កម្ពុជាសង្ឃឹមថា ការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនឹងបានជោគជ័យ ខែ កក្កដា 2, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ផាន សូផាត
2008-07-01
មន្រ្តីរដ្ឋាភិបាលខ្មែរបានថ្លែងថា គេនៅតែមានសង្ឃឹមអំពីជោគជ័យនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំរបស់អង្គការយូណេស្កូដែលចាប់ផ្តើមនាសប្តាហ៍នេះនៅប្រទេសកាណាដា ទោះបីជាមានការជំទាស់ពីប្រទេសថៃក៏ដោយ ។
ទង់ជាតិខ្មែរដោតលើប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីខ្មែរ និងជាអ្នកធ្វើកិច្ចការទាក់ទងនឹងបញ្ហាប្រាសាទព្រះវិហារ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ៖ «ខ្ញុំក៏អរគុណទៅដល់ប្រជាពលរដ្ឋទាំងអស់គ្នាដែរ យើងទាំងអស់គ្នាដឹងថា ប្រាសាទព្រះវិហារជារបស់យើង ហើយថៃខ្លួនឯងជារាជរដ្ឋាភិបាលក៏លោកដឹងថា ប្រាសាទព្រះវិហារតាមរយៈការកាត់ក្ដី នៅឡាអេ គឺជារបស់យើង ។ ដូច្នេះយើងគ្មានអ្វីដែលភ្ញាក់ផ្អើលទេ អានេះជាសិទ្ធិរបស់មិត្តជិតខាងរបស់យើងតើ!» ។
សេចក្តីថ្លែងនេះបានធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្រ្តីប្រទេសថៃ បានសម្រេចពន្យារក្នុងការយល់ព្រមគាំទ្រការដាក់ប្រាសាទព្រះវិហារខ្មែរជាបេតិកភណ្ឌពិភពលោក បន្ទាប់ពីមានការតវ៉ារបស់អ្នកប្រឆាំងនិងការសម្រេចរបស់តុលាការរដ្ឋបាលថៃ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ ។
គួរបញ្ជាក់ថា ក្រោយពីមានការសម្រេចរបស់កម្ពុជាក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនោះ ពីដំបូងមានការជំទាស់ពីប្រទេសថៃដោយបានអះអាងថា មានការជាប់ពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន ប៉ុន្តែនៅពេលក្រោយមក រដ្ឋាភិបាលខ្មែរក៏បានសម្រេចគូរផែនទីថ្មីនៃប្រាសាទដែលមានការព្រមព្រៀងជាមួយនឹងប្រទេសថៃ និងមន្ត្រីជាន់ខ្ពស់នៃអង្គការ យូណេស្កូ ផងដែរ ដោយមិនមានការទាក់ទងទៅនឹងបញ្ហាព្រំដែនឡើយ ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយការសម្រេចនោះត្រូវបានទទួលការរិះគន់ពីមន្រ្តីអ្នកប្រឆាំងខ្មែរ ដោយយល់ថា ការគូសផែនទីថ្មីនោះនឹងធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យជាតិ ហើយនៅប្រទេសថៃឯណោះវិញ មានបាតុកម្មផ្ទុះឡើងប្រឆាំងនឹងរដ្ឋាភិបាលក្រុងបាងកកដោយចោទថា បានធ្វើឲ្យប៉ះពាល់ដល់បញ្ហាទឹកដីនិងរហូតដល់ការទាមទារយកប្រាសាទវិញផង ទោះបីជាមានការសម្រេចផ្លូវច្បាប់ជាអន្តរជាតិថា ជារបស់ខ្មែរនោះក៏ដោយ ។
ដោយសារតែមានបាតុកម្មនៅខាងប្រទេសថៃជាប់នឹងព្រំដែនប្រាសាទព្រះវិហារនោះ បានធ្វើឲ្យអាជ្ញាធរខ្មែរសម្រេចបិទច្រកព្រំដែនប្រាសាទកាលពីល្ងាចថ្ងៃទី២២ មិថុនាកន្លងទៅ រហូតមកទល់នឹងបច្ចុប្បន្ននេះ ដោយសារតែហេតុផលសុវត្ថិភាពដល់អ្នកទេសចរ ។
តាមសាក្សីដែលកំពុងរស់នៅឯប្រាសាទព្រះវិហារនាកំពូលភ្នំដងរែកបានឲ្យដឹងនៅថ្ងៃនេះថា ស្ថានភាពមានការស្ងប់ស្ងាត់នៅខាងប្រទេសថៃ ប៉ុន្តែច្រកព្រំដែននៅមិនទាន់បើកវិញនៅឡើយទេ ។
រមណីយដ្ឋានប្រាសាទព្រះវិហារត្រូវបានតុលាការយុត្តិធម៌អន្តរជាតិកាត់ក្តីកាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ថាជារបស់ខ្មែរ ។
នៅពេលនេះក៏មានលេចឮព័ត៌មានថា មានចលនាក្នុងប្រទេសកម្ពុជាក៏គ្រោងនឹងធ្វើបាតុកម្មផងដែរ ទាក់ទងនឹងការសម្រេចដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក និងការប្រឆាំងរបស់ថៃនោះ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/cambodia-hopeful-on-temple-listing-07012008071955.html
អាជ្ញាធរក្រុងមិនអនុញ្ញាតឲ្យមានបាតុកម្មខុសច្បាប់មុខទូតថៃពីរឿងប្រាសាទព្រះវិហារ ខែ កក្កដា 2, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ជា មករា
2008-06-30
អាជ្ញាធរក្រុងបានអះអាងនៅថ្ងៃច័ន្ទ ទី៣០ មិថុនានេះ ថាគេនឹងមិនអនុញ្ញាតឲ្យមានបាតុកម្មខុសច្បាប់ណាមួយប្រឆាំងនឹងទូតថៃ ទាក់ទងនឹងប្រាសាទព្រះវិហារនោះឡើយ ។
អ្នកទេសចរដើរទស្សនាប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក ក្នុងឆ្នាំ២០០៦។
ស្នងការនគរបាលក្រុងភ្នំពេញ លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានមានប្រសាសន៍ថា អាជ្ញាធរក្រុងនឹងចាត់វិធានការមិនឲ្យមានអំពើហិង្សាណាមួយកើតឡើង នៅពេលមានការធ្វើបាតុកម្មប្រឆាំងនឹងស្ថានទូតថៃ ដូចបានកើតឡើងកាលពីខែមករា ឆ្នាំ២០០៣នោះឡើយ ។
លោកឧត្តមសេនីយ៍ ទូច ណារ៉ុថ បានមានប្រសាសន៍ថា ៖ «បើគាត់មានច្បាប់គាត់ធ្វើចុះខ្ញុំការពារជូន បើគាត់អត់ច្បាប់ទេគាត់ខុសច្បាប់ ខ្ញុំមិនអនុញ្ញាតឲ្យគាត់បង្កភាពអនាធិបតេយ្យនៅតាមដងផ្លូវសាធារណៈ ។ ជាពិសេសយើងដឹងហើយថា ទូតថៃ រដ្ឋាភិបាលធ្លាប់សងដោយសារអំពើអនាធិបតេយ្យនេះដែលដុតបំផ្លាញទូតថៃកន្លងមក គឺដោយសារអ្នកដែលធ្វើបាតុកម្មអត់ច្បាប់នេះឯង ។ ហើយរដ្ឋាភិបាលទទួលខុសត្រូវសងសំណងយ៉ាងច្រើនទៅដល់រដ្ឋាភិបាលថៃ» ។
គួរជម្រាបថានៅពេលថ្មីៗនេះមានដំណឹងលេចឮថា មានការត្រៀមធ្វើបាតុកម្មប្រឆាំងថៃឆាប់ៗនេះ បើសិនជាការចរចាដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទទួលបរាជ័យដោយសារមានការជំទាស់ពីភាគីថៃ ។ កិច្ចប្រជុំដើម្បីធ្វើការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបេតិកភណ្ឌពិភពលោកនឹងត្រូវធ្វើឡើងនៅទីក្រុងកេបិច ប្រទេសកាណាដា នាថ្ងៃពុធ ទី២ កក្កដានេះ ។
ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ធ្លាប់បានអះអាងកាលពីសប្ដាហ៍មុនថា ស្ថានការណ៍រឿងព្រះវិហារនៅក្នុងប្រទេសកម្ពុជា គឺមានសភាពស្ងប់ស្ងាត់មិនមានអ្វីគួរឲ្យព្រួយបារម្ភនោះទេ ។
រហូតមកទល់នឹងពេលនេះច្រកចូលប្រាសាទព្រះវិហារពីខាងទឹកដីថៃនៅតែត្រូវបានបិទនៅឡើយ បន្ទាប់ពីមានការប្រឆាំងតវ៉ារបស់ប្រជាពលរដ្ឋថៃ នៅទីក្រុងបាងកក និងនៅជិតប្រាសាទព្រះវិហារមក ។
គួរជម្រាបផងដែរថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៣ មានបាតុកម្មប្រឆាំងនឹងប្រទេសថៃនៅទល់មុខស្ថានទូតថៃនាទីក្រុងភ្នំពេញ បន្ទាប់ពីតារាភាពយន្តថៃមួយរូប ឈ្មោះនាង ស៊ុវ៉ាក់ណាន់ ឃុនយីង បាននិយាយថា ប្រាសាទអង្គរវត្តជារបស់ថៃ ។ បាតុករបាននាំគ្នាកម្ទេចស្ថានទូតថៃ និងអគារជំនួញថៃមួយចំនួននៅទីក្រុងភ្នំពេញ ។
នាពេលថ្មីៗនេះមន្ត្រីស្ថានទូតនិងអ្នកជំនួញថៃក្នុងប្រទេសកម្ពុជាបានសម្ដែងសេចក្ដីព្រួយបារម្ភខ្លាចក្រែងបាតុកម្មស្រដៀងគ្នានេះកើតមានទៀត ។
កាលពីថ្ងៃទី២៨ មិថុនា តុលាការរដ្ឋបាលថៃបានបញ្ជាឲ្យរដ្ឋាភិបាលនិងក្រសួងការបរទេសថៃ ពន្យាររាល់សកម្មភាពទាំងឡាយណាដែលជាការគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។ ហើយនាពេលថ្មីៗនេះ ប្រជាពលរដ្ឋថៃប្រមាណ១៥០នាក់បាននាំគ្នាធ្វើបាតុកម្មនៅជិតប្រាសាទព្រះវិហារ ប្រឆាំងនឹងការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកទៀតផង ហើយថាប្រាសាទព្រះវិហារជារបស់ប្រទេសថៃ ។
តុលាការយុត្តិធម៌អន្តរជាតិបានកាត់សេចក្ដីកាលពីថ្ងៃទី១៥ មិថុនា ១៩៦២ ថា ប្រាសាទព្រះវិហារជារបស់កម្ពុជា ៕
ប្រភព៖ http://www.rfa.org/khmer/indepth/Preah-Vihear-issue-06302008092457.html
រដ្ឋាភិបាលខ្មែររងការចោទថាធ្វើឲ្យបាត់បង់អធិបតេយ្យភាពខ្លួនក្នុងរឿងប្រាសាទព្រះវិហារ ខែ កក្កដា 2, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ កេសរណ្ណីយ្យា
2008-06-29
ក្រុមពលរដ្ឋខ្មែរមួយចំនួនបានចោទរាជរដ្ឋាភិបាលថា បានធើ្វឲ្យបាត់បង់សិទ្ធិអធិបតេយ្យភាពរបស់ខ្លួនក្នុងដំណើរការចរចាជាមួយភាគីថៃ ដើម្បីដាក់ប្រាសាទព្រះវិហារនិងផ្ទៃដីបរិវេណជុំវិញប្រាសាទជាសម្បត្តិពិភពលោក ។
ប្រាសាទព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជា ។
កាសែតថៃ The Nation ក្នុងច្បាប់ចេញផ្សាយថ្ងៃសុក្របានស្រង់សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអន្តរជាតិឃ្លាំមើលកម្ពុជាដែលអះអាងថា “ …រដ្ឋបាលក្រុងភ្នំពេញចាញ់កលថៃដោយបានកំណត់យកផ្ទៃដីបរិវេណជុំវិញប្រាសាទព្រះវិហារ ទំហំត្រឹមតែ៣០ម៉ែត្រប៉ុណ្ណោះ…” ។
កាសែតថៃ The Nation ក៏បានសរសេររំឮកឡើងវិញអំពីសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិដែលបានកាត់ក្តីក្នុងឆ្នាំ១៩៦២ សម្រេចប្រគល់ប្រាសាទព្រះវិហារមកឲ្យខ្មែរស្របតាមសន្ធិសញ្ញាសៀម-បារាំង ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ហើយនិងផែនទីដែលគូសដោយប្រទេសបារាំងផងដែរ ។
កាសែតថៃ The Nation បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអន្តរជាតិឃ្លាំមើលកម្ពុជា ដែលបានសរសេរបន្ថែមទៀតថា “ …ផែនទីគូសដោយបារាំងនេះ ដែលមានតម្កល់ទុកនៅឯទីក្រុងឡាអេ បានបង្ហាញយ៉ាងច្បាស់ថាដីតំបន់ជុំវិញប្រាសាទព្រះវិហារដែលថៃចាត់ទុកថាជាតំបន់ត្រួតស៊ីគ្នានោះគឺជារបស់ខ្មែរ ។ ដូច្នេះការដែលកំណត់ដាក់តែតួប្រាសាទព្រះវិហារនិងដីបរិវេណជុំវិញទំហំត្រឹមតែ៣០ម៉ែត្រ ដែលជាតំបន់គ្រឹះប្រាសាទទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកគឺជាការបាត់បង់ទឹកដីទៅឲ្យប្រទេសថៃ…” ។
ក្រុមប្រឹក្សាដដែលនេះបានទាមទារឲ្យរាជរដ្ឋាភិបាលខ្មែរដកផែនទីថ្មីនេះចេញ និងស្នើសុំយ៉ាងទទូចឲ្យប្រើផែនទីច្បាប់ដើមដែលគូសដោយបារាំងយកមកភ្ជាប់ជាមួយពាក្យសុំបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកវិញ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/Preah-Vihear-issue-06292008015029.html
តុលាការថៃទាមទារឲ្យរដ្ឋាភិបាលផ្អាកការគាំទ្រកម្ពុជាក្នុងរឿងប្រាសាទព្រះវិហារ ខែ កក្កដា 2, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ជា មករា
2008-06-28
តុលាការរដ្ឋបាលប្រទេសថៃបានបញ្ជាឲ្យរដ្ឋាភិបាលនិងក្រសួងការបរទេសថៃ ពន្យាររាល់សកម្មភាពទាំងឡាយណាដែលជាការគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។
អ្នកទេសចរដើរទស្សនាប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក ក្នុងឆ្នាំ២០០៦។
កាសែតថៃបានសរសេរថាការចេញអធិបញ្ជារបស់តុលាការនេះ បានប៉ះពាល់ដល់សេចក្ដីប្រកាសរួមគ្នារវាងកម្ពុជានិងថៃដែលប្រទេសទាំងពីរបានចុះហត្ថលេខារួចមកហើយនោះ ហើយនៅក្នុងសេចក្ដីប្រកាសរួមគ្នានោះបានបង្ហាញពីការគាំទ្រយ៉ាងសកម្មពីភាគីថៃក្នុងការដែលប្រទេសកម្ពុជា បានស្នើសុំដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
ប្រទេសកម្ពុជាគ្រោងនឹងភ្ជាប់សេចក្ដីប្រកាសរួមគ្នានោះជាមួយនឹងសំណើដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ហើយបញ្ជូនទៅឲ្យអង្គការយូណេស្កូក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងកេបិច ប្រទេសកាណាដា នាដើមខែក្រោយ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/Preah-Vihear-issue-06292008010611.html
អង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរគ្រោងប្រារព្ធពិធីបួងសួងនៅប្រាសាទព្រះវិហារ ខែ កក្កដា 2, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ជា មករា
2008-06-28
អង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរបានឲ្យដឹងថា គេនឹងប្រារព្ធពិធីបួងសួងមួយនៅប្រាសាទព្រះវិហារនៅថ្ងៃអាទិត្យ ទី២៩ មិថុនានេះ ។
អ្នកទេសចរដើរសួតាមជញ្ជាំងនៃប្រាសាទព្រះវិហារដែលស្ថិតនៅលើកំពូលភ្នំដងរែកនៃខេត្តព្រះវិហារ។
ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន បានមានប្រសាសន៍ថា អង្គការរបស់លោកនឹងប្រារព្ធពិធីនោះដើម្បីបួងសួងសុំឲ្យមានសន្តិភាព ជោគជ័យក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក សុំឲ្យទំនាក់ទំនងរវាងប្រទេសកម្ពុជានិងថៃនៅគង់វង្សយូរអង្វែង ។
លោក មឿង សុន ក៏បានមានប្រសាសន៍ដែរថាអង្គការរបស់លោកនឹងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ទៅជូនដល់ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំប្រាសាទព្រះវិហារផងដែរ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រជាពលរដ្ឋប្រមាណ១០គ្រួសារដែលរស់នៅទីនោះកំពុងតែជួបប្រទះនឹងបញ្ហាខ្វះស្បៀងអាហារ ដោយសារការបិទច្រកចូលប្រាសាទព្រះវិហារពីខាងទឹកដីថៃមក ។
លោក មឿង សុន បានមានប្រសាសន៍ថា ៖ «ខ្ញុំក៏សូមជម្រាបដែរគឺថាថ្ងៃអាទិត្យ ២៩ហ្នឹង ពួកអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្ញុំនេះ នឹងទៅធ្វើបុណ្យហើយនិងចែកគ្រឿងបរិភោគដល់ប្រជាពលរដ្ឋខ្មែរនៅលើប្រាសាទព្រះវិហារ ហើយឆ្លៀតពេលហ្នឹងយើងនឹងធ្វើការបន់បួងសួងដើម្បីឲ្យមានសុខសន្តិភាពរវាងប្រជាពលរដ្ឋនៃប្រទេសជិតខាង ចំពោះបញ្ហាប្រាសាទព្រះវិហារហើយនិងសូមឲ្យបានសម្រេចជោគជ័យក្នុងការដាក់ប្រាសាទព្រះវិហារចូលទៅក្នុងបេតិកភណ្ឌពិភពលោកទៀតផង» ។
គួរជម្រាបថាស្ថានការណ៍នៃការដាក់បញ្ចូលប្រាសាទព្រះវិហារមានការតានតឹង បន្ទាប់ពីមានការប្រឆាំងតវ៉ាពីសំណាក់ប្រជាពលរដ្ឋថៃ និងក្រុមគណបក្សប្រឆាំង ដែលចោទថារដ្ឋាភិបាលថៃដែលបានយល់ព្រមលើផែនទីប្រាសាទព្រះវិហារថ្មីនោះ កំពុងតែកាត់ទឹកដីមកឲ្យភាគីកម្ពុជា ។
ទោះជាយ៉ាងណាមន្ត្រីការបរទេសនៃប្រទេសទាំងពីរបានអះអាងជាញឹកញាប់ថា គ្មានភាគីណាមួយបានបាត់បង់ទឹកដីមួយចំអាមឡើយ បើយោងតាមផែនទីថ្មីនោះ ។ ទន្ទឹមនឹងនេះអ្នកជំនួញនិងប្រជាពលរដ្ឋថៃដែលកំពុងរកស៊ីក្នុងប្រទេសកម្ពុជា ក៏មានការព្រួយបារម្ភខ្លាចក្រែងមានការប្រឆាំងតវ៉ានឹងប្រទេសថៃណាមួយកើតឡើង ដូចព្រឹត្តិការណ៍កម្ទេចស្ថានទូតថៃក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០០៣ទៀត ៕
ប្រភព៖ http://www.rfa.org/khmer/indepth/NGO-2hold-ceremony-at-PreahVihear-temple-06292008011914.html
ឧបនាយករដ្ឋមន្ត្រី៖ គ្មានចលនាប្រឆាំងថៃទាក់ទងនឹងបញ្ហាព្រះវិហារឡើយ ខែ កក្កដា 2, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ផាន សូផាត
2008-06-27
មន្ត្រីរដ្ឋាភិបាលខ្មែរបានថ្លែងនៅថ្ងៃនេះថា នៅពេលនេះគេមិនឃើញមានចលនាណាមួយ ក្នុងការប្រឆាំងថៃទាក់ទងនឹងបញ្ហាប្រាសាទព្រះវិហារនោះឡើយ ។
អ្នកទេសចរដើរទស្សនាប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក ក្នុងឆ្នាំ២០០៦។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងជារដ្ឋមន្រ្តីការបរទេសខ្មែរបានមានប្រសាសន៍ប្រាប់អ្នកកាសែតកាលពីព្រឹកថ្ងៃសុក្រនេះថា ស្ថានការណ៍ប្រទេសគឺមានភាពស្ងប់ស្ងាត់ល្អប្រសើរ ៖ «ខ្ញុំអាចជម្រាបថា មានការស្ងាត់ស្ងៀមល្អណាស់ … ឥឡូវនេះ ខ្ញុំបានធ្វើកំណត់ទូតជូនទៅស្ថានទូតថៃហើយ ប្រាប់ទៅខាងថៃថា យើងបិទច្រកព្រះវិហារមកពីខាងថៃជាបណ្ដោះអាសន្នសិន» ។
ការបញ្ជាក់របស់លោក ហោ ណាំហុង នេះ បានធ្វើឡើងនៅពេលដែលមានការលើកឡើងពីក្តីបារម្ភខ្លះរបស់ពលរដ្ឋថៃនិងអ្នកជំនួញថៃនានា ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាថា អាចមានចលនាប្រឆាំងថៃកើតឡើងដែលអាចនឹងប៉ះពាល់ដល់បញ្ហាសន្តិសុខនិងការរកស៊ីរបស់ពួកគេ ។
កាលពីខែមករា ឆ្នាំ២០០៣ ក្រុមអ្នកប្រឆាំងថៃបានធ្វើបាតុកម្មដោយបានវាយកម្ទេចស្ថានទូតនិងអគារពាណិជ្ជកម្មថៃជាច្រើនកន្លែង ដែលធ្វើឲ្យខាតបង់ប្រាក់ជាច្រើនលានដុល្លារ ដោយសារតែពាក្យចចាមអារ៉ាមថា តារាភាពយន្តថៃបាននិយាយថា អង្គរវត្តជារបស់ថៃនោះ ។
លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ បានមានប្រសាសន៍ថា លោកសង្ឃឹមថា នឹងមិនមានអំពើហិង្សាបែបនោះ កើតមានទៀតទេនាពេលនេះ ៖ «ពីព្រោះវាមានកត្តាពីរដែលសំខាន់ គឺកត្តាទីមួយ ដោយសារមានបទពិសោធន៍កាលពីប៉ុន្មានឆ្នាំមុននោះ ប្រជាពលរដ្ឋខ្មែរយើងធ្វើបាតុកម្មប្រឆាំងនឹងទូតថៃនិងសហគ្រាសថៃហ្នឹង ធ្វើឲ្យប្រជារាស្ត្រខ្មែរខាតបង់អស់រាប់លានដុល្លារ ។ កត្តាទីពីរ រឿងប្រាសាទព្រះវិហារ រាស្ត្រខ្មែរយើងមិនមានការព្រួយបារម្ភអី ដែលចាំបាច់ត្រូវធ្វើបាតុកម្មទេ ពីព្រោះប្រាសាទព្រះវិហារ ទាំងប្រវត្តិសាស្ត្រ ទាំងផ្លូវតុលាការ គឺបានបញ្ជាក់ច្បាស់ថា ប្រាសាទព្រះវិហារគឺជារបស់ខ្មែរយើងរួចទៅហើយ» ។
នៅពេលជាមួយគ្នានេះ លោក ហោ ណាំហុង ក៏បានមានប្រសាសន៍ដែរថា ការដែលអ្នកប្រឆាំងថៃបានលើកយកបញ្ហាការបាត់ទឹកដីនិងចោទប្រកាន់ថា មានការទាក់ទងផែនការរកស៊ីសម្ងាត់រវាងនាយករដ្ឋមន្រ្តីខ្មែរ លោក ហ៊ុន សែន និងអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ជាមួយនឹងការដាក់ប្រាសាទព្រះវិហារខ្មែរជាបេតិកភណ្ឌពិភពលោកនោះ គឺជាលេសនយោបាយសុទ្ធសាធដើម្បីចង់ទម្លាក់លោក សាម៉ាក់ នាយករដ្ឋមន្រ្តីថៃពីអំណាចតែប៉ុណ្ណោះ ។
សកម្មភាពរបស់អ្នកប្រឆាំងនៅប្រទេស បានកើតឡើងច្រើនថ្ងៃមកហើយ ដោយបាតុកម្មរបស់អ្នកប្រឆាំងនៅទីក្រុងបាងកក និងនៅបណ្ដាខេត្តនានា ហើយមានសេចក្តីរាយការណ៍ថា ស្ថានទូតខ្មែរនៅទីនោះក៏ស្ថិតក្រោមការពង្រឹងសន្តិសុខដ៏មាំទាំដែរនាពេលនេះ ។
រីឯនៅទីក្រុងភ្នំពេញវិញ មិនមានមន្រ្តីខ្មែរណាម្នាក់អះអាងថា គេមានបង្កើនកិច្ចការពារពិសេសណាមួយចំពោះស្ថានទូតថៃនៅទីក្រុងភ្នំពេញនោះឡើយ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/no-anti-thai-movement-in-cambodia-06272008093131.html
តំណាងរាស្ត្របក្សប្រឆាំងប្រតិកម្មជុំវិញបញ្ហាប្រាសាទព្រះវិហារ ខែ កក្កដា 2, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ ផាន សូផាត
2008-06-25
អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានថ្លែងថា ការដែលមានបាតុកម្មរបស់អ្នកនយោបាយនិងប្រជាពលរដ្ឋថៃ ស្តីពីប្រាសាទព្រះវិហារនោះគឺដោយសារតែរដ្ឋាភិបាលខ្មែរបានសម្រេចចិត្តខុស ដោយធ្វើផែនទីថ្មីស្តីពីបរិវេណប្រាសាទនេះតាមឥទ្ធិពលរបស់ថៃ ។
Photo courtesy of Tharum Bun, http://tharum.info
អ្នកទេសចរដើរទស្សនាប្រាសាទព្រះវិហារនៅលើកំពូលភ្នំដងរែក ក្នុងឆ្នាំ២០០៦។
លោក សុន ឆ័យ អ្នកតំណាងរាស្រ្តមកពីគណបក្សសមរង្ស៊ី បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ការគូរផែនទីបរិវេណប្រាសាទព្រះវិហារថ្មី ដើម្បីដាក់ជាបេតិកភណ្ឌពិភពលោកតាមសំណើរបស់ថៃនោះ គឺជានយោបាយខុសឆ្គងរបស់រដ្ឋាភិបាលខ្មែរ និងធ្វើឲ្យបាត់បង់អធិបតេយ្យជាតិ ។
លោក សុន ឆ័យ បានឲ្យដឹងថា ៖ «ជាកំហុសរបស់រដ្ឋាភិបាលដែរដែលបង្កើតបញ្ហានេះឲ្យគេអាចទាមទារ ដែលយើងឃើញហើយថាមិនត្រឹមតែគេទាមទារដីដែលនៅក្បែរប្រាសាទ ដើម្បីធ្វើឲ្យយើងមិនអាចនឹងគ្រប់គ្រងប្រាសាទ និងយកចំណេញវិស័យទេសចរណ៍បានប៉ុណ្ណោះទេ គឺគេឈានមួយជំហានទៀតហើយ រហូតដល់គេជជែកគ្នាថាគេអាចទាមទារប្ដឹងតវ៉ាឲ្យយកប្រាសាទព្រះវិហារនេះពីខ្មែរទៅទៀតផង ។ នេះជាកំហុសធ្ងន់ធ្ងរណាស់ដែលការធានាជាអន្តរជាតិត្រូវបានសម្រេចជាស្ថាពរតាំងពីឆ្នាំ១៩៦២ ហើយថៃមិនដែលតវ៉ាទាល់តែសោះ» ។
ប្រតិកម្មរបស់លោក សុន ឆ័យ នេះបានធ្វើឡើងបន្ទាប់ពីមានបាតុកម្មជាច្រើនថ្ងៃមកហើយរបស់ប្រជាពលរដ្ឋនិងអ្នកប្រឆាំងថៃ ដោយទាមទារឲ្យរដ្ឋាភិបាលខ្លួនប្រឆាំងនឹងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ហើយថែមទាំងអះអាងថាប្រាសាទព្រះវិហារជារបស់ថៃ ។
ប៉ុន្តែឆ្លើយតបទៅនឹងការចោទប្រកាន់នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថាការចោទប្រកាន់របស់លោក សុន ឆ័យនោះ គឺជារឿងនយោបាយដ៏អាក្រក់និងមើលងាយជាតិខ្លួនតែប៉ុណ្ណោះ ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា ៖ «ហើយធ្វើមិនមែនក្រោមឥទ្ធិពលរបស់ថៃទេ និយាយអ៊ីចឹងបានសេចក្ដីថា មើលងាយរដ្ឋាភិបាលខ្មែរ …ហើយរាជរដ្ឋាភិបាលខ្មែរហ្នឹងគ្មាននៅក្រោមឥទ្ធិពលអ្នកណាទេ» ។
គួរបញ្ជាក់ថានាពេលថ្មីៗនេះរដ្ឋាភិបាលខ្មែរបានយល់ព្រមតាមសំណើរបស់រដ្ឋាភិបាលថៃក្នុងការគូសផែនទីថ្មីនៃតំបន់ប្រាសាទព្រះវិហារ មុននឹងបញ្ជូនឲ្យអង្គការយូណេស្កូ ដើម្បីដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកនោះ ។ តាមផែនទីថ្មីនៃតំបន់ប្រាសាទព្រះវិហារ ដែលភាគីកម្ពុជាបានស្នើឡើងនោះ ប្រាសាទព្រះវិហារដែលស្ថិតនៅក្នុងទឹកដីរបស់កម្ពុជា និងមានបរិវេណដីជុំវិញប្រាសាទមានគម្លាតប្រវែង៣០ម៉ែត្រ នឹងត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ។
មន្ត្រីអ្នកនាំពាក្យរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា តាមផែនទីនេះគឺមិននិយាយពីបញ្ហាទឹកដីព្រំដែនទេ ហើយប្រទេសកម្ពុជានិងប្រទេសថៃក៏នឹងមិនបាត់បង់ទឹកដីមួយចំអាមនោះឡើយ ។
ពេលនេះមន្ត្រីខ្មែរបានមានប្រសាសន៍ឲ្យដឹងថា រដ្ឋាភិបាលនឹងនៅតែបន្តបិទច្រកចូលប្រាសាទព្រះវិហារជាមួយនឹងប្រទេសថៃ ដើម្បីរក្សាសុវត្ថិភាពដល់អ្នកទេសចរណ៍ ដរាបណានៅតែមានការតវ៉ារបស់ប្រជាពលរដ្ឋនិងអ្នកនយោបាយថៃនោះ ៕
ប្រភព៖ http://www.rfa.org/khmer/indepth/SRP-MP-reaction-over-PreahVihear-problem-06252008090213.html
เขมรส่งทีมใหญ่ไปแคนาดาลุ้นปราสาทพระวิหาร ខែ កក្កដា 2, 2008
Posted by សុភ័ក្ត្រ in ข่าว.add a comment

ภาพตัดแสดงที่ตั้งปราสาทพระวิหารที่เริ่มจากหน้าผาสูงทอดยาวลงไปตามความลาดเป็นระยะทางราว 650 เมตร เจ้าหน้าที่กัมพูชาเชื่อมั่นว่าการขึ้นทะเบียนเป็นมรดกโลกจะสำเร็จในเดือนนี้
ผู้จัดการออนไลน์ — นายโสกอาน (Sok An) รองนายกรัฐมนตรี และรัฐมนตรีประจำสำนักนายกรัฐมนตรีกัมพูชา ประธานคณะกรรมการแห่งชาติในองค์การยูเนสโก ได้นำคณะใหญ่ประกอบด้วยเจ้าหน้าที่ 19 นาย ออกเดินทางไปยังแคนาดาปลายสัปดาห์ที่แล้ว เพื่อดำเนินการขึ้นทะเบียนปราสาทพระวิหารเป็นมรดกโลก
ตามรายงานของกระทรวงวัฒนธรรมและศิลปากร นายโสกอาน จะทำงานอยู่ในนครควีเบคตั้งแต่วันที่ 2-10 ก.ค.ศกนี้ เพื่อติดตามความคืบหน้าในการขึ้นทะเบียนปราสาทพระวิหาร ซึ่งเชื่อว่าจะไม่มีอุปสรรคใดๆ “หลังจากกรณีพิพาทพรมแดนกับไทยได้รับการแก้ไข”
นายอุ๊จ เพียร (Uch Phoeurn) ผู้ช่วยรัฐมนตรีกระทรวงวัฒนธรรมฯ กล่าวว่า ผู้ติดตามคณะของนายโสกอานยังประกอบด้วยนายตัน ธานี (Tan Theany) เลขาธิการคณะกรรมการแห่งชาติในยูเนสโก กับนายตียาว (Ty Yao) ประธานองค์การแห่งชาติพระวิหาร

โสกอาน รองนายกฯ และรัฐมนตรีประจำสำนักนายกฯ นำทีมใหญ่ไปแคนาดา
นายเพียร กล่าวว่า ปราสาทพระวิหารที่เทือกเขาพนมดงรักเป็นเพียงโบราณสถาน 1 ใน 10 แห่งของกัมพูชาที่ได้รัฐบาลขอขึ้นทะเบียนเป็นมรดกโลกมาตั้งแต่ปี 2535 ซึ่งเป็นปีที่ปราสาทนครวัดได้รับการขึ้นทะเบียน
“ผมหวังอย่างยิ่งว่าปราสาทพระวิหารจะได้รับการขึ้นทะเบียน” นายเมืองซอนน์ (Moeung Sonn) ประธานมูลนิธิส่งเสริมอารยะธรรมเขมร (Khmer Civilization Support Foundation) กล่าวกับนิตยสารข่าวรายปักษ์ “พนมเปญโพสต์” เมื่อวันที่ 16 มิ.ย.
อย่างไรก็ตาม การให้สัมภาษณ์ดังกล่าวมีขึ้น ก่อนที่ศาลปกครองของไทยจะมีคำสั่งคุ้มครองเป็นการชั่วคราว ไม่ให้มติคณะรัฐมนตรีเกี่ยวกับเรื่องนี้รวมทั้งแถลงการณ์ร่วมไทย-กัมพูชา มีผลบังคับใช้
มูลนิธินี้เพิ่งจัดงานระดมทุนและจะมอบเงินรายได้กว่า 10,000 ดอลลาร์ เพื่อสนับสนุนให้มีการรักษาความปลอดภัยปราสาทพระวิหารให้ดียิ่งขึ้น
นายซอนน์ กล่าวว่า ประเทศไทยกล่าวอ้างอธิปไตยเหนืออาณาบริเวณรอบๆ ปราสาท ครอบคลุมพื้นที่ราว 4.6 ตร.กม.ซึ่งได้ทำให้ยูเนสโก ต้องเลื่อนเวลาพิจารณาขึ้นทะเบียนปราสาทพระวิหารมาเมื่อปีที่แล้ว
แต่เมื่อเดือนที่แล้วกัมพูชาได้ตกลงจะเสนอขึ้นทะเบียนเฉพาะปราสาท– อันเป็นความเคลื่อนไหวที่ฝ่ายไทยกล่าวว่าจะปูทางให้ปราสาทพระวิหารได้รับการยอมรับขึ้นทะเบียนในปีนี้
อย่างไรก็ตาม หลายฝ่ายยังคงเรียกร้องให้รัฐบาลสมเด็จฯ ฮุนเซน เปิดเผยแผนที่ที่จัดทำขึ้นใหม่ ที่ผนวกไว้ในข้อเสนอขอขึ้นทะเบียนปราสาทพระวิหาร ซึ่งเวลาผ่านมาข้ามเดือนก็ยังไม่มีการเปิดเผยข้อมูลใดๆ เกี่ยวกับเรื่องนี้
นายสนชัย (Son Chhay) ส.ส.พรรคสมรังสี ซึ่งเป็นพรรคฝ่ายค้าน กล่าวว่า รัฐบาลได้กระทำการดูถูกดูหมิ่นรัฐสภา ที่ไม่นำเอาเรื่องที่เกี่ยวกับเอกราชอธิปไตยของประเทศเสนอสู่การพิจารณาในองค์กรนิติบัญญัติ
ប្រភព៖ http://manager.co.th/IndoChina/ViewNews.aspx?NewsID=9510000077177
ทนาย” พระวิหาร” สอนมวย” วรเจตน์” ยันศาล ปค.มีอำนาจยับยั้งรัฐบาล ខែ កក្កដា 2, 2008
Posted by សុភ័ក្ត្រ in ข่าว.add a comment
“วรเจตน์ ภาคีรัตน์” อ้างสิทธิขอไม่เห็นด้วยกับคำสั่งศาลปกครองระงับแถลงการณ์เขาพระวิหาร ยันไม่ถูกหลักการ วอนสังคมอย่ามองว่าไม่รักชาติ ด้าน“สมปอง สุจริตกุล” สอนมวย ชี้ศาลปกครองมีอำนาจยับยั้งการใช้อำนาจเกินขอบเขตของฝ่ายบริหาร ยันแถลงการณ์ร่วมเป็นโมฆะแล้ว ใช้ประโยชน์ต่อไม่ได้ กระตุกสำนึก รบ.คิดจะอุทธรณ์ จะอ้างเหตุผลอะไรต่อศาลฯ
วานนี้ (1 ก.ค.) รศ.ดร.วรเจตน์ ภาคีรัตน์ หัวหน้าภาควิชากฎหมายมหาชน คณะนิติศาสตร์ มหาวิทยาลัยธรรมศาสตร์ ให้สัมภาษณ์ในรายการ คมชัดลึก ทางสถานีโทรทัศน์เนชั่นแชลแนล ถึงกรณีที่ตนและคณาจารย์อีก 4 คน รวมตัวกันออกแถลงการณ์แสดงความไม่เห็นด้วยต่อคำสั่งของศาลปกครองกลาง ที่รับคำฟ้องให้ระงับแถลงการณ์ร่วมระหว่างรัฐบาลไทยกับรัฐบาบกัมพูชาเรื่องการขึ้นทะเบียนเขาพระวิหารเป็นมรดกโลกว่า สาเหตุที่กลุ่มของตนคิดเช่นนี้ เนื่องจากเห็นว่าการออกแถลงการณ์ร่วมดังกล่าวเป็นการกระทำที่เกี่ยวกับความสัมพันธ์ระหว่างประเทศ และเรื่องดังกล่าวก็เป็นอำนาจของรัฐบาล ซึ่งเป็นฝ่ายบริหาร จึงไม่อยู่ในอำนาจการพิจารณาพิพากษาคดีของศาลปกครอง
ดร.วรเจตน์ กล่าวต่อไปว่า เรื่องนี้เป็นกรณีเดียวกันกับเรื่องของสัญญาเจเทปป้า ที่รัฐบาลไทยเคยไปลงนามความร่วมมือกับประเทศญี่ปุ่น ซึ่งครั้งนั้นก็มีผู้ร้องคัดค้านไปยังศาลปกครองกลางเช่นกัน แต่ศาลก็ไม่รับคำฟ้องเนื่องจากเห็นว่าเป็นเรื่องของการบริหารงานระหว่างประเทศ อยู่นอกเหนืออำนาจของศาล แต่เหตุใดครั้งนี้ซึ่งเป็นกรณีเหมือนกัน แต่ศาลกลับรับฟ้อง
อย่างไรก็ตาม ตนมองว่าถึงแม้ศาลจะมีคำสั่งรับฟ้อง และ มีคำสั่งคุ้มครองชั่วคราวห้ามนำมติ ครม.รับรองแถลงการณ์ร่วมไทย-กัมพูชาไปใช้ รวมถึงระงับการกระทำใดๆ ที่จะดำเนินการร่วมกับกัมพูชาระหว่างที่จะมีการพิพากษาก็ตามแต่ตนก็เชื่อว่าในทางปฏิบัติแล้ว แถลงการณ์ดังกล่าวก็ยังคงมีผลและสามารถดำเนินการต่อไปได้ เพราะรัฐบาลจะดำเนินการได้เพียงระงับเรื่องไว้ก่อน ไม่กระทำการใด ๆ เพิ่มเติมอีกตามคำสั่งของศาล แต่แถลงการณ์ที่ลงนามไปแล้วคงเปลี่ยนแปลงไม่ได้ ส่วนกระบวนการต่อจากนี้หากรัฐบาลจะยื่นอุทธรณ์ ต่อศาลปกครองสูงสุดก็เชื่อว่าศาลน่าจะมีคำสั่งโดยใช้หลักการเดียวกับเรื่องของ เจเทปป้า แต่หากศาลท่านจะยืนตามศาลปกครองกลาง ท่านก็คงมีเหตุผลที่ชี้แจงได้
ดร.วรเจตน์ กล่าวด้วยว่า การที่ตนออกมาวิจารณ์ครั้งนี้ก็ทำไปด้วยความเคารพ เป็นการแสดงความคิดเห็นทางวิชาการโดยอาศัยเสรีภาพทางวิชาการที่ได้รับการรับรองไว้ใน รธน. และอยากชี้แจงด้วยว่า การที่ตนและพวกออกแถลงการณ์เช่นนี้ ไม่ได้หมายความว่าเราไม่ได้รัก ไม่ห่วงใยบ้านเมือง แต่เราคิดว่า บ้านเมืองต้องมีหลักยึดให้มั่น เราต้องยืนอยู่บนหลักการและกระบวนการที่ถูกต้อง อย่าได้ตั้งธง หรือปรักปรำว่า คนที่มีความเห็นต่างแล้วออกมาโต้แย้ง คือคนที่ไม่รักชาติ
ทั้งนี้ เป็นที่น่าสังเกตว่า ดร.วรเจตน์ แม้จะอ้างตัวว่าเป็นนักวิชาการที่มีความเป็นกลาง แต่การแสดงความคิดเห็นในแต่ละเรื่องล้วนแต่เข้าทาง พ.ต.ท.ทักษิณ ชินวัตร เริ่มตั้งแต่การคัดค้านบทบาทของตุลาการภิวัตน์ในปี 2549 โดยอ้างว่าตุลาการไม่ควรจะเข้ามายุ่งเกียวกับการเมืองมากเกินไป ไม่เห็นด้วยกับคำตัดสินของศาลรัฐธรรมนูญที่ให้การเลือกตั้ง 2 เม.ย.เป็นโมฆะ ไม่เห็นด้วยกับการลงโทษอดีต กกต.ชุด 3 หนา ไม่เห็นด้วยกับการยุบพรรคไทยรักไทยและการลงโทษอดีตกรรมการบริหารพรรคที่ถูกยุบ ไม่เห็นด้วยกับร่างรัฐธรรมนูญ 2550 สนับสนุนการแก้ไขรัฐธรรมนูญ ม.237 และ 309 รวมทั้งล่าสุดกล่าวหาว่าการเสนอแนวทางการเมืองใหม่ของพันธมิตร เพราะต้องการให้พรรคการเมืองที่พันธมิตรสนับสนุนได้เป็นรัฐบาล
ด้าน ศ.ดร.ศ.ดร.สมปอง สุจริตกุล รักษาการคณบดีคณะนิติศาสตร์ มหาวิทยาลัยรังสิต และหนึ่งในทนายความของประเทศไทยที่ว่าความคดีปราสาทเขาพระวิหารต่อศาลโลกในปี 2505 กล่าวว่า เหตุผลที่นายวรเจตน์ กล่าวว่าศาลปกครองไม่มีอำนาจนั้น นายวรเจตน์คงไม่เข้าใจว่า ศาลปกครองมีอำนาจโดยเฉพาะที่จะยับยั้งหรือขัดขวางการใช้อำนาจที่เกินขอบเขตของฝ่ายบริหาร ซึ่งหลังจากที่ศาลมีคำสั่งรับฟ้อง และห้ามนำแถลงการณ์ร่วมดังกล่าวไปใช้แล้ว จะส่งผลในทางปฏิบัติด้วย เพราะเมื่อศาลสั่งระงับก็ย่อมหมายความว่า รมว.ต่างประเทศ ไม่มีอำนาจในการลงนามในแถลงการณ์ เมื่อไม่มีอำนาจในการลงนามแถลงการณ์หรือสัญญานั้นๆ ก็ย่อมตกเป็นโมฆะ ซึ่งทางกัมพูชาที่เป็นคู่สัญญาก็ต้องรู้ว่าแถลงการณ์ดังกล่าวเป็นโมฆะไปแล้ว เพราะสื่อต่าง ๆ ในกัมพูชาเองก็เสนอข่าวนี้ไปแล้ว
อย่างไรก็ตาม การที่ ดร.วรเจตน์ และพวกออกมาให้ความเห็นก็เป็นสิทธิที่ทำได้ และคงไม่ผิดอะไร ส่วนเรื่องที่รัฐบาลจะไปยื่นอุทธรณ์ต่อศาลปกครองสูงสุดนั้นก็เป็นสิทธิที่สามารถทำได้เช่นกัน แต่ตนก็อยากจะถาม ในการไปยื่นอุทธรณ์จะนำเหตุผลอะไรไปอ้าง เพราะสิ่งที่ศาลปกครองกลางได้วินิจฉัยและดำเนินการไปนั้น ไม่ได้ส่งผลเสียอะไรกับประเทศชาติมีแต่จะทำเพื่อรักษาประโยชน์ของประเทศชาติเอาไว้ต่างหาก
ប្រភព៖ http://manager.co.th/Politics/ViewNews.aspx?NewsID=9510000077477