ​ជំងឺ​គ្រុនចាញ់​នោះ​ទេ ពីព្រោះ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​នៃ​ក្រសួង​សុខាភិបាល បាន​ជួយ​ការពារ​រួច​ជា​ស្រេច​ទៅ​តាម​រយៈ​ការផ្តល់​មុង​និង​អង្រឹង​ជ្រលក់​ថ្នាំ​នោះ ។

លោក​វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បាន​មាន​ប្រសាសន៍​ថា ៖ «ខាង​យើង​មិន​មាន​អី​កត់សម្គាល់​ថា ឈឺ​អី​ធំដុំ​ធ្ងន់ធ្ងរ​ដូច​ខាង​ថៃ​ផ្សាយ​នោះ​ទេ បើ​មាន​បញ្ហា​ឈឺ​ធ្ងន់ធ្ងរ​គឺ​មាន​វិធានការ​ចុះ​ទៅ​ប្រើ​ថ្នាំ​បាញ់​បំបាត់​ប្រភព​មូស ឬក៏​យើង​មាន​វិធានការ​អី​ផ្សេង​ទៀត ឬ​ក៏​យើង​ត្រូវ​យក​គ្រូពេទ្យ​យើង​ចុះ​ទៅ​ជា​បន្ទាន់ យើង​ព្យាបាល​ភ្លាមៗ»

បញ្ជាក់​ប្រាប់​ពី​បញ្ហា​នេះ​ដែរ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់ លោក​វេជ្ជបណ្ឌិត ឌួង សុជាតិ បាន​ឲ្យ​ដឹង​ថា​ក្រៅពី​បាន​ផ្ដល់​មុង​និង​អង្រឹង​ជ្រលក់​ថ្នាំ ក្នុង​នោះ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​របស់​ក្រសួង​សុខាភិបាល​ថ្មីៗ​នេះ ក៏​បាន​ធ្វើការ​ផ្តល់​ឪសថ​មួយចំនួន​ផងដែរ​ឲ្យ​ដល់​កងទ័ព​ជាតិ​ដែល​កំពុងតែ​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ ។

មន្ដ្រី​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​មិន​ទាន់​មាន​បញ្ហា​ទាហាន​ឈុត​ខ្មៅ​ថៃ​ចូល​មក​លុកលុយ​ក្នុង​ទឹក​ដី​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នោះ គឺ​មជ្ឈមណ្ឌល​ជាតិ​បាន​ធ្វើការ​ចែកចាយ​មុង​ជ្រលក់​ថ្នាំ​ឲ្យ​ដល់​កងទ័ព​ដែល​ធ្លាប់​យាម​ប្រចាំការ​នៅ​តាម​ព្រំដែន​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​នោះ​រួច​ហើយ​ដែរ​ដែល​បាន​ផ្ដល់​មុង​ថ្មី​ជិត​ដប់​ម៉ឺន​មុង ។

ប្រធាន​ផ្នែក​មុង​ជ្រលក់​ថ្នាំ​នៃ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់ លោក​វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បាន​បញ្ជាក់​ថា​តាមរយៈ​ការផ្តល់​មុង​និង​អង្រឹង​ជ្រលក់​ថ្នាំ ព្រមទាំង​ផ្តល់​ឪសថ​សម្រាប់​ព្យាបាល​ជំងឺ​គ្រុនចាញ់​ផង​នោះ ទាំង​កងទ័ព​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ឆ្នាំ​នេះ​គេ​រំពឹង​ថា​អាច​ការពារ​ជំងឺ​គ្រុនចាញ់​បាន​ប្រមាណ​៩០% ។

លោក​វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន បាន​មាន​ប្រសាសន៍​ថា ៖ «អ្នក​ដែល​ឈរ​នៅ​ហ្នឹង​ចាស់​ពី​មុន​យើង​បាន​ចែក យើង​បាន​ជ្រលក់​មុង​គាត់​ដែល​ចាស់​ហ្នឹង​ដើម្បី​ការពារ​ជំងឺ​គ្រុនចាញ់»

ទាក់ទង​ទៅ​នឹង​អត្រា​ជំងឺ​គ្រុនចាញ់​នៅ​ទូទាំង​ប្រទេស​វិញ​នោះ មន្ត្រី​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​នៃ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​នេះ​គិត​ចាប់តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​ជំងឺ​គ្រុនចាញ់​ចំនួន​១៥៥០០​ករណី ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​៤៦​នាក់ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/health-ministry-distributes-mosquito-nets-soldiers-07302008081811.html

ព្រះសង្ឃ​ថ្នាក់​រាជា​គណៈ​សំខាន់ៗ​គ្រោង​ធ្វើ​ពីធី​បួងសួង​នៅ​ប្រាសាទ​ព្រះវិហារ ខែ កក្កដា 31, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment
2008-07-30

ព្រះសង្ឃ​ថ្នាក់​រាជា​គណៈ សង្ឃ​នាយក សង្ឃ​នាយក​រង មួយ​ក្រុម​របស់​ប្រទេស​កម្ពុជា គ្រោង​នឹង​មក​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​កន្លែង​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​នៃ​កងទ័ព​កម្ពុជា​ថៃ ដើម្បី​ធ្វើ​ពិធី​បួងសួង​តាម​ជំនឿ​ព្រះពុទ្ធ​សាសនា​សុំ​សន្តិភាព​និង​ទឹក​ដី ជំនួស​ឲ្យ​ការបង្ហូរ​ឈាម​គ្នា​ដោយ​អាវុធ​រវាង​ប្រទេស​ទាំង​ពីរ ។

 
RFA Photo/Uy Sophea
សម្ដេច​ព្រះសង្ឃ​រាជ​គណៈ​មហានិកាយ ព្រះ​មហា​សុមេធាធិបតី ទេព វង្ស (ស្ដាំ) និង មេ​បញ្ជាការ​កងទ័ព​ជើង​គោក​ថៃ នៅ​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ ក្បែរ​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​៣០ កក្កដា ២០០៨ ។

សម្ដេច​ព្រះសង្ឃ​រាជ​គណៈ​មហានិកាយ​នៃ​ប្រទេស​កម្ពុជា​ព្រះ​មហាសុមេធាធិបតី ទេព វង្ស បាន​មាន​ព្រះ​ថេរដីកា​កាលពី​ថ្ងៃ​ពុធ ទី​៣០ ខែ​កក្កដា នៅ​ក្នុង​ទី​វត្ត​កែវសិក្ខាគិរីស្វារៈ​នៃ​ទឹក​ដី​ខ្មែរ​ដែល​កង​ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​កំពុង​តែ​កាន់កាប់ ថា ព្រះសង្ឃ​ពុទ្ធ​សាសនា​ថ្នាក់​រាជា​គណៈ​សំខាន់ៗ​នឹង​មក​ធ្វើ​ពិធី​ក្រុង​ពាលី​សុំ​ទឹក​ដី​និង​សន្តិភាព ជំនួស​ឲ្យ​ការបង្ហូរ​ឈាម​គ្នា​រវាង​កងទ័ព​ខ្មែរ​ថៃ​នៅ​ក្នុង​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​សីហា​ខាង​មុខ ។

ព្រះ​មហាសុមេធាធិបតី ទេព វង្ស បាន​មាន​ព្រះ​ថេរដីកា​ថា ៖ «គណៈ​សង្ឃ​នាយក សង្ឃ​នាយក​រង សុទ្ធតែ​រាជា​គណៈ សុទ្ធតែ​សម្ដេចៗ សុំ​បូជា​ក្រុង​ពាលី​សុំ​ទឹក​សុំ​ដី សុំ​ឲ្យ​ទី​នេះ​កន្លែង​នេះ​មាន​សុខ​សន្តិភាព ចាប់តាំង​ពី​ថ្ងៃ​ទី​១​ទៅ ។ អាត្មា​ប្រកាស​ថា សុខ​ចិត្ត​យើង​បង្ហូរ​ទឹក​ភ្នែក​វា​ប្រសើរ​ជាង​បង្ហូរ​ឈាម​គ្នា ។ ថៃ​ក៏​ព្រះពុទ្ធ​សាសនា​ដូច​គ្នា»

ទោះ​យ៉ាង​ណា​រហូត​មក​ដល់​ថ្ងៃ​ពុធ​នេះ វត្តមាន​របស់​កង​ទាហាន​ឈុត​ខ្មៅ​ថៃ​ដែល​ចូល​មក​លុកលុយ​ក្នុង​ទី​វត្ត​ទឹក​ដី​ខ្មែរ​រយៈពេល​កន្លះ​ខែ​ហើយ ដោយ​កងទ័ព​ថៃ​ទាំង​នោះ​មិន​ទាន់​មាន​គម្រោង​ជាក់លាក់​ណា​មួយ​ក្នុង​ការដក​ចេញ​ពី​ទឹក​ដី​ខ្មែរ​នៅ​ឡើយ​ទេ ។

មេបញ្ជាការ​កងទ័ព​ជើង​គោក​និង​ជា​ប្រធាន​ទំនាក់​ទំនង​ព្រំដែន​ថៃ​កម្ពុជា​ដែល​បាន​ចុះ​មក​ពិនិត្យ​ស្ថានភាព​ទាហាន​ថៃ​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ លោក​ឧត្ដមសេនីយ៍​ទោ ឌុកស៊ីត គ្រីយ៉ៃ បាន​ឆ្លើយ​បដិសេធ​ក្នុង​ការបញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​ដែល​ថា តើ​កងទ័ព​ថៃ​នឹង​ដក​ចេញ​ពី​ទឹក​ដី​ខ្មែរ​នៅ​ពេល​ណា​មួយ​នៅ​ឡើយ ដោយ​លោក​មាន​ប្រសាសន៍​ថា​វា​មិនមែន​ជា​ការងារ​របស់​លោក​ទេ ។

លោក​ឧត្ដមសេនីយ៍​ទោ ឌុកស៊ីត គ្រីយ៉ៃ បាន​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បកប្រែ​ថា ៖ “ ការងារ​របស់​គាត់​គ្រាន់តែ​មក​មើល​ទេ គាត់​មិន​អាច​ឆ្លើយតប​បាន​ទេ ។ ធម្មតា​ការទំនាក់ទំនងគ្នារវាង​ប្រទេសទាំងពីរ” ។

កាលពី​ព្រឹក​ថ្ងៃ​អង្គារ​បញ្ញវ័ន្ត​ខ្មែរ​មួយ​ក្រុម​របស់​រាជបណ្ឌិត​សភា​កម្ពុជា បាន​ចាត់ទុក​ការបញ្ជូន​កងទ័ព​ថៃ​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​គឺ​ជា​អំពើ​ខុស​ច្បាប់ ហើយ​គេ​ទាមទារ​ឲ្យ​កងទ័ព​ថៃ​ទាំងអស់​ដក​ចេញ​ពី​ទឹក​ដី​ខ្មែរ​នៃ​តំបន់​ព្រះវិហារ ។

ក្រុម​បញ្ញវ័ន្ត​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ៖ «អ្វី​ដែល​ថៃ​ធ្វើ​ពេល​នេះ ខ្ញុំ​ជឿជាក់​ថា​កម្ពុជា​អាច​តប​គ្រប់​ពេល​វេលា ប៉ុន្តែ​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ខ្ពស់ ស្អប់​ខ្ពើម​សង្គ្រាម ថៃ​ទេ​មិន​ដែល​ធ្វើ​សង្គ្រាម ។ អ៊ីចឹង​សូម​ឲ្យ​ថៃ​វិល​ត្រឡប់​ទៅ​ប្រទេស​ខ្លួនឯង​វិញ ដោយ​គោរព​នូវ​បូរណភាព​ទឹក​ដី​របស់​កម្ពុជា»

នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​ថា កម្ពុជា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ជិត​ប្រាសាទ​ព្រះវិហារ ដើម្បី​ស្វែងរក​មធ្យោបាយ​បន្ធូរបន្ថយ​ភាព​តានតឹង​ផ្នែក​យោធា ក៏ប៉ុន្តែ​កាលបរិច្ឆេទ​នៃ​ការសម្រេច​ដក​កងទ័ព​នោះ​គឺ​អាស្រ័យ​ទៅ​លើ​ភាគី​ថៃ​ធ្វើ​ឡើង​ជា​មុន ៕

ប្រភព៖ http://www.rfa.org/khmer/indepth/monks-2hold-ceremony-at-PV-07302008234728.html

សម្ដេចឪ​នឹង​ដឹកនាំ​ការតស៊ូ​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ​បើ​ថៃ​ឈ្លានពាន ខែ កក្កដា 31, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment
2008-07-30

ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បាន​មាន​ព្រះរាជ​ឱង្ការ​ថា​ព្រះអង្គ​នឹង​ដឹកនាំ​ការតស៊ូ​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ​និង​ប្រទេស​កម្ពុជា ប្រសិនបើ​ប្រទេស​ថៃ​ធ្វើការ​ឈ្លានពាន​វាតទី​យក​នោះ ។

 
AFP Photo
សម្តេច នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ព្រះរាជ​ឱង្ការ​នៅ​ក្នុង​ព្រះរាជ​សារ​ដែល​បាន​ធ្វើឡើង​តាំងតែ​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០០៣ ប្រទាន​ចំពោះ​អ្នក​សរសេរ​ព្រះរាជ​ជីវប្រវត្តិ​របស់​ព្រះអង្គ​ជា​ជនជាតិ​អូស្ត្រាលី គឺ​លោក Julio Jeldres ហើយ​ដែល​ទើប​នឹង​ចេញ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ បេអឹមដេ នៅ​ក្នុង​សប្តាហ៍​នេះ គឺ​នៅ​ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​មាន​ជម្លោះ​ជាមួយ​ប្រទេស​ថៃ​នោះ ព្រះ​មហាវីរក្សត្រ​បាន​បញ្ជាក់​ថា ៖ “ ខ្ញុំ​យល់​ឃើញ​ថា យើង​មិន​ត្រូវ​រំឭក​ឬ​សរសេរ​ឡើង​វិញ​នូវ​រឿង​ប្រាសាទ​ព្រះវិហារ​ទេ ។ ការកាត់ក្តី​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ គឺ​ជា​ការបញ្ជាក់​ច្បាស់លាស់​ណាស់​ទៅ​ហើយ” ។

នៅ​ក្នុង​ព្រះរាជ​សារ​ជា​ភាសា​បារាំង​ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​ហើយ​មាន​ការបក​ប្រែ​ក្រៅ​ផ្លូវការ​នោះ ព្រះ​មហាវីរក្សត្រ​បាន​មាន​ព្រះរាជ​ឱង្ការ​ថា ៖ “ ចំពោះ​ពួក​ថៃ​ដែល​នៅតែ​បន្ត​ចង់​ទាមទារ​យក​ប្រាសាទ​ព្រះវិហារ​នោះ គ្មាន​នរណា​អាច​ឃាត់ឃាំង​ពួក​គេ​ដោយ​ការសរសេរ​ឬ​និយាយ​ឲ្យ​ពួក​ថៃ​នេះ​បញ្ឈប់​ការចង់​ទាមទារ​ប្រាសាទ​ព្រះវិហារ ឬ​ក៏​អង្គរវត្ត​នោះ​ឡើយ ។ បើ​ពួក​ថៃ​មិន​ធ្វើ​ដូច​ហ៊ីត្លែរ ដែល​គាត់​បាន​លើក​កងទ័ព​ដ៏​មហិមា​របស់​គាត់ ក្នុង​ឆ្នាំ​១៩៣៩​-​១៩៤០ ដើម្បី​លុកលុយ​យក​ទឹក​ដី L’Alsace និង Lorrain នៅ​ប្រទេស​បារាំង​នោះ​ទេ ពួក​ថៃ​មិន​អាច​យក​ជោគជ័យ​ក្នុង​ការវាតទី​យក​ទឹក​ដី​ប្រទេស​កម្ពុជា និង​ប្រាសាទ​ព្រះវិហារ​នោះ​បាន​ទេ” ។

ព្រះ​មហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ដែល​ជា​អ្នក​ដឹកនាំ​ការទាមទារ​ប្រាសាទ​ព្រះវិហារ​រហូត​ដល់​ទទួល​បាន​ជោគជ័យ​ក្នុង​ការសម្រេច​ក្តី​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ បាន​បញ្ជាក់​ទៀត​ថា ៖ “ យ៉ាងណា​ក៏ដោយ​ចុះ​ក្នុង​ករណី​នេះ​ទោះបី​ជា​ខ្ញុំ​មាន​វ័យ​ចំណាស់​ហើយ​ក៏​ដោយ ខ្ញុំ​នឹង​ចូល​ព្រៃ​ម៉ាគី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​វាតទី​និយម​ថៃ នៅ​ពេល​ដែល​កងទ័ព​ថៃ​ចូល​ឈ្លានពាន​កម្ពុជា​នោះ” ។

គួរ​បញ្ជាក់​ថា​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ដែល​ស្ថិត​លើ​ភ្នំ​ដងរែក​ក្បែរ​ព្រំដែន​ថៃ​នោះ​បាន​កើត​ជា​ជម្លោះ​រវាង​ខ្មែរ​និង​ថៃ​ជា​យូរ​មក​ហើយ រហូត​ដល់​មាន​ការសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ នា​ឆ្នាំ​១៩៦២ ថា​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ​ស្ថិត​ក្រោម​អធិបតេយ្យភាព​របស់​ខ្មែរ ។

ប៉ុន្តែ​ជម្លោះ​បាន​កើត​មាន​សា​ជា​ថ្មី​ទៀត​នៅ​តំបន់​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ ក្រោយ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ប្រកាស​ពី​ការចូល​ឈ្លានពាន​របស់​ថៃ ជាពិសេស​គឺ​ការចូល​កាន់កាប់​ទឹក​ដី​នៃ​វត្ត​សិក្ខាគិរីស្វារៈ ហៅ​វត្ត​ប្រាសាទ​ព្រះវិហារ បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ទទួល​ជោគជ័យ​ក្នុង​ការដាក់​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភពលោក​ដែល​ប្រទេស​ថៃ​ធ្លាប់​បាន​ធ្វើការ​ប្រឆាំង​ជំទាស់​ជា​យូរ​មក​ហើយ ។

ក្រោយ​ពី​ការចូល​លុកលុយ​នោះ​ប្រទេស​កម្ពុជា​បាន​ធ្វើការ​ចរចា​ជាមួយនឹង​ប្រទេស​ថៃ​មួយ​លើក​ជា​ពីរ​លើក​រួច​មក​ហើយ ដើម្បី​ឲ្យ​មាន​ការដក​កងទ័ព​ចេញ​ពី​តំបន់​នោះ ។

ការចរចា​ចុង​ក្រោយ​នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ ភាគី​ទាំង​ពីរ​បាន​យល់ព្រម​ដក​កង​ទ័ព​ចេញ​ពី​តំបន់​មាន​ជម្លោះ​នោះ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេល​នេះ​គេ​នៅតែ​មិន​អាច​ដឹង​បាន​ថា ការដក​ទ័ព​នោះ​កើត​មាន​នៅ​ពេល​ណា​នោះ​ទេ ? ៕

ប្រភព៖ http://www.rfa.org/khmer/indepth/exking-2protect-PreahVihear-temple-07302008094115.html

ក្រុម​បញ្ញវ័ន្ត​ខ្មែរ​ទាមទារ​ឲ្យ​ថៃ​ដក​ទ័ព​ចេញ​ពី​ទឹក​ដី​ខ្មែរ ខែ កក្កដា 31, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment
2008-07-29

ក្រុម​បញ្ញវ័ន្ត​ខ្មែរ​មួយចំនួន​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៩ ខែ​កក្កដា បាន​ស្រែក​ទាមទារ​ឲ្យ​កង​ទាហាន​ថៃ​ទាំងអស់​ដែល​កំពុង​ចូល​លុកលុយ​ទឹក​ដី​ខ្មែរ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ត្រូវ​ដក​កងទ័ព​ចេញ​ដើម្បី​បញ្ឈប់​ការឈ្លានពាន​មក​លើ​អធិបតេយ្យភាព​និង​បូរណភាព​ទឹក​ដី ។

 
AFP Photo
ទាហាន​ខ្មែរ​ដើរ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​ព្រះវិហារ នៅ​លើ​ភ្នំ​ដងរែក នៃ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​២១ កក្កដា ២០០៨ ។

កាលពី​ព្រឹក​មិញ​ក្រុម​បញ្ញវ័ន្ត​ខ្មែរ​មួយ​ក្រុម​មក​ពី​រាជបណ្ឌិតសភា​កម្ពុជា​ដែល​មាន​គ្នា​ប្រមាណ​២០​នាក់ បាន​មក​ដល់​ក្នុង​វត្ត​កែវសិក្ខាគិរីស្វារៈ នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​ដែល​ទាហាន​ឈុត​ខ្មៅ​ថៃ​កំពុង​កាន់កាប់ ។

ក្រុម​បញ្ញវ័ន្ត​ទាំង​នោះ​បាន​ដាក់​បដា​ពាក្យស្លោក​ជា​ភាសា​អង់គ្លេស​មាន​ន័យ​ថា ថៃ​ត្រូវតែ​ដក​កងទ័ព​ចេញ​ពី​ទឹក​ដី​ខ្មែរ ព្រមទាំង​បាន​ដាក់​តាំង​សាលក្រម​តុលាការ​អន្តរជាតិ ខែ​មិថុនា ឆ្នាំ​១៩៦២ ក្នុង​បំណង​បញ្ជាក់​ថា កងទ័ព​ថៃ​កំពុង​បំពាន​ខុស​ច្បាប់​ចូល​លុកលុយ​ទឹក​ដី​ខ្មែរ​ផង ។

អនុ​ប្រធាន​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិតសភា​កម្ពុជា លោក សុខ ទូច បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្រ្គាម​ជា​ច្រើន​ឆ្នាំ​មក​ហើយ មិន​ចង់​ធ្វើ​សង្រ្គាម​ទៀត​ទេ ក៏ប៉ុន្តែ​កង​ទាហាន​ថៃ​ត្រូវតែ​ដក​ចេញ​ពី​ទឹក​ដី​ខ្មែរ ។

លោក សុខ ទូច បាន​មាន​ប្រសាសន៍​ថា ៖ «អ្វី​ដែល​ថៃ​ធ្វើ​ពេល​នេះ ខ្ញុំ​ជឿជាក់​ថា កម្ពុជា​អាច​តប​គ្រប់​ពេល​វេលា ប៉ុន្តែ​កម្ពុជា​ដែល​ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ខ្ពស់ ស្អប់ខ្ពើម​សង្រ្គាម ។ ថៃ​ទេ​មិន​ដែល​ធ្វើ​សង្រ្គាម អ៊ីចឹង​សូម​ឲ្យ​ថៃ​វិល​ត្រឡប់​ទៅ​ប្រទេស​របស់​ខ្លួន ដោយ​គោរព​នូវ​បូរណភាព​ទឹក​ដី​របស់​កម្ពុជា»

ទោះ​យ៉ាង​ណា​អនុ​សេនីយ៍​ឯក​មេបញ្ជាការ​ទាហាន​ឈុត​ខ្មៅ​ថៃ​មួយ​រូប​ដែល​កំពុងតែ​គ្រប់គ្រង​កងទ័ព​ជុំវិញ​បរិវេណ​វត្ត​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ មិន​បាន​បង្ហាញ​ប្រតិកម្ម​ចំពោះ​ការទាមទារ​នោះ​ទេ ដោយ​គ្រាន់តែ​មាន​ប្រសាសន៍​ថា​មិន​អាច​អធិប្បាយ​បាន ។

សូម​រំឭក​ថា​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ស្រប​ពេល​ដែល​មន្រ្តី​ការ​បរទេស​ខ្មែរ​ថៃ​កំពុង​ជួប​ចរចា​គ្នា​ពី​បញ្ហា​វិបត្តិ​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ឯ​ខេត្ត​សៀមរាប នៅ​ឯ​ច្រក​ព្រំដែន​តាថាវ ចម្ងាយ​ប្រមាណ ៦​គីឡូម៉ែត្រ​ពី​ភ្នំ​ព្រះវិហារ មាន​សេចក្ដី​រាយការណ៍​ថា​ទាហាន​ប៉ារ៉ា​ថៃ​ប្រមាណ​២០​នាក់​បាន​ចូល​លុកលុយ​ក្នុង​ព្រំដែន​ខ្មែរ​ថែម​ទៀត ។

មេបញ្ជាការ​រង​ប៉ូលិស​ព្រំដែន​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​ថា ទាហាន​ប៉ារ៉ា​ថៃ​បាន​ចូល​មក​ជីក​លេណដ្ឋាន​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ​ក្នុង​ទឹក​ដី​ខ្មែរ ៖ «ទាហាន​ប៉ារ៉ា ទាហាន​ខ្មៅ​ហ្នឹង វា​ចូល​មក​ដល់​ចំណុច​ច្រក​តា​ថៅ ហួស​មក​ចូល​ដី​ខ្មែរ​ប្រហែល​៥០០​ម៉ែត្រ ម៉ោង ៧ ទៅ​ម៉ោង ៨ យើង​ដេញ​វា​ទៅ​វិញ វា​ថា​មេ​វា​ឲ្យ​មក»

រហូត​មក​ដល់​ល្ងាច​ថ្ងៃ​អង្គារ​នេះ​នៅ​ឯ​បរិវេណ​វត្ត​ខ្មែរ​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ កង​ទាហាន​ឈុត​ខ្មៅ​ថៃ​នៅតែ​មាន​វត្តមាន​នៅ​ឡើយ ហើយ​នៅ​តាម​ខ្សែ​ត្រៀម​ទី​មួយ​នៃ​ព្រំដែន​តំបន់​នោះ​ទាហាន​ខ្មែរ​និង​ទាហាន​ប៉ារ៉ា​ថៃ​នៅតែ​ប្រឈមមុខ​ដាក់​គ្នា បើទោះបី​ជា​លទ្ធផល​ការចរចា​រវាង​មន្រ្តី​រដ្ឋាភិបាល​ខ្មែរ​ថៃ​បាន​ព្រមព្រៀង​លើ​ចំណុច​ឲ្យ​មាន​ការដក​កងទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ហើយ​ក៏​ដោយ ៕

ប្រភព៖ http://www.rfa.org/khmer/indepth/Cam-students-demand-Thai-2withdraw-troops-07302008062200.html

ได้ทีขี่แพะเย้ย “ สีหนุ” ขุดเรื่องเก่าขึ้นมาขำ ខែ កក្កដា 31, 2008

Posted by សុភ័ក្ត្រ in ข่าว.
add a comment


ทรงกำกับเอาไว้ตอนท้ายด้วยว่า ทั้งหมดนี้เป็นสิ่งที่เกิดขึ้นจริง

ผู้จัดการออนไลน์– สมเด็จพระนโรดมสีหนุ อดีตกษัตริย์กัมพูชาทรงมีบันทึกประวัติศาสตร์ชิ้นใหม่ออกตีพิมพ์บนเว็บไซต์ส่วนพระองค์ ทรงแสดงความขบขันต่อ 2 เหตุการณ์ในประวัติศาสตร์ หลังจากศาลโลกได้ตัดสินยกปราสาทพระวิหารให้แก่กัมพูชาภายใต้รัฐบาลพรรคสังคมราษฎร์นิยมของพระองค์
       
       เรื่องแรกที่ทรงระบุในบันทึกชิ้นใหม่นี้ก็คือ ภายหลังการตัดสินของศาลโลกวันที่ 15 มิ.ย.2505 นายถนัด คอมันต์ รัฐมนตรีต่างประเทศของไทยในขณะนั้นได้พูดถึงพระองค์โดยเรียกว่า “ ต่ำกว่ามนุษย์”
       
       อีกเหตุการณ์หนึ่งที่ทรงระบุเอาไว้ในบันทึกก็คือ ในปี 2511 หรือ 6 ปีหลังจากศาลระหว่างประเทศมีคำพิพากษาดังกล่าวได้มีการจัดประท้วงพระองค์ขึ้นในจังหวัดหนึ่งของไทย มีการทำ “ หุ่นนโรดมสีหนุ” ขึ้นแขวนบนรถบรรทุกแห่ประจานไปตามตัวเมือง มีคนเข้าร่วมขบวนราว 100 คน
       
       มีการทิ่มแทงหุ่นขนาดใหญ่นั้น ก่อนจะจุดไฟเผาจนวอดเป็นเถ้าถ่าน เพื่อทำให้ “ สีหนุ” ตาย มีคนไทยที่กระเหี้ยนกระหือรืออยากรู้อยากเห็นอีกนับพันๆ คนเรียงรายตามสองข้างทางระหว่างที่รถบรรทุกแห่แหนหุ่นสีหนุแล่นผ่านไป
       
       ” แต่สวรรค์เข้าแทรก…” สมเด็จพระสีหนุกล่าวในบันทึกชิ้นล่าสุด
       
       ” รถบรรทุกอันเป็นประวัติศาสตร์คันนั้นเกิดเสียหลักพลิกคว่ำและหล่นลงไปในคูน้ำ” มีคนบนรถ 1 คนเสียชีวิตในอุบัติเหตุรถยนต์ที่ไม่คาดฝันนี้.. ผู้คนพากันตกใจวิ่งหนี และเลิกการสาปแช่งหุ่นสีหนุ
       
       สมเด็จพระสีหนุซึ่งกำลังจะมีพระชนม์ครบ 87 พรรษาในเดือน ก.ย.ศกนี้ ทรงมีบทบาทอย่างสูงในกรณีพิพาทปราสาทพระวิหารกับไทยเมื่อครึ่งศตวรรษก่อน


หน้าแรกของบันทึกภาษาฝรั่งเศสด้วยลายพระหัถต์ชิ้นล่าสุด ซึ่งตีพิมพ์บนเว็บไซต์ส่วนพระองค์ในสัปดาห์นี้

หลังการเผชิญหน้าทางทหารระหว่างสองฝ่ายครั้งล่าสุดนี้ อดีตกษัตริย์กัมพูชาทรงริเริ่มในการระดมความช่วยเหลือจากสำนักพระราชวัง ส่งถึงทหารที่ไปประจำบนเขาพระวิหาร
       
       อย่างไรก็ตามสมเด็จพระสีหนุทรงมีบันทึกอีกฉบับหนึ่งเมื่อเร็วๆนี้ แสดงความเห็นต่อข่าวที่ตีพิมพ์ในหนังสือพิมพ์ภาษาเขมรฉบับหนึ่งที่ไปสัมภาษณ์หญิงแม่บ้านมีอายุคนหนึ่งใน จ.บ้านใต้มีชัย (Banteay Meanchey) ซึ่งระบุว่า ตนไม่ทราบว่าปราสาทพระวิหารเป็นของไทยหรือของกัมพูชา และไม่ทราบว่าอยู่ที่ไหนของประเทศ
       
       สมเด็จพระสีหนุทรงระบุว่า “ ปวดใจ” กับชาวเขมรเช่นแม่บ้านคนนี้.

ប្រភព៖ http://manager.co.th/IndoChina/ViewNews.aspx?NewsID=9510000090074

សម្តេចឪ​រំឭករឿងអតីតកាល​ពីរ​បន្ទាប់​ពី​តុលាការ​ឡាអេ​សម្រេច​ក្តី​ប្រាសាទ​ព្រះវិហារ ខែ កក្កដា 31, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
1 comment so far

មាន​រឿង​គួរ​ឲ្យ​ចង់​សើច​ពីរ បន្ទាប់​ពី​ជោគ​ជ័យ​របស់​រដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម​របស់​ខ្ញុំ នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ក្នុង​ឆ្នាំ​១៩៦២ ដែល​តុលាការ​នេះ​ចេញ​សាលក្រម​ថា “ប្រាសាទ​ព្រះវិហារ​ជា​របស់​កម្ពុជា”។

  1. លោក ថាណាត ខូម៉ាន់ មេ​ដឹកនាំ​ថៃ​ជំនាន់​នោះ បាន​ហៅ​ខ្ញុំ​ថា “ក្រោម​មនុស្ស”។
  2. ក្រុង​ទីក្រុង​ថៃ​ក្នុង​ឆ្នាំ​១៩៦២ គេ​បាន​ផលិត​រូប​តុក្កតា​ធំ​មួយ​តំណាង​ នរោត្តម សីហនុ។ គេ​ដាក់​រូប​តុក្កតា​ធំ​នោះ ដែល​មាន​ការ​តុបតែង​លំអ​ដោយ​ប៉ង់តាត​មួយ​ដែល​គូស​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ឈ្មោះ​របស់​តុក្កតា​នេះ “នរោត្តម សីហនុ” នៅ​លើ​រថយន្ត​កាំមីញ៉ុង​បើក​ដំបូល​មួយ។ ជនជាតិ​ថៃ​ចំនួន​១០០​នាក់​ប្រឆាំង​សីហនុ​ដែល​សើច​ក្អាកក្អាយ និង​មាន​ទឹក​មុខ​រីករាយ​ក៏​នាំ​គ្នា​ឡើង​ជិះ​លើ​រថយន្ត​នេះ​ដែល​ដឹក​រូប​តុក្កតា​ធំ “នរោត្តម សីហនុ” នោះ​ឆ្ពោះ​ទៅ​កាន់​កន្លែង​ផ្តន្ទាទោស គឺ​កន្លែង​គេ​ត្រូវ​ប្រហារ​រូប​តុក្កតា​ធំ​នេះ​ដោយ​ដុត​ឲ្យ​ក្លាយ​ទៅ​ជា​ផះផង់។

ពល​រដ្ឋ​ថៃ​ជា​ច្រើន​សិប​ពាន់​នាក់​ទៀត​ដែល​ក៏​សើច​សប្បាយ និង​រីករាយ​ផង​ដែរ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ដង​វិថី​ដែល​រថយន្ត​កាំមីញ៉ុង​បើក​ដំបូល​បើក​ឆ្លង​កាត់ និង​ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​ពិធី​ដ៏​រីករាយ​នៃ​ការ​បូជា​តុក្កតា​ធំ​នោះ ដែល​មាន​ឈ្មោះ​សីហនុ។ ពេល​នោះ​ព្រះ​ក៏​បាន​បញ្ចេញ​មហិទ្ធិ​ឫទ្ធិ​ធ្វើ​ឲ្យ​រថយន្ត​នោះ​ក្រឡាប់​ធ្លាក់​ចូល​ទៅ​ក្នុង​ជង្ហុក​មួយ។ មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ច្រើន​នាក់​ដែល​ជិះ​លើ​រថយន្ត​នេះ​បាន​ត្រូវ​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​រថយន្ត​ដែល​នឹក​ស្មាន​មិន​ដល់។

ពេល​នោះ​មាន​ភាព​ចលាចល​ក្នុង​ចំណោម​ហ្វូង​មនុស្ស។ គេ​បាន​នាំ​គ្នា​រត់​ចេញ​ឆ្ងាយ​ពី​រថយន្ត​កាំមីញ៉ុង​ដែល​ជួប​គ្រោះ​ថ្នាក់ ហើយ​បោះ​បង់​ចោល​ការ​ពិឃាត​រូប​តុក្កតា​ធំ​ឈ្មោះ នរោត្តម សីហនុ នោះ។

ប្រភព ៖ កាសែតកោះសន្តិភាព

http://khmerism.wordpress.com/2008/07/30/ex-king-reviewed-his-pass-time/