ថៃមួយក្រុមគំរាមថានឹងយកប្រាសាទព្រះវិហារក្នុងរយៈពេលមួយខែ ខែ កក្កដា 11, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.trackback
ដោយ ជា មករា
2008-07-10
សារព័ត៌មានថៃមួយឈ្មោះ The Nation បានសរសេរថាក្រុមប្រជាពលរដ្ឋថៃមួយក្រុមដែលរស់នៅក្នុងខេត្តស៊ីសាកេត បានគំរាមថានឹងយកប្រាសាទព្រះវិហារក្នុងរយៈពេលមួយខែ ដើម្បីបង្ហាញពីកំហឹងរបស់ពួកគេចំពោះការដែលប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនោះ ។
Photo courtesy of Tharum Bun, http://tharum.info
អ្នកទេសចរដើរសួតាមជញ្ជាំងនៃប្រាសាទព្រះវិហារដែលស្ថិតនៅលើកំពូលភ្នំដងរែកនៃខេត្តព្រះវិហារ។
កាសែត The Nation បានសរសេរថាក្រុមប្រជាពលរដ្ឋដែលបានធ្វើការតវ៉ាជិតប្រាសាទព្រះវិហារកាលពីប៉ុន្មានសប្ដាហ៍មុន បានប្រកាសកាលពីថ្ងៃពុធ ទី៩ កក្កដា ថាពួកគេនឹងយកប្រាសាទព្រះវិហារ ប្រសិនណាបើអាជ្ញាធរមិននាំប្រជាពលរដ្ឋខ្មែរចំនួនប្រមាណ៥០០គ្រួសារចេញពីលំនៅដែលតាំងលើតំបន់ជម្លោះនោះទេ ។
ក្រុមប្រជាពលរដ្ឋនោះក៏បានអំពាវនាវឲ្យរដ្ឋាភិបាលថៃនិងកម្ពុជា ប្រញាប់កំណត់ព្រំដែនឲ្យបានឆាប់បំផុតក្នុងរយៈពេល៣០ថ្ងៃ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/group-of-Thai-threaten-2take-over-PreahVihear-07112008000922.html
ចេះតែមានហើយ លោកម្ចាស់។ យកអីស្រួលៗម៉េះ លោក!
អ្នករស់នៅក្បែរៗតំបន់ហ្នឹង មិនដឹងបារម្ភយ៉ាងណាទេ! ថៃហាក់មិនទុកខ្មែរក្នុងកែវភ្នែកវាសោះ! ខ្មែរធ្លាប់មានបទពិសោធន៍រាំរ៉ៃក្នុងសង្រ្គាមច្រើនឆ្នាំហើយ! អត់ខ្លាចថៃអីសូម្បីបន្តិច….
ខ្ញុំយល់ថាដល់ពេលដែលកូនខ្មែរត្រូវធ្វើអ្វីមួយហើយ!! ក្នុងរឿងយល់ច្រឡំដ៏ឆ្កួតលីលារបស់ពួកគេ!! នាំគ្នាចូលរួមបង្ហាញថាទាំងនេះជារបស់ខ្មែរ!!