ព្រះមហាវីរក្សត្រចូលរួមអបអរជាមួយប្រជារាស្ត្រក្នុងរឿងប្រាសាទព្រះវិហារ ខែ កក្កដា 12, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ កែវ និមល
2008-07-11
ព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានមានព្រះរាជឱង្ការចូលរួមកិច្ចអបអរសាទរជាមួយប្រជាពលរដ្ឋខ្មែរដែល៣ថ្ងៃមកនេះ តាមកន្លែងខ្លះនៅតែប្រារព្ធទិវាអបអរការដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ។
AFP file photo
សម្ដេចព្រះ នរោត្ដម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
អតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលបានបង្ខំប្រទេសថៃឲ្យប្រគល់ប្រាសាទព្រះវិហារមកកម្ពុជាវិញ តាមផ្លូវតុលាការអន្តរជាតិបានមានព្រះរាជឱង្ការតាមរយៈមន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំង លោក អ៊ុំ ដារាវុធ នៅថ្ងៃនេះថាលទ្ធផលជោគជ័យថ្ងៃដាក់បញ្ចូលគឺជាប់ទាក់ទងនឹងថ្ងៃដែលតុលាការក្រុងឡាអេ កាត់ក្តីឲ្យថៃប្រគល់ប្រាសាទព្រះវិហារមកឲ្យកម្ពុជាវិញ ។
លោក អ៊ុំ ដារាវុធ បានមានប្រសាសន៍ថា ៖ «លោកបានបញ្ជាក់ច្បាស់ណាស់ថា បើសិនជាគ្មានថ្ងៃទី១៥ មិថុនា ១៩៦២ ទេ ក៏គ្មានថ្ងៃទី៧ កក្កដា ២០០៨ ដែរ» ។
អតីតព្រះមហាក្សត្រខ្មែរបានមានព្រះរាជឱង្ការថា ក្នុងព្រះរាជជីវិតព្រះអង្គព្រឹត្តិការណ៍ធំ៣ដែលព្រះអង្គតែងចាំមិនភ្លេច គឺមួយនៅឆ្នាំ១៩៤៧ ដែលប្រទេសថៃបានសងមកកម្ពុជាវិញនូវខេត្តមួយចំនួនដូចជា សៀមរាប បាត់ដំបង ឧត្តរមានជ័យ ពោធិ៍សាត់ និងព្រឹត្តិការណ៍ធំ ទី២ គឺនៅឆ្នាំ១៩៥៣ ដែលខ្មែរបានទទួលឯករាជ្យពីប្រទេសបារាំង និងព្រឹត្តិការណ៍ទី៣ គឺជាថ្ងៃដែលខ្មែរឈ្នះក្តីរឿងប្រាសាទព្រះវិហារជាមួយប្រទេសថៃនៅឆ្នាំ១៩៦២ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/ex-king-joined-PV-celebration-with-people-07112008084525.html
សម្ដេចឪសព្វព្រះទ័យនឹងគម្រោងសង់មន្ទីរពេទ្យនៅតំបន់ប្រាសាទព្រះវិហារ ខែ កក្កដា 12, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ សុខ សេរី
2008-07-11
អតីតព្រះមហាក្សត្រខែ្មរ ព្រះបាទ នរោត្តម សីហនុ ព្រះអង្គបានសព្វព្រះទ័យយល់ព្រមឲ្យអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខែ្មរសាងសង់មន្ទីរពេទ្យខា្នតតូចមួយ សម្រាប់ថែរក្សាព្យាបាលសុខភាពប្រជាពលរដ្ឋខ្មែរនិងឆ្មាំការពារប្រាសាទព្រះវិហារនាពេលខាងមុខនេះដោយមិនយកកម្រៃអ្វីឡើយ ។
AFP Photo
សម្តេច នរោត្តម សីហនុ អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខែ្មរដែលបានដឹកនាំប្រតិភូចំនួន៨រូបចូលគាល់អតីតព្រះមហាក្សត្រខែ្មរ ព្រះបាទ នរោត្ដម សីហនុ កាលពីថៃ្ងពុធ នៅឯព្រះបរមរាជវាំងក្នុងទីក្រុងភ្នំពេញ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថៃ្ងព្រហស្បតិ៍នេះថា ៖ «ថ្វាយទតនូវគំនូរប្លង់មន្ទីរសង្គ្រោះសុខភាពដែលយើងខ្ញុំបានសុំដាក់ទៅអាជ្ញាធរព្រះវិហាររួចហើយ ហើយខ្ញុំបានដំណឹងតាមទូរស័ព្ទ លោក អង្គ សុទ្ធ ថាលោកបានឯកភាព ។ យើងចង់បង្ហាញអំពីជោគជ័យរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នដែលលោកបានទាមទារខំតស៊ូធ្វើឲ្យប្រាសាទព្រះវិហារហ្នឹងឈ្នះនូវឧបសគ្គទាំងឡាយបានចូលទៅជាបេតិកភណ្ឌពិភពលោកផង» ។
លោកបានឲ្យដឹងថាគម្រោងការសាងសង់មន្ទីរពេទ្យនោះនឹងចំណាយទឹកប្រាក់២ម៉ឺនដុល្លារបានមកពីសប្បុរសជននានា ។ លោកមានគម្រោងការសាងសង់មន្ទីរពេទ្យនោះចំនួន៥បន្ទប់សាងសង់នៅទីប្រជុំជនក្បែរប្រជាពលរដ្ឋខ្មែររស់នៅ និងមានគម្រោងការសុំកិច្ចសហការពីរដ្ឋាភិបាលកម្ពុជាលើបញ្ហាថ្នាំសង្កូវឬឱសថ ។
លោក មឿន សុន បានឲ្យដឹងថាលោកមានគម្រោងការដឹកនាំប្រតិភូទៅពិនិត្យកនែ្លងសាងសង់ក្នុងខេត្តព្រះវិហារនោះនៅសប្តាហ៍ក្រោយ បន្ទាប់ពីអតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្ដម សីហនុ និងអាជ្ញាធរប្រាសាទព្រះវិហារបានយល់ព្រមទៅលើគម្រោងការសាងសង់នោះ ។
មិនអាចទាក់ទងបានភ្លាមៗទេដើម្បីសុំសេចក្តីបញ្ជាក់ពី លោក ហង្ស សុទ្ធ ជាមន្រ្តីរបស់អាជ្ញាធរប្រាសាទព្រះវិហារជុំវិញគម្រោងការសាងសង់ខាងលើ ។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាបានមានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតកាលពីថៃ្ងទី៨ ខែកក្កដាកន្លងទៅថ្មីៗនេះទាក់ទងនឹងប្រាសាទព្រះវិហារនោះថា ៖ «នេះជាជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាមួយក្នុងការបញ្ចូលប្រាសាទព្រះវិហារយើងក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ប៉ុន្តែសំខាន់ជាងនេះទៀតគឺជាជោគជ័យរបស់អរិយធម៌ខ្មែរយើង» ។
សូមរំឮកថាគណៈកម្មាធិការនៃបេតិភណ្ឌពិភពលោកនៃអង្គការ UNESCO បានសម្រេចជាឯកច្ឆន្ទកាលពីថៃ្ងទី៧ ខែកក្កដាកន្លងទៅថ្មីៗនេះ នៅក្នុងកិច្ចប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា ដាក់ប្រាសាទព្រះវិហាររបស់កម្ពុជាក្នុងបញ្ជីបេតិភណ្ឌពិភពលោក ។
ផែ្អកតាមឯកសារស្រាវជ្រាវរបស់រាជបណ្ឌិតសភាកម្ពុជាបាននិយាយថា ប្រាសាទព្រះវិហាររបស់ខ្មែរដែលបានសាងសង់ក្នុងសតវត្សរ៍ទី១១ ត្រូវបានសាលក្រមនៃតុលាការអន្តរជាតិនៅក្នុងទីក្រុងទ្បាអេសម្រេចឲ្យកម្ពុជាជាអ្នកឈ្នះក្តីកាលពីថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/ex-king-endorsed-healthcare-center-near-PV-07112008055558.html
ប្រលោមលោកស្តីពីរឿងក្តីប្រាសាទព្រះវិហារនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ ខែ កក្កដា 12, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ កេសរណ្ណីយ្យា
2008-07-11
សៀវភៅប្រលោមលោកក្រោមចំណងជើងថា “ បេះដូងភ្នំដងរែក” ដែលសរសេរផ្អែកតាមប្រវត្តិនៃព្រឹត្តិការណ៍ដំណើររឿងក្តីប្រាសាទព្រះវិហាររវាងខ្មែរនិងថៃ នៅឯតុលាការក្រុងឡាអេក្នុងឆ្នាំ១៩៦២ កំពុងតែត្រូវបានបោះពុម្ពនិងចេញផ្សាយនាពេលឆាប់ៗនេះ ។
Photo: RFA
គម្របសៀវភៅប្រលោមលោកបែបប្រវត្តិសាស្ត្ររឿង” បេះដូងភ្នំដងរែក” ដែលនិពន្ធដោយលោក តាំង រតនា ។
យុវជន តាំង រតនា អាយុ២៦ឆ្នាំដែលជាម្ចាស់ស្នាដៃបានឲ្យដឹងអំពីគោលបំណងសំខាន់ ក្នុងការព្យាយាមតាក់តែងនិពន្ធរឿងនេះឡើង ៖ «ខ្ញុំបានស្រាវជ្រាវឯកសារពាក់ព័ន្ធទៅនឹងរឿងក្ដីប្រាសាទព្រះវិហារហ្នឹង គឺនៅក្នុងឆ្នាំ២០០១ ខ្ញុំស្រាវជ្រាវ ហើយខ្ញុំសិក្សាមួយឆ្នាំ ។ ដូច្នេះខ្ញុំចាប់ផ្ដើមសរសេររឿងហ្នឹងនៅឆ្នាំ២០០២ ហើយខ្ញុំបានបញ្ចប់រឿងហ្នឹងក្នុងខែមិថុនា ឆ្នាំ២០០៤ ។ ចំណុចសំខាន់គឺខ្ញុំចង់បង្ហាញឲ្យប្រជាពលរដ្ឋខ្មែរយើង បងប្អូនជនរួមជាតិ ជាពិសេសក្មេងជំនាន់ក្រោយ សិស្សានុសិស្សនិងជានិស្សិត ឲ្យបានយល់ ឲ្យបានដឹងខ្លះៗអំពីដំណើររឿងក្ដីនេះវាដូម្ដេចរហូតបានព្រះរាជាណាចក្រកម្ពុជាយើងឈ្នះ ក្រោមព្រះរាជកិច្ចដឹកនាំរបស់សម្ដេចព្រះប្រមុខរដ្ឋ គឺសម្ដេចតា នរោត្ដម សីហនុ នៃយើងនេះ ។ ហើយខ្ញុំលើកឡើងអំពីប្រវត្តិហ្នឹងគឺអត់មានកាន់និន្នាការណាមួយ ឆ្លុះបញ្ចាំងអំពីជម្លោះរវាងជាតិសាសន៍អីទេ ។ ដូច្នេះខ្ញុំបានច្បិចយកបញ្ហាប្រវត្តិសាស្ត្រពិតៗនៅក្នុងចំណុចមួយចំនួន ដូចជាករណីនៅក្នុងដំណើរការក្ដី ការតវ៉ាគ្នាទៅតាមច្បាប់លក្ខណៈអន្តរជាតិនេះ ដើម្បីមកធ្វើជាប្រលោមលោកបែបប្រវត្តិសាស្ត្រ» ។
ចំណែកលោក យូ បូ ស្ថាបនិកនៃសមាគមអ្នកនិពន្ធខ្មែរដែលបានដំណើរការជាថ្មីឡើងវិញ ចាប់ពីឆ្នាំ១៩៩៣មកនោះ បានបង្ហាញអំពីការចាប់អារម្មណ៍និងវាយតម្លៃចំពោះស្នាដៃនិពន្ធរឿង “ បេះដូងភ្នំដងរែក” នេះ ថាជាវណ្ណកម្មមួយដ៏កម្រជួបប្រទះក្នុងអំឡុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ។
លោក យូ បូ បានមានប្រសាសន៍ថា ៖ «ក្នុងចំណោមអ្នកនិពន្ធខ្មែរពីឆ្នាំ៧៩មកនេះគឺជាប្រលោមលោកធម្មតា មិនមានអត្ថន័យខ្លឹមសារជ្រៅជ្រះដូចប្រលោមលោកនេះទេ ។ ប្រលោមលោកនេះជាប្រលោមលោកបែបប្រវត្តិសាស្ត្រ សាច់រឿងគេមានតម្លៃខ្ពស់ណាស់សម្រាប់ជាតិតែម្ដង ។ ហើយខ្ញុំកម្រឃើញអ្នកនិពន្ធក្មេងខ្ចីណាស់ក្នុងវ័យ១៩ឆ្នាំដែលខិតខំប្រឹងប្រែងស្រាវជ្រាវ ។ ជាស្នាដៃមួយល្អណាស់» ។
យុវជន តាំង រតនា ដែលបច្ចុប្បជាមន្ត្រីបម្រើការនៅអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ បានឲ្យដឹងថាការបោះពុម្ពផ្សាយលើកទីមួយនេះមានចំនួន១ពាន់ច្បាប់ ដែលភាគច្រើននឹងយកទៅតម្កល់ទុកជាឯកសារនៅតាមបណ្ណាល័យ សាលារៀន និងស្ថាប័ននានា ទូទាំងប្រទេស ។
ចំណែកថវិកាក្នុងការបោះពុម្ពដែលមានចំនួន២ពាន់ដុល្លារគឺបានមកពីជំនួយរួមគ្នារបស់មិត្តភ័ក្តិ និងសប្បុរសជនមួយចំនួន ដែលចង់ឃើញសៀរវភៅរឿង “ បេះដូងភ្នំដងរែក” នេះ បានចេញផ្សាយឆាប់ៗជាការអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត ដែលអង្គការយូនេស្កូបានទទួលបញ្ជូលប្រាសាទព្រះវិហាររបស់ខ្មែរជាបេតិកភណ្ឌពិភពលោកកាលពីថ្ងៃច័ន្ទ ទី៧ កក្កដានេះ៕
ប្រភព៖ http://www.rfa.org/khmer/indepth/novel-about-PreahVihear-2be-published-07112008065624.html
อดีตกษัตริย์สีหนุสีข้างถู..ประตูพระวิหารหันเข้าเขมร ខែ កក្កដា 12, 2008
Posted by សុភ័ក្ត្រ in ข่าว.add a comment

ภาพถ่ายวันที่ 21 มิ.ย.2551 นักท่องเที่วจากไทยกำลังเดินไปตามทางขึ้นสู่ปราสาทพระวิหาร เพียงไม่กี่วันก่อกัมพูชาจะสั่งปิดหลังชาวไทยใน จ.ศรีสะเกษ ไปชุมนุมประท้วงที่นั่น สมเด็จนโรดมสีหนุทรงบันทึกกล่าวอ้างว่า ทางขึ้นหลักไปสู่ปราสาทอยู่ในดินแดนกัมพูชามาตั้งแต่อดีตอันไกลโพ้นมาจนถึงทุกวันนี้ (ภาพ: AFP)
ผู้จัดการออนไลน์ — สมเด็จนโรดมสีหนุ อดีตกษัตริย์กัมพูชา ทรงกล่าวว่า ดินแดนทางขึ้นสู่ปราสาทพระวิหารนั้น ไม่ได้เป็นของไทย หากแต่เป็นของกัมพูชาตามสนธิสัญญากับแผนที่ ฝรั่งเศส-สยาม ปี 1904 และ 1907 และทางขึ้นก็ยังหันเข้าสู่ประเทศกัมพูชาอีกด้วย ซึ่งทุกฝ่ายจะต้องไม่สับสน
สมเด็จนโรมดมสีหนุ ซึ่งเมื่อกว่า 50 ปีก่อน ได้นำเอากรณีพิพาทเข้าพระวิหารขึ้นสู่การพิจารณาของศาลระหว่างประเทศในกรุงเฮก ได้ทรงระบุดังกล่าวในพระราชหัตถเลขาฉบับหนึ่งด้วยลายพระหัตถ์เป็นภาษาฝรั่งเศส เผยแพร่ในนิตยสารข่าวรายปักษ์ “พนมเปญโพสต์” ฉบับวันที่ 8 ก.ค.นี้
นับเป็นครั้งแรกที่อดีตกษัตริย์ที่เกี่ยวข้องกับเรื่องนี้โดยตรง ทรงออกแสดงความคิดเห็น ปราสาทพระวิหารได้รับการขึ้นทะเบียนเป็นมรดกโลกวันที่ 7 ก.ค.ที่ผ่านมา หลังจาก
“คนไทยเคยกล่าว ยังกล่าวและเขียนว่า ข้อพิสูจน์อันหนึ่งว่าปราสาทพระวิหารเป็นของไทยนั้นยืนอยู่บนข้อเท็จจริงที่ว่าทางขึ้นไปยังปราสาทที่ง่าย และสะดวกที่สุดนั้นอยู่ทางฝั่งไทย มิใช่ทางฝั่งกัมพูชา..”
“ดูเหมือนนักหนังสือพิมพ์เหล่านี้ ชาวไทยเหล่านี้จะมองข้ามความจริงทางประวัติศาสตร์อันเป็นข้อพิสูจน์ที่ว่า ทั้งภูเขาและปราสาทพระวิหารนั้นเป็นกัมพูชา 100% และเป็นของชาวกัมพูชา 100%” อดีตกษัตริย์แห่งกัมพูชากล่าว

แผนที่มาตราส่วน 1: 200,000 ที่กัมพูชาใช้ประกอบการขอขึ้นทะเบียนปราสาทพระวิหารเป็นมรดกโลก โดยยึดเส้นเขตแดนตามแผนที่ฝรั่งเศสเมื่อกว่า 100 ปีก่อน (เส้นขีดแดง)เป็นเส้นเขตแดน แต่ไทยยึดแนวเส้นสีแดงประเป็นแนวสันปันน้ำพรมแดนธรรมชาติตามกฎหมายระหว่างประเทศ แต่อดีตกษัตริย์แห่งกัมพูชาทรงละเลยที่จะกล่าวถึงข้อเท็จจริงนี้ด้วย
นอกจากนั้น การก่อสร้างปราสาทพระวิหาร (คริสต์ศตวรรษที่ 10 และ 11) ก็สร้างโดยกษัตริย์เขมร 2 พระองค์ แต่เป็นผลงานของเขมรอย่างแท้จริง
สมเด็จสีหนุที่ชาวเขมรผู้จงรักภักดีขนานพระนามเป็น “พระมหาวีรกษัตริยาพระวรราชบดีฉัตรา” (Preak Moha Vireakksatr Preak Voreajbeida Cheatr) ในคริสต์ศตวรรษดังกล่าวนั้น เขาพระวิหารตั้งอยู่ลึกเข้ามาในกัมพูชามากกว่านี้ ตั้งอยู่ในอาณาจักรเขมร ซึ่งมีเขตแดนไกลออกไปหลายร้อยกิโลเมตร ทางเหนือ ตะวันออก และตะวันตก ไกลออกไปกว่าที่เป็นเขตแดนระหว่าง กัมพูชา กับ ไทย และ ลาว ในปัจจุบัน
ดังนั้น ภูเขากับปราสาทพระวิหาร จึงไม่ได้ตั้งอยู่ตรงชายแดนไทย-กัมพูชา หากตั้งอยู่ลึกเข้ามาในดินแดนแห่งอาณาจักร (เขมร) และทางเข้าหลักของประสาทพระวิหารก็ไม่ได้หันเข้าไปยังสยาม (ประเทศไทย) หากแต่หันเข้าสู่กัมพูชา

สมเด็จสีหนุเสด็จฯ กลับถึงกรุงพนมเปญเดือน เม.ย.2550 หลังตรวจสุขภาพในจีน
นอกจากนั้น จะต้องไม่ลืมว่า เมื่อปี 2505 ศาลระหว่างประเทศที่กรุงเฮก ก็ได้ให้ความยุติธรรมแก่กัมพูชา (ตัดสินยกปราสาทพระวิหารให้) ซึ่งจะต้องไม่ละเลยต่อความจริงอันนี้ สมเด็จฯ สีหนุ กล่าว
อย่างไรก็ตาม ในพระราชหัตถเลขาสั้นๆ นี้ อดีตกษัตริย์กัมพูชา ทรงมิได้กล่าวถึงเรื่องอื่น รวมทั้งความจริงที่ว่าในประวัติศาสตร์ยุคใหม่ อาณาจักรสยาม (กรุงศรีอยุธยา-รัตนโกสินทร์) เคยครอบครองดินแดน “อาณาจักรเขมร” เกือบทั้งหมด รวมทั้งดินแดนที่เป็น จ.เสียมราฐ ที่ตั้งปราสาทนครวัด กับ จ.พระวิหาร อันเป็นที่ตั้งปราสาทพระวิหารในปัจจุบันด้วย
นอกจากนั้น บันทึกก็ยังไม่ได้กล่าวถึงข้อเท็จจริง ปราสาทพระวิหารและดินแดนอาณาบริเวณโดยรอบนั้นตั้งอยู่ในเขตสันปันน้ำของไทย ซึ่งเป็นดินแดนของไทยโดยกฎหมายระหว่างประเทศ อันเป็นแนวเขตแดนยุคใหม่ระหว่างสองประเทศ
บันทึกของอดีตกษัตริย์กัมพูชา ยังไม่ได้กล่าวถึงข้อเท็จจริงทางประวัติศาสตร์ในยุคใหม่ที่ว่า รัฐบาลไทยได้ทำบันทึกคัดค้านคำตัดสินของศาลโลก และสงวนสิทธิ์ในการอ้างอธิปไตยเหนือดินแดนในเขตสันปันน้ำดังกล่าวมาตั้งแต่เดือน ก.ค.2505 หรือ 46 ปีมาแล้ว หลังเสียปราสาทพระวิหารให้กัมพูชา
รวมทั้งยังไม่ได้กล่าวถึงข้อเท็จจริงที่ว่ารัฐบาลของสองฝ่ายในยุคใหม่ กำลังดำเนินการเจรจาปักปันเขตแดนเสียใหม่ กับความจริงที่รัฐบาลกัมพูชาปัจจุบันได้ยอมรับว่าที่ชายแดนบริเวณปราสาทพระวิหาร มี “เขตแดนทับซ้อน”
ในบันทึกชิ้นหนึ่งโดยลายพระหัตถ์ที่เผยแพร่บนเว็บไซต์ส่วนพระองค์เมื่อต้นปีนี้ สมเด็จนโรดมสีหนุ ทรงเปิดเผยว่า พระเจ้าศรีสวัสดิ์มุนีวงศ์ อดีตกษัตริย์ที่ทรงครองราชย์ระหว่างปี 2470-2483 ผู้ทรงเป็น “คุณตา” ของพระองค์ ทรงตรอมพระราชหฤทัยจนกระทั่งสิ้นพระชนม์ในเวลาต่อมา อันเนื่องจากกัมพูชาเสียปราสาทพระวิหารให้แก่ไทย
ប្រភព៖ http://manager.co.th/IndoChina/ViewNews.aspx?NewsID=9510000081954